ស្វែងយល់ អំពីស្ថានភាព សេដ្ឋកិច្ចរបស់ ប្រទេសជប៉ុន

Posted on
  • Monday, January 23, 2012
  • by
  • angco.co
  • in
  • Labels:

  • ប្រទេសជប៉ុនត្រូវបានគេចាត់ទុកថា ជាប្រទេសមួយ ដែលមានសក្ដានុពល និងអំណាចខ្លាំងក្លា នៅក្នុងចំណោមបណ្ដា ប្រទេសនៅក្នុងតំបន់អាស៊ី ។ បន្ទាប់ពីសង្គ្រាមលោកលើកទី២ បានបញ្ចប់ជាស្ថាពរ ប្រទេសជប៉ុន បានកសាងហេដ្ឋា រចនាសម្ព័ន្ធ និងបង្កើនធនធានមនុស្ស ពិសេសបានពន្លឿនសេដ្ឋកិច្ចរបស់ខ្លួន ឱ្យរីកដុះដាល់ខ្លាំងក្លាជាងមុនទៅទៀត តាមរយៈការប្រើប្រាស់ជំនាញដ៏ប៉ិនប្រសព្វ និងការរួមសហការគ្នា គួបផ្សំនឹងភាពឆ្លាតវៃរបស់ពលរដ្ឋជប៉ុនផងដែរ ដែលកត្ដាទាំងនេះហើយបានញ៉ាំងឱ្យប្រទេសនេះ មានការរីកចម្រើនជឿនលឿនបានឆាប់រហ័សមកដល់បច្ចុប្បន្ន ។

    ប្រវត្ដិស្ដីអំពីដំណើរការសេដ្ឋកិច្ច របស់ប្រទេសជប៉ុន នៅក្នុងសតវត្សរ៍ទី១៦៖
    នៅក្នុងសតវត្សរ៍ទី១៦ប្រទេសជប៉ុនបានធ្វើការទំនាក់ទំនងជាមួយសហគមន៍អឺរ៉ុប ។ ប្រទេសនេះបានបង្កើតរោង ចក្រឧស្សាហកម្មធំៗ ដោយមានរោងចក្រស្លលោហធាតុ ក្នុងនោះប្រទេសជប៉ុនត្រូវបានគេចាត់ទុកថា ជាប្រទេស ដែលមានធនធានរ៉ែច្រើន ពិសេសលោហធាតុ មានដែក ស័ង្កសី ប្រាក់ជាដើម ។ ក្រោយមកប្រទេសត្រូវបានគេចាត់ ទុកថា ជាប្រទេសដែលនាំចេញលោហធាតុ ដ៏លើសលប់នៅក្នុងអំឡុងពេលនោះ ។

    ក្រោយមកទៀត ប្រទេសជប៉ុនបានអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែមានភាព រីកចម្រើនឡើងតាមរយៈការបង្កើត និង រកឃើញបច្ចេកវិទ្យទំនើបៗ ប៉ុន្ដែប្រទេសនេះមិនភ្លេចនូវវប្បធម៌ ប្រពៃណីរបស់ពួកគេឡើយ ។

    បើតាមការវាយតម្លៃ ប្រទេសជប៉ុនមានវត្ថុធាតុដើម និងធនធានធម្មជាតិ មិនលើសសហគមន៍អឺរ៉ុបឡើយ តែដោយ សារតែការច្នៃប្រឌិត របស់ពលរដ្ឋជប៉ុន និងមានភាពឆ្លាតវៃថែមទៀតនោះ ធ្វើឱ្យបណ្ដប្រទេសនៅប្លុកអឺរ៉ុបកោត ក្រែង និងសរសើរអំពីស្នាដៃ ដែលជប៉ុនបានបង្កើតឡើង ។

    ការចាប់ផ្ដើមធ្វើពាណិជ្ជកម្ម ជាមួយប្រទេសនៅប្លុកអឺរ៉ុប ៖
    ជារៀងរាល់ឆ្នាំមាននាវាដឹកទំនិញជាច្រើនដែលមកពីប្រទេសព័រទុយហ្គាល់ ដែលចូលមកចត និងរកស៊ីបណ្ដាក់ទុន ជាមួយជប៉ុន។ ខណៈនោះជប៉ុនមិនបានធ្វើពាណិជ្ជកម្ម ជាមួយប្រទេសចិនឡើយ ប៉ុន្ដែទំនិញទាំងឡាយបានត្រូវ ឆ្លងកាត់ប្រទេសចិនដែរ ដោយមានការសហការពីប្រទេសព័រទុយហ្គាល់ ។
    នៅក្នុងសតវត្សរ៍ទី១៧ ៖
    នៅក្នុងឆ្នាំ១៥៥៧ ប្រទេសជប៉ុន បានធ្វើពាណិជ្ជកម្មជាមួយប្រទេសចិន នៅកោះម៉ាកាវ និងជាមួយប្រទេសព័រទុយ ហ្គាល់ ហើយការធ្វើពាណិជ្ជកម្មចេះតែបន្ដធ្វើជាមួយគ្នាជារៀងរាល់ឆ្នាំ ។ ក្នុងការធ្វើពាណិជ្ជកម្មនេះ ក្រុមពាណិជ្ជ ករទាំងឡាយបានបង្កើនការប្រើប្រាស់នាវា ផ្ដើមពីធន់តូចរហូតដល់ធន់ធំៗ ចន្លោះពី ១.០០០-១៥.០០០តោន ហើយ ការដឹកជញ្ជូនកើនឡើងទ្វេដង។ ការធ្វើពាណិជ្ជកម្មចេះតែបន្ដសកម្មភាពរហូត ដល់ឆ្នាំ១៦៣៨ ខណៈនោះក៏មាន ការលិចនាវាជាច្រើនលើកច្រើនសារដែរ។ ការលិចនាវាភាគច្រើននៅក្នុងសមុទ្រក្រហម ហើយជារៀងរាល់ឆ្នាំ យ៉ាងហោចណាស់ក៏មានកប៉ាល់ ឬនាវាប្រមាណ១០គ្រឿងដែរ ត្រូវលិច និងជួបឧបសគ្គពេលធ្វើពាណិជ្ជកម្ម ។
    ក្រោយមកទៀត ឈានមដល់សតវត្សរ៍ទី១៨ សកម្មភាពធ្វើពាណិជ្ជកម្ម របស់ជប៉ុនបានរីកចម្រើនឡើង ជាបន្ដបន្ទាប់ និងឈានឡើងខ្លាំងៗឡើង ។
    បន្ទាប់មកទៀត ជប៉ុនបានផ្ដើមលើការធ្វើពាណិជ្ចកម្មលើវិស័យកសិកម្ម ពិសេសបាន នាំអង្ករចេញទៅក្រៅស្រុកបាន ច្រើន បើទោះបីជាពន្ធនាំចេញ-ចូលកើនឡើងក៏ដោយ។ ក្រោយមកទៀត ប្រទេសនេះបានសិក្សា និងស្វែងយល់ អំពីបច្ចេកទេស និងវិទ្យាសាស្ដ្រគ្រប់បែបយ៉ាងពីប្រទេសលោកខាងលិច និងបានប្រែក្លាយជាប្រទេសមានឥទ្ធិពល ធំធេងនៅក្នុងតំបន់អាស៊ី។ ក្នុងនោះជប៉ុនបានសិក្សាអំពីវិស័យសុខាភិបាល បច្ចេកវិទ្យា អវកាស ភាសា សិក្សាអំពី គ្រឿងអេឡិចត្រុនិច និងបច្ចេកទេសវិទ្យាសាស្ដ្រទំនើបយ៉ាងសន្ធឹកសន្ធាប់ ពីលោកខាងលិច និងយកមកអនុវត្ដន៍ខ្លួន ឯងយ៉ាងស្ទាត់ជំនាញ ។

    នៅក្នុងឆ្នាំ១៨៥៤៖
    នៅក្នុងឆ្នាំនេះហើយ ប្រទេសជប៉ុនបានចាប់ផ្ដើមធ្វើពាណិជ្ជកម្មជាលើកដំបូង ជាមួយប្រទេសលោកខាងលិច ក្រោយ មកទៀតប្រទេសនេះ បានក្លាយខ្លួនជាប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់ទី២តែម្ដង ។

    ឈានចូលមកដល់ឆ្នាំ១៨៩០ ប្រទេសជប៉ុនបានបង្កើតរោងចក្រឧស្សាហកម្ម ជាច្រើន ពិសេសបានផលិតសំឡី វាយ នភណ្ឌប្លែកៗ ផលិតសូត្រ និងសម្ភារៈប្រើប្រាស់កើតចេញពីធម្មជាតិ និងដណ្ដើមបានទីផ្សារមួយលើឆាកអន្ដរជាតិ ។ ក្រោយមកទៀត ប្រទេសនេះបានផ្សារភ្ជាប់ទំនាក់ទំនង ពាណិជ្ជកម្មជាមួយ អង់គ្លេស ចិន និងឥណ្ឌា ដោយ ដំណើរការពាណិជ្ជកម្ម របស់ជប៉ុនចេះតែរលូនទៅមុខជាលំដាប់ ។

    នៅក្នុងសតវត្សរ៍ទី២០៖
    មកដល់សតវត្សរ៍នេះ នៅពាក់កណ្ដាលឆ្នាំ១៩៣០ ប្រទេសជប៉ុន អត្រា រូបិយប័ណ្ណរបស់ជប៉ុនតិចជាងសហរដ្ឋ អាមេរិក១០ដងប៉ុណ្ណោះ ។
    គួររំលឹកថា នៅមុនសង្គ្រាមលោកលើកទី២ ប្រទេសជប៉ុន ជាអ្នកគ្រប់គ្រង និងត្រួតត្រាលើប្រទេសមួយចំនួននៅអាស៊ី និងតំបន់សំខាន់ ក្នុងនោះមាន កោះតៃវ៉ាន់ ប្រទេសកូរ៉េ ម៉ែនឈូរ៉ា និងផ្នែកខ្លះនៅភាគខាងជើងប្រទេសចិន ផងដែរ ។

    ជាក់ស្ដែងក្នុងអំឡុងពេលសង្គ្រាមលោកលើកទី២ផ្ដើមឡើង ប្រទេសជប៉ុន រងគ្រោះដ៏ធ្ងន់ធ្ងរ ដោយរោងចក្រឧស្សា ហកម្មជាច្រើនកន្លែង និងសហគ្រាសតូចធំទាំងឡាយ រងការបំផ្លិចបំផ្លាញ ចំណុចនេះហើយដែលធ្វើឱ្យសេដ្ឋកិច្ចរបស់ ជប៉ុនស្រុតចុះយ៉ាងខ្លាំង ។

    ការស្ថិតក្រោមការត្រួតត្រា៖

    សហរដ្ឋអាមេរិកបានត្រួតត្រាលើប្រទេសជប៉ុន (ឆ្នាំ១៩៤៥-១៩៥២) ក្នុងអំឡុងពេលនោះ ជប៉ុនត្រូវបានរៀបចំ ប្រទេសជាតិឡើងវិញ និងប្រកាន់យកលទ្ធិប្រជាធិបតេយ្យ។ ក្នុងការស្ដារប្រទេសឡើងវិញនេះ សហរដ្ឋអាមេរិក បានផ្ដល់ជំនួយសរុប ១,៩ពាន់លានដុល្លារ ខណៈដែលសហរដ្ឋអាមេរិកនៅគ្រប់គ្រងនៅឡើយ ។

    ការស្ថាបនាឡើងវិញ៖
    នៅពាក់កណ្ដាលឆ្នាំ១៩៥០ ប្រទេសជប៉ុន បានកសាង និងបង្កើតរោងចក្រ ឧស្សាហកម្មឡើងវិញ និងបានបង្កើនការ ផលិតក្នុងស្រុក និងបង្កើនវិស័យកងទ័ពផងដែរ ។
    គួរបញ្ជាក់ថា នៅចន្លោះឆ្នាំ១៩៥៣-១៩៦៥ កំណើនសេដ្ឋកិច្ចជប៉ុន បានកើនឡើង៩ភាគរយ និងបន្ដកើនឡើងជាបន្ដ បន្ទាប់ទៀត ។ ឈានមកដល់ពាក់កណ្ដាលឆ្នាំ១៩៦០ ប្រទេសជប៉ុនបានរីកចម្រើនឡើងវិញ ដោយវិស័យឧស្សាហ កម្មនានា និងវិស័យជាច្រើនទៀតរីកដុះដាល និងឈានដល់ការចូលប្រកួត ប្រជែងគ្នាឡើងវិញលើទីផ្សារអន្ដរជាតិ ទៀតផង ។

    ស្ថានភាពសេដ្ឋកិច្ចមកដល់ឆ្នាំ១៩៧០៖
    ឈានមកដល់ពាក់កណ្ដាលឆ្នាំ១៩៧០ ប្រទេសជប៉ុនបានជួបវិបត្ដិប្រេង កើតឡើង ព្រោះថា ជប៉ុនក៏ពឹងផ្អែកច្រើន លើបណ្ដាប្រទេសខាងក្រៅ ដែលនាំប្រេងដ៏ច្រើនសន្ធឹកសន្ធាប់ចូលក្នុងប្រទេសនេះ ដោយសារជួបវិបត្ដិប្រេងនេះ ហើយដែលញ៉ាំងឱ្យអតិផរណា នៅក្នុងប្រទេសជប៉ុនកើនឡើងបន្ដិចដែរ ។

    គិតចាប់ពីឆ្នាំ១៩៧០-២០០៨៖
    គិតចាប់ពីឆ្នាំ១៩៧០-២០០៨ ប្រទេសជប៉ុនបានបង្កើនការវិនិយោគទុន របស់ខ្លួននៅក្នុងតំបន់ និងនៅក្នុងបណ្ដា ប្រទេសប្លុកអឹរ៉ុប និងនៅសហរដ្ឋអាមេរិក ។ ប្រទេសនេះបានឈរលើលំដាប់លេខរៀងទី២ដដែល ជាប្រទេស មហាអំណាចសេដ្ឋកិច្ចបន្ទាប់ពីសហរដ្ឋអាមេរិក ។

    នៅក្នុងអំឡុងពេលនេះដែរ ប្រទេសជប៉ុនបាននាំចេញផលិតផលបច្ចេកវិទ្យា និងវិទ្យាសាស្ដ្រដ៏ច្រើនសន្ធឹកសន្ធាប់ មកកាន់តំបន់អាស៊ី និងមានមូលដ្ឋានពាណិជ្ជកម្មទាំងក្នុង និងក្រៅស្រុកច្រើនកន្លែង ។ ការធ្វើពាណ្ជិកម្ម របស់ប្រទេសនេះ កើនឡើងខ្លាំងក្លា និងមានការអភិវឌ្ឍន៍ឈានឡើង ។

    ១០ស្ថានភាពសេដ្ឋកិច្ចគិតចាប់ពី ពាក់កណ្ដាលឆ្នាំ២០០៨-បច្ចុប្បន្ន៖
    គិតចាប់ពីពាក់កណ្ដាលឆ្នាំ២០០៨រហូតមកដល់បច្ចុប្បន្ននេះ ស្ថានភាព សេដ្ឋកិច្ចរបស់ជប៉ុនបានថយចុះជាបណ្ដើរៗ និងស្រុតចុះខ្លាំង ខណៈដែលលោកខាងលិច ពិសេសសហរដ្ឋអាមេរិកស្រុតចុះនៅចុងឆ្នាំ២០០៨ ។ ប្រទេសជប៉ុនបាន ថយចុះកំណើនសេដ្ឋកិច្ច ខណៈសហដៃគូនៅអាស៊ីពាណ្ជិកម្ម ប្រទេសចិន កើនឡើង រហូតមកដល់ឆ្នាំ២០១០ ជប៉ុន បានធ្លាក់មកក្នុងលំដាប់ថ្នាក់ទី៣វិញ បន្ទាប់ពីប្រទេសចិន ដោយក្នុងឆ្នាំនោះកំណើនសេដ្ឋកិច្ចចិនកើនឡើងជាង១០ ភាគរយឯណោះ។ រីឯជប៉ុនបានជួបគ្រោះផ្ទួនគ្នា គ្រោះថ្នាក់ចំបងនោះ គឺបាត់បង់ការនាំចេញមកកាន់ទីផ្សារអាស៊ី និងវិបត្ដិទី២នោះ ប្រទេសជប៉ុនជួបគ្រោះធម្មជាតិធំៗពីរលើក រហូតមកដល់ដើមឆ្នាំ២០១១ ។ បញ្ហាទាំងអស់នេះ ដែលធ្វើឱ្យសេដ្ឋកិច្ចជប៉ុនថមថយ។ មិនត្រឹមតែប្រទេសជប៉ុននោះទេ សហរដ្ឋអាមេរិកដែលគេចាត់ទុកជាប្រទេស មហាសេដ្ឋកិច និងខ្លាំងក្លាក៏រងគ្រោះ និងជួបវិបត្ដិសេដ្ឋកិច្ចដែរ ។

    ឈានចូលមកដល់ឆ្នាំ២០១២ ក្រុមអ្នកវិភាគមួយចំនួនបានលើកឡើងថា កំណើនសេដ្ឋកិច្ចជប៉ុន នឹងកើនឡើងបន្ដិចវិញ ខណៈដែលចិនកើនឡើងយឺត។ ចំណែកសហរដ្ឋអាមេរិកនៅមិនទាន់ច្បាស់លាស់នោះទេ ព្រោះបើតាមការ វិភាគនានាបានបញ្ជាក់ថា អាចនៅស្រុតចុះនៅឡើយ ស្របពេលដែលបណ្ដាប្រទេសនៅប្លុកអឹរ៉ុប ជួបនឹងបញ្ហាជា ច្រើន ពិសេសវិបត្ដិបំណុលមិនទាន់ស្រាយរួច៕ ប្រភព
    Photo by DAP-NEWS
    Photo by DAP-NEWS



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.