វិធី​ថែរក្សា​សក់ត្រង់

Posted on
  • Tuesday, January 17, 2012
  • by
  • angco.co
  • in
  • Labels:


  • ​តើ​អ្នក​គឺជា​មនុស្ស​ម្នាក់​ក្នុងចំណោម​មនុស្ស​ដែល​មិន​អាច​ថែរក្សា​សក់​របស់​អ្នក​ឱ្យ​ត្រង់​បាន បើទោះជា​វា​មើល​ទៅ​មាន​ភាពងាយស្រួល​ចំពោះ​អ្នក​ដទៃ​? ប្រសិនបើ​អ្នក​មាន​សក់ត្រង់ ប៉ុន្តែ​អ្នក​មិនដឹង​ពី​វិធី​ថែរក្សា​វា អត្ថបទ​នេះ​គឺ​ល្អ​បំផុត​សម្រាប់​អ្នក ដូច្នេះ​អ្នក​គួរតែ​បន្ត​អាន​តទៅទៀត​។​
    ១. សិតសក់​របស់​អ្នក​ពី​ក្នុង​ចេញ​ក្រៅ ដូច្នេះ​វា​នឹង​មិន​ជំពាក់​មុនពេល​ត្រូវ​ទឹក​។​
    ២. ដាក់​សក់​ឱ្យ​សើម​ជោគ​។​
    ៣. ចាក់​សាប៊ូកក់សក់​លើ​បាតដៃ​របស់​អ្នក ហើយ​ធ្វើឱ្យ​វា​បែក​ពពុះ​ដោយ​ត្រដុស​ប្រអប់ដៃ​ទាំងពីរ​។ បន្ទាប់មក​យក​សាប៊ូ​មក​កក់សក់ ដោយ​ដុស​ស្បែក​ក្បាល​របស់​អ្នក​ដោយ​ប្រើ​ចុង​ម្រាមដៃ​និង​ត្រូវ​ប្រយ័ត្ន​ដើម្បី​មិន​ឱ្យ​ជំពាក់​ចុង​សក់​ខ្លាំងពេក​។ សក់​មិនគួរ​កក់​រាល់​ថ្ងៃ​នោះ​ទេ​។ ប្រសិនបើ​អាច​កក់​តែ​ពីរ​ដង​បាន​ហើយ​ក្នុង​មួយ​សប្តាហ៍​ឬ​ពីរ​ថ្ងៃ​ម្តង​។ ប្រសិនបើ​អ្នក​មាន​សក់​ឡើង​ប្រេង អ្នក​មិន​គួរ​ដុសខាត់​ស្បែក​ក្បាល​របស់​អ្នកនោះ​ទេ ព្រោះ​វា​បង្ករ​ឱ្យ​ផលិត​ជាតិ​ប្រេង​កាន់តែច្រើន​។​
    ៤. បន្ទន់​សក់​របស់​អ្នក​៖ ការបន្ទន់​សក់​អាច​ជួយ​រក្សា​សក់​របស់​អ្នក​ឱ្យមាន​សុខភាព​ល្អ ហើយ​នឹង​ធ្វើឱ្យ​វា​ឆាប់​ស្រាយ​ភាព​ជំពាក់​ក្រោយពេល​កក់សក់​។ ប្រសិនបើ​អ្នក​មាន​សក់​ស្ងួត អ្នក​គួរប្រើ​សាប៊ូ​បន្ទន់​ដែល​មាន​សារធាតុ​សំណើម​។ ប៉ុន្តែ​ប្រសិនបើ​អ្នក​មាន​សក់​ឡើង​ប្រេង អ្នក​គួរប្រើ​សាប៊ូ​បន្ទន់​តែ​លើ​ចុង​របស់​អ្នក​បាន​ហើយ ដើម្បី​ជួយ​បង្ការ​ការឡើង​ប្រេង​កាន់តែខ្លាំង​។​
    ៥. ទុក​ក្រាស់​ដែល​មាន​ចន្លោះ​ធ្មេញ​ធំៗ​ក្ន​ងុប​ន្ទ​ប់​ទឹក ហើយ​ត្រូវ​សិតសក់​របស់​អ្នក​មុន​ពេល​លាង​សាប៊ូ​បន្ទន់​ចេញ​។​
    ៦. លាង​សម្អាត​សាប៊ូ​បន្ទន់​ចេញ​ឱ្យ​បាន​ស្អាត ដោយ​ត្រូវ​ប្រយ័ត្ន​មិន​ត្រូវ​ឱ្យ​ជំពាក់​ចុង​សក់​ឡើយ​។​
    ៧. ផ្តិត​សក់​របស់​អ្នក​ដោយ​ប្រើ​កន្សែង ហើយ​សិតសក់​របស់​អ្នក​ពី​ក្នុង​ចេញ​ក្រៅ​ម្តងទៀត​។​
    ៨. កាត់​សក់​របស់​អ្នក​រៀង​រាល់​ពី ៤ ទៅ ៦​សប្តាហ៍​ម្តង ដើម្បី​កាត់សក់​បែក​ចុង​ចេញ​។ សក់ត្រង់​ប្រហែលជា​ប្រភេទ​សក់​ដែល​ងាយ​នឹង​បែក​ចុង​ជាងគេ ដូច្នេះ​អ្នក​គួរតែ​ថែទាំ​វា​ដោយ​យកចិត្តទុកដាក់​។​



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.