រដ្ឋមន្ត្រី ក្រសួងកសិកម្ម អំពាវនាវ ឲ្យកសិករ ផ្លាស់ប្តូរទម្លាប់ ក្នុងការចិញ្ចឹមសត្វ ដោយលែងចោល មកដាក់ទ្រុង

Posted on
  • Thursday, January 26, 2012
  • by
  • angco.co
  • in
  • Labels:

  • ភ្នំពេញ ៖ រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវ ដល់ប្រជាកសិករ នៅទូទាំងប្រទេស ឲ្យផ្លាស់ប្តូរ ទម្លាប់ នៃការចិញ្ចឹមសត្វ ដែលតែងតែ លែងចោទ មិនមានការថែទាំ ផ្តល់ចំណី មកជាចិញ្ចឹម ដោយដាក់ទ្រុង និងផ្តល់ទឹក ចំណី ថែទាំ ឲ្យបានដិតដល់វិញ ដើម្បីឲ្យទទួល បានចំណូលច្រើន សម្រាប់ផ្គត់ផ្គង់ជីវភាព ។
    យោងតាម គេហទំព័រ របស់ក្រសួងកសិកម្ម បានចេញផ្សាយ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១២ បានឲ្យដឹងថា លោករដ្ឋ មន្ត្រី ក្រសួងកសិកម្ម បានរំលឹកដល់កសិករ ឱ្យផ្លាស់ប្តូរទម្លាប់ ក្នុងការចិញ្ចឹមសត្វនេះ ក្នុងពេលដែលលោក ចុះសំណេះសំណាល ជាមួយកសិករចំនួន ១០០ គ្រួសារ នៅទំនប់យក្សហែ ភូមិជ័យមង្គល ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ ។
    លោក ច័ន្ទ សារុន បានអំពាវនាវ ដល់កសិករ ឱ្យផ្លាស់ទម្លាប់ ការចិញ្ចឹមសត្វ ដោយលែង ឱ្យដើរពាសវាលពាសកាល មកចិញ្ចឹម ដាក់ទ្រុងវិញ។ ហើយថា តាមទម្លាប់ ក្នុងការចិញ្ចឹមសត្វ ដូចជា គោ ក្របី ជ្រូក មាន់ ទា តែងតែលែង ដោយមិនមាន ការថែទាំ ផ្តល់ចំណី ទឹក និង អនាម័យនោះទេ គឺទម្លាប់មិនត្រឹមត្រូវ និងមិនបានទទួល នូវប្រសិទ្ធភាព សេដ្ឋកិច្ចឡើយ ដោយហេតុថា ធ្វើឲ្យ ខ្វះការថែទាំ ធ្វើឱ្យសត្វទាំងនោះ មានសុខភាពមិនល្អ ងាយឆ្លងជំងឺ និងការបង្កាត់ពូជ មិនបានពូជល្អ ។
    លោកបន្តថា “ កសិករ ត្រូវតែផ្លាស់ប្តូរ ទម្លាប់នេះចោល ដោយចិញ្ចឹម ដាក់ទ្រុង និងមានការថែទាំ ឱ្យបានល្អ។ ប្រការមួយទៀត ត្រូវបានជ្រើសរើសពូជ ដែលមានតម្លៃ ខាងសេដ្ឋកិច្ចនៅទីផ្សារ ។ មានន័យថា ចិញ្ចឹមដើម្បីធ្វើពាណិជ្ជកម្ម មិនមែនចិញ្ចឹម សម្រាប់ ផ្គត់ផ្គង់ការហូបចុក ក្នុងគ្រួសារប៉ុណ្ណោះទេ ” ។
    លោករដ្ឋមន្ត្រី បានបន្ថែមថា ជាមួយនឹងការចិញ្ចឹមសត្វ ក៏ត្រូវគិតគូរ ដល់ការដាំស្មៅ និងដាំដំណាំ ធ្វើជាចំណីសត្វ ដើម្បីកាត់ បន្ថយពលកម្មកុមារផងដែរ ៕ប្រភព
    Photo by DAP-NEWS



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.