តើ​ខ្ញី​មាន​ប្រសិទ្ធភាព​​ក្នុង​​ការ​ព្យា​បាល​​ជំ​ងឺ​​ដែរ​ឬ​ទេ​?

Posted on
  • Friday, January 27, 2012
  • by
  • angco.co
  • in
  • Labels:

  • ក្នុងគ្រួសាររបស់ ហ្គូលប៊ឺគ (Goldberg) និង លីណើរ (Leyner), ជម្រើសដំបូងបំផុតដែលម្តាយរបស់គាត់ជ្រើសយកមកប្រើ ដើម្បីបំបាត់រោគឈឺក្រពះគឺទឹកខ្ញី។
    ខ្ញីត្រូវបានគេសិក្សាជាច្រើនឆ្នាំក្នុងគោលបំណងយកវាធ្វើជាថ្នាំព្យាបាល។ នៅប្រទេសចិន គ្រូពេទ្យច្រើនតែឱ្យអ្នកជំងឺប្រើខ្ញីដើម្បី ព្យាបាលរោគឈឺក្បាល បញ្ហាក្រពះ និងផ្តាសាយទូទៅ។ គ្រូពេទ្យឥណ្ឌាក៏ប្រើខ្ញីសម្រាប់ព្យាបាលបញ្ហារំលាយអាហារនិងរោគ សន្លាក់ផងដែរ។ នៅប្រទេសលោកខាងលិច ខ្ញីត្រូវបានគេប្រើច្រើនបំផុតដើម្បីបង្ការរោគរកកលចង់ក្អួត។
    មានការសិក្សាជាក់លាក់ជាច្រើនអំពីការប្រើប្រាស់ខុសៗគ្នានៃខ្ញី ប៉ុន្តែការប្រើតែមួយគត់ដែលមានប្រសិទ្ធភាពជាក់ស្តែងតាមការ
    ធ្វើពិសោធន៍គឺ ការប្រើសម្រាប់ព្យាបាលរោគរកកលចង់ក្អួតនិងក្អួតចង្អោរដែលទាក់ទងនឹងការមានគភ៌។ ក្នុងការប្រើចំនួនតិច ខ្ញី
    ក៏អាចឱ្យអ្នកជំងឺដែលមានគភ៌ប្រើដែរ ប៉ុន្តែអ្នកគួរពិភាក្សាជាមួយគ្រូពេទ្យជាមុនសិន៕
    អត្ថបទស្រាវជ្រាវ និងប្រែសម្រួលដោយៈ កញ្ញា. សុភាវី (Health.com.kh)



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.