មេខ្យល់ នាំមនុស្ស ឆ្លងដែនម្នាក់ ត្រូវបាន នគរបាល ស្រុក មង្គលបុរី ចាប់ខ្លួន តាមដីកា បញ្ជូនទៅ តុលាការ

Posted on
  • Thursday, January 26, 2012
  • by
  • angco.co
  • in
  • Labels:

  • បន្ទាយមានជ័យ ៖ មេខ្យល់ នាំមនុស្សឆ្លងដែនម្នាក់ ត្រូវបាន នគរបាល ស្រុកមង្គលបុរី ចាប់ខ្លួន តាមដីកា បញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់ កាលពីវេលាម៉ោង ៨ ព្រឹក ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១២ នៅក្នុងភូមិចក ឃុំ រហាត់ទឹក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ។
    លោក យ៉ត សុផល អធិការ នគរបាលស្រុកមង្គលបុរី បានឲ្យដឹង នៅថ្ងៃ ទី២៦ ខែមករា ឆ្នាំ២០១២  ថា ជនសង្ស័យ ដែលកម្លាំងរបស់លោក ឃាត់ ខ្លួនមាន ឈ្មោះ ពៅ ឈូយ ភេទប្រុស អាយុ ៤១ ឆ្នាំ រស់នៅក្នុងភូមិឃុំ កើតហេតុខាងលើ មានមុខរបរ ជាអ្នករត់តាក់ស៊ី ។
    លោកអធិការ បានបន្តថា ការចាប់ខ្លួន ជនសង្ស័យខាងលើ ធ្វើឡើង តាម ដីកាចាប់ខ្លួន លេខ ២០២ ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០១១ របស់សាលាដំបូង ខេត្តបន្ទាយមានជ័យ ដោយចោទ ពីបទ ជួញដូរមនុស្សឆ្លងដែន ខុសច្បាប់ ដែលប្រព្រឹត្ត កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១១ នៅភូមិបាលិលេយ្យ សង្កាត់/ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
    លោកអធិការ យ៉ត សុផល បានបញ្ជាក់ថា ក្រោយសួរនាំ ជនសង្ស័យ ត្រូវបាន កសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការបន្ត តាមនីតិ វិធីច្បាប់ ៕ប្រភព
    Photo by DAP-NEWS



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.