មូលហេតុ​នៃជំងឺលើសឈាម

Posted on
  • Tuesday, January 17, 2012
  • by
  • angco.co
  • in
  • Labels:

  • ​ជំងឺលើសឈាម​ភាគច្រើន​គេ​មិន​ដឹង​អំពី​មូលហេតុ​ទេ​។ ជំងឺ​លើសឈាម​ដែលគេ​មិន​ស្គាល់​មូលហេតុ ​ហៅថា ជំងឺលើសឈាមបឋម ឬ​សារ​វ័ន្ត (primary or essential hypertension)​។ អ្នកលើសឈាមពី ​៨៥ ​ទៅ ​៩០% គឺជា​អ្នក​លើសឈាម​បឋម។ ចំពោះអ្នក​ទាំងអស់​នោះ ការ​លើសឈាម​ប្រហែលជាបណ្ដាលមកពី​មានការរួម​ផ្សំគ្នា​នៃការប្រែប្រួលនៅក្នុងបេះដូង និង​នៅក្នុង​ប្រព័ន្ធ​ឈាម​រត់។ ជាក់ស្ដែង​ដូចជា​បរិមាណឈាម​ដែល​បាញ់​ចេញក្នុង​មួយ​នាទី (​ដែល​គេ​ហៅថា cardiac output) អាច​កើនឡើង ហើយ​មាន​ការរារាំង​ចរន្ត​ឈាមរត់​ដោយសារ​សរសៃឈាម​រួម​តូច។ មាឌ​ឈាមក៏​អាច​កើនឡើងផងដែរ។ គេ​មិន​បានដឹងច្បាស់​អំពី​មូលហេតុ​ដែលធ្វើឱ្យមាន​ការផ្លាស់ប្ដូរទាំងអស់​នេះ​ឡើង​នោះទេ ប៉ុន្ដែ​វា​អាចមានការកើត​ត​ពូជ​គ្នាចំពោះ​ការរួម​តូចនៃ​អាកតេរី​យ៉ូល ដែលជួយ​ធ្វើ​ការត្រួតត្រា​លើ​ការ លើសឈាម​បាន។​
    ​សម្ពាធ​ឈាម​ខ្ពស់ដែល​គេ​ស្គាល់​មូលហេតុច្បាស់ គេ​ហៅថា​ជំងឺ​លើសឈាម​ថ្នាក់​ទី​ពីរ (secondary hypertension)។ មាន​អ្នក​លើស ឈាម​ពី​ ១០​ ទៅ ១៥%​ ដែលមានជំងឺលើសឈាម​ថ្នាក់​ទី​ពីរ​នេះ។ ដំណើរការ​មិនប្រក្រតីរបស់​តម្រងនោម​អាចធ្វើឱ្យមានការ​លើសឈាម បាន ព្រោះ​តម្រងនោមមាន​តួនាទី​សំខាន់​ណាស់នៅក្នុងការត្រួតពិនិត្យសម្ពាធ​ឈាម។ ឧទាហរណ៍ ដូច​ជា​ការ​ខូច​តម្រងនោម​អាចធ្វើឱ្យ​សមត្ថភាពទាញយកជាតិ​អំបិល និង​ទឹក​ពី​ក្នុង​រូបរាងកាយ​ថយចុះ ម្ល៉ោះហើយ​មាឌឈាម​ត្រូវ​កើនឡើង ហើយ​ធ្វើឱ្យសម្ពាធ​ឈាមកើន​ឡើង​ផងដែរ។ មាន​អ្នក​លើសឈាម​ពី​ ៥ ​ទៅ​ ១០%​ ដែល​មាន​មូលហេតុ​មក​ពី​ដំណើរការមិន​ប្រក្រតីរបស់​តម្រងនោម។ ដំណើរការ​មិនប្រក្រតី​នោះ​រួមមានទាំង​ការរួម​តូច​សរសៃឈាមតម្រង​នោម (renal artery stenosis) រលាក​តម្រងនោម និង​របួស​តម្រងនោមផងដែរ។​
    ​ការ​លើសឈាមថ្នាក់​ទី​ពីរ​ចំនួន ​១​ ទៅ ​២% បណ្ដាលមកពី​មូលហេតុ​មួយផ្សេងទៀត ដូចជា​ដំណើរការ​បញ្ចេញអ័រម៉ូន​មិន​ប្រក្រ​តី ឬ​ដោយ​មកពី​ប្រើប្រាស់​ឱសថ ឪមួយចំនួន ដូច​ជា​គ្រាប់​ថ្នាំ​ពន្យារកំណើត​ជា​ដើម។​
    ​ដំណើរការ​បញ្ចេញអ័រម៉ូន​មិន​ប្រក្រតី​ដែលធ្វើឱ្យ​មាន​ការ​លើសឈាម រួម​មាន​ប្រជុំ​រោគសញ្ញា​គូ​ស្ស៊ីង Cushing’s syndrome (​ភាពខុស ប្រក្រតី​ដោយមាន​កម្រិតគ័​រទីសុ​ល​ខ្ពស់), hyperthyroidism (​ក្រពេញ​ទី​រ៉ូ​អ៊ីតសកម្ម​ខ្លាំងពេក), hyperaldosteronism (​ការផលិត ច្រើន​ខ្លាំងពេក​នៃ​អ័រម៉ូន​អាល់​ដូ​ស្ដេ​រ៉ូន ភាគច្រើន​ដោយ​មកពី​មាន​ដុះសាច់​នៅក្នុង​ក្រ​ពេញអាដ្រេ​ណាល់​ណាមួយ)។ ហើយក៏​មាន​ផង​ដែរ​ប៉ុន្ដែ មិនសូវ​ច្រើន​ទេនូវ pheochromocytoma (​ការ​ដុះ​សាច់​នៅក្នុង​ក្រពេញ​អាដ្រេ​ណា​ល់​មួយ និង​ដែល​ផលិត​អ័រម៉ូន epinephrine និង norepinephrine)។​
    ​ជំងឺ​ក្រិន​សរសៃឈាម​អាកទែរធ្វើឱ្យ​មាន​ការប៉ះពាល់​ដល់ការត្រួតពិនិត្យសម្ពាធ​ឈាម​ក្នុង​រាងកាយ ហើយ​ធ្វើឱ្យហានិភ័យ​នៃ​ការលើស ឈាម​កើនឡើង។ ជំងឺ​នេះ​ធ្វើឱ្យ​សរសៃឈាម​ក្រហម​ក្លាយទៅជា​ក្រិន មិន​អាច​រីក​ធំ​បាន​ដើម្បី​ជួយធ្វើឱ្យ​សម្ពាធ​ឈាមប្រែ​មក​ដូច​ធម្មតា​វិញ​បាន។​
    ​ភាពធាត់​ជ្រុល៖ របៀប​រស់នៅ​មិនសូវធ្វើ​ចលនា ស្ដ្រេ​ស (​ភាព​តានតឹង​អារម្មណ៍) ការជក់បារី និង​ការសេពសុរា​ច្រើនពេក ឬ​ការហូបចុក​ប្រៃ​ពេក ក៏​មាន​តួនាទី​មួយ​នៅក្នុងការធ្វើឱ្យ​កើត​មាន​ការ​លើសឈាម​ផងដែរ ចំពោះ​អ្នកដែលមានពូជ​លើសឈាម។ ស្ដ្រេ​ស តែងតែ​ធ្វើ​ឱ្យ​សម្ពាធ​ឈាមកើន​ឡើង​មួយ​រយៈ ក៏​ប៉ុន្ដែ​វា​នឹង​ថយ​ចុះ​មក​ធម្មតា​វិញកាលណា​បាត់​ស្ដ្រេ​ស​ទៅ​វិញ​។ ចំពោះ​មនុស្ស​មួយចំនួន ការ​កើន សម្ពាធ​ឈាមរបៀប​នេះ​អាច​នឹងធ្វើ​ឱ្យ​ទៅ​ជា​មានការ​លើសឈាមរហូត​បានទោះជា​គ្មាន​ស្ដ្រេ​ស​ក៏ដោយ។​



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.