បញ្ជូនក្មេងទំនើង២ នាក់ និងចាស់ទំនើងម្នាក់ ប្រចាំភូមិ ទៅសាលាដំបូងខេត្ត បន្ទាប់ពីបង្កហឹង្សា

Posted on
  • Monday, January 23, 2012
  • by
  • angco.co
  • in
  • Labels:

  • ពោធិ៍សាត់ៈ ក្មេងទំនើង២ នាក់ រួមទាំងចាស់ ទំនើងម្នាក់ ត្រូវកម្លាំងនគរបាលក្រុងពោធិ៍សាត់ កសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូង បន្ទាប់ពីបានបង្កហឹង្សាដោយចេតនា នៅក្នុងភូមិ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១២។
    លោក រី រីម អាយុ២៣ ឆ្នាំ, លោក អ៊ី ជំនោ អាយុ២១ ឆ្នាំ និងលោក ជាម អ៊ុក អាយុ៥៥ ឆ្នាំ ត្រូវបានសមត្ថកិច្ចហៅថា ជាក្រុមទំនើងប្រចាំភូមិ ហើយត្រូវបានឃាត់ខ្លួននៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១២ នៅភូមិព្រៃឳម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ព្រមទាំងបញ្ជូនខ្លួនទៅតុលាការ ។
    នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាល ខេត្តពោធិ៍សាត់ បានឲ្យដឹងថា ជនទាំងបីនាក់នេះ បានបង្កអំពើហិង្សា ដោយចេតនានៅក្នុងភូមិ បណ្តាលឲ្យលោក ជន ភឿន អាយុ២៣ ឆ្នាំ និងយុវជន មូ សុភា ហៅញ៉ញ់ អាយុ១៦ ឆ្នាំ រងរបួសធ្ងន់។
    តាមការរៀបរាប់ពីក្រុមគ្រួសារជនរងគ្រោះ បានឲ្យដឹងថា "កូនរបស់គាត់ បានទៅមើលគេរាំធុងបាស់ នៅក្នុងភូមិ ក្នុងពិធីបុណ្យចូលឆ្នាំចិន ខណៈដែលកំពុងរាំសប្បាយនោះ ស្រាប់តែភ្លើងរលត់ ហើយជនសង្ស័យអ្នកទាំង៣ នាក់ ព្រួតគ្នាវាយ និងដេញកាប់កូនរបស់គាត់ និងគ្នាគេម្នាក់ទៀត"។
    នាយការិយាល័យននគរបាលដដែលនេះ បានឲ្យដឹងទៀតថា ក្រោយពីបាន កាប់ និងវាយទៅលើជនរងគ្រោះ ទាំង២ នាក់នេះ រួចហើយ ក្រុមទំនើងទាំងចាស់ ទាំងក្មេង៣ នាក់នេះ ក៏បានរត់គេចខ្លួន ទាំងយប់ ប៉ុន្តែក៏ត្រូវកម្លាំងនគរបាល តាមចាប់ខ្លួនបានភ្លាមៗ ៕ ប្រភព
    Photo by DAP-NEWS



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.