ម្ហូបខ្មែរ​មិន​អាច​នៅ​ឆ្ងាយ​ពី​ធនធាន​​មច្ឆាជាតិ

Posted on
  • Tuesday, January 10, 2012
  • by
  • angco.co
  • in
  • Labels:

  • ត្រីដុត ត្រីអាំង ​ត្រី​ចៀន ត្រី​ប្រឡាក់ សម្ល​ម្ជូរ​ត្រី​មិន​អាច​កាត់​ផ្ដាច់​ចេញ​ពី​តារា​ង​បញ្ជី​មុខ​ម្ហូប​ខ្មែរ​បាន​ទេ” លោក​ឡាយ​​សុខ​គាង​​ចុង​ភៅ​​​​នៅ​ហា​ង​ឆ្ងាញ់​និង​ស្រស់​និងជា​គ្រូបង្ហាត់​ផ្នែក​ចុងភៅ​នៅ​អង្គការ​មួយ​ចំនួន​ដល់​កុមារ​កំព្រា​​និយាយ​​ប្រាប់ Sabay នៅ​ព្រឹក​នេះ។
    ប៉ុន្តែ​ម្ហូប​ឆ្ងាញ់​សំខាន់​លើ​វត្ថុ​ធាតុ​ដើម​ដែរ ខ្ញុំ​ចង់​និយាយ​ថា​ត្រី​ត្រូវ​តែ​ស្រស់ៗ ធាត់ និង​ហូប​អាហារ​ធម្មជាតិ! នៅ​យើង​សម្បូរ​ណាស់ ត្រី​គ្រប់​ប្រភេទ គឺ​អំណោយ​ផល​ដល់​ការ​ធ្វើ​ម្ហូប​ខ្មែរ​ ប៉ុន្តែ​នៅ​ស្រុក​គេ​ធ្វើ​អត់​បាន​ដោយ​សារ​អត់​សូវ​មាន​ត្រី​ទឹកសាប អញ្ចឹង​ចង់​បើក​ហាង​ម្ហូប ខ្មែរ​នៅ​ក្រៅ​ស្រុកខ្មែរ​ក៏​មិន​ងាយ​ដែរ​។”
    អាជ្ញាធរ​បឹង​ទន្លេសាបក្នុងសប្តាហ៍នេះ បាន​ប្រកាស​រក​ឃើញ​ឧបករណ៍​​នេសាទ​ខុស​ច្បាប់​ខ្នាត​ធំ​​ជាង១០០គ្រឿង ​​ដែល​ជា​សញ្ញា​ថា​ធនធាន​មច្ឆាជាតិ​​​អាង​ទន្លេសាប​កំពុង​រង​ការ​គំរាម​ឆ្ពោះ​ទៅ​រក​វិនាសកម្ម។ នៅ​ក្រោម​បញ្ជា​ដាច់​អហង្ការ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​នៅ​សប្ដាហ៍​មុន សមត្ថកិច្ច​ក៏​បាន​​ដុត​ដៃ​ដុត​ជើង​​វែក​ឃើញ​សំណង់​​​នេសាទ​​ខុស​​ច្បាប់​​ចំនួន​១៤៣​កន្លែងទៀត​នៅ​ខេត្ដ​បាត់ដំបង ពោធិ៍សាត់ សៀមរាបកំពង់ឆ្នាំងនិង​កំពង់ធំ។
    នៅ ឯណា ជ្រក់?
    ឡាយ​សុខគាង​និយាយ​ទៀត​ថា ការ​បាត់បង់​ធនធាន​មច្ឆាជាតិ​នឹង​នាំ​ទៅ​ដល់​ការ​បាត់បង់​មុខ​ម្ហូប​ជា​ប្រពៃណី​របស់​ខ្មែរ។ “គេ​មិន​អាច​ស្លម្ជូរ​ស្រែ​ជា​មួយ​សាច់​ជ្រូក​ទេ​លើក​លែង​តែ​ម្ជូរ​គ្រឿង ហើយ​ត្រី​ដុត​និង​ត្រីអាំង​គឺជា​ជីវិត​រស់នៅ​របស់​ខ្មែរ​ភាគច្រើន។ ពិសេស​ខ្មែរ​នៅ​ជនបទ​ដែល​ក្នុង​ចង្ក្រាន​គឺ​មា​ន​ចន្ទាស​អាំង​មួយ​ដែល​ប្រើ​ប្រចាំ”។
    នៅ​ប្រទេស​កម្ពុជាមាន​ប្រភេទ​ត្រី​ទឹកសាប​ជាច្រើន​ដែលគេ​ស្គាល់​និង​និយម​ជា​ទូទៅ​ដូច​ជា​ត្រីរ៉ស់ ត្រីសណ្តាយ ត្រីក្លាំងហាយ ត្រីកន្ត្រងប្រេង ត្រីតុកកែ ត្រីឆ្ពិន ត្រីរៀល ត្រីកេស ត្រីក្រាញ់ ត្រីឆ្លូញ ត្រីកន្ត្រប់ ត្រីពោធ៍ ត្រីឆ្លាំង ត្រីផ្ទង ត្រីប៉ាសេអ៊ី ត្រីប្រួល ត្រីឆ្កោក។ល។
    ក្រៅ​ពី​អាច​ច្នៃ​ជា​អាហារ​ដ៏​មាន​ឱជារស​ដោយ​វិធី​មិន​ស្មុគស្មាញ ត្រី​ទឹក​សាប​សំបូរប្រូតេអ៊ីន និង​មាន​តម្លៃ​សមរម្យ​អាច​ចិញ្ចឹម​ជីវិត​ពលរដ្ឋ​ជា​ទូទៅ​បាន។ ក្រៅពីនោះ​ត្រី​ទឹក​សាប​ត្រូវ​បាន​ពេញនិយម​សម្រាប់​ការ​ធ្វើ​ផ្អកនិង​ប្រហុក ដែល​​សំខាន់​មិន​អាច​ខ្វះ​បាន​​ក្នុង​បច្ចេកទេស​ធ្វើ​ម្ហូប ខ្មែរ។
    អត្ថបទៈវិបុត្រ



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.