ប្រហុក​ខ្មែរ ពិសេស​ណាស់!

Posted on
  • Tuesday, January 10, 2012
  • by
  • angco.co
  • in
  • Labels:

  • មិត្ត​អ្នក​អាន​សាក​ឆ្លើយ​នឹង​សំណួរ​ Sabay ​មក​មើល​ថា​តើ​មុខ​ម្ហូប​ខ្មែរ​មួយ​ណា​​​ពេល​ដែល​​អ្នក​ឃើញ​ហើយ​ទ្រាំ​ចង់​ទទួលទាន​មិន​បាន​នោះ? ប្រាកដ​ជា​មាន​អ្នក​ឆ្លើយ​ត្រូវ ​មិន​តិច​ទេ! នោះ​គឺ “​ប្រហុក​ខ្មែរ​ផ្ទាប់​ជាមួយ​បន្លែ​ធម្មជាតិ​ស្រស់​ៗ​” នោះ​អី!
    មាន​មនុស្ស​ជា​ច្រើន​បាន​លើកឡើង​ប្រហាក់ប្រហែល​គ្នា​ថា ប្រហុក​គឺ​មុខ​ម្ហូប​ខ្មែរ​ដ៏​វិសេស​មួយ ជា​ចំណង់ចំណូលចិត្ត​នៃ​មនុស្ស​ភាគច្រើន ដែល​ជា​ទូទៅ​បង​ប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អស់​ចេះ​ធ្វើ​ និង​មាន​ការ​ច្នៃ​ប្រឌិត​ប្រហាក់ប្រហែល​គ្នា។ ប្រហុក​ខ្មែរ គេ​អាច​ច្នៃ​ធ្វើ​បាន​ច្រើន​យ៉ាង​រួម​មាន​ប្រហុក ដុត លីង ប្រហុក​ចំហុយ ចិញ្ច្រាំ​ដាក់​ក្រសាំង ឬ​ក្រូច​ឆ្មារ ទៅ​តាម​ចំណង់​ចំណូលចិត្ត​រៀងៗ​ខ្លួន។
    តែ​ទោះ​បី​ជា​យ៉ាងណា​ ក៏​បង​ប្អូន​យើង​មិន​ភ្លេច​ដៃ​គូ​របស់​ប្រហុក​ដែរ គឺ​បន្លែ​ធម្មជាតិ​ស្រស់​គ្រប់​មុខ មាន​ត្រសក់ ប៉េងប៉ោះ សណ្ដែក​គួ ខ្ញី ស្វាយ​ខ្ចី ចេក​ខ្ចី ត្រកួន ត្រប់​ស្រួយ និង​ពពាយ​ជា​ដើម សម្រាប់​ទទួលទាន​ផ្ទាប់​ជាមួយ​ប្រហុក​នេះ។
    មិត្ត​អ្នក​អាន​​ជឿ​ទេ សូម្បី​តែ​ភ្ញៀវ​បរទេស​ជាច្រើន​ ក៏​ចង់​សាកល្បង​មុខ​ម្ហូប​ខ្មែរ ​ប្រចាំ​ត្រកូល​មួយ​នេះ​ដែរ ហើយ​កាលណា​បាន​ភ្លក់​គឺ​មិន​ភ្លេច​ទេ​ពាក្យ​សរសើរ និង​ប្រាថ្នា​ចង់​ភ្លក់​ទៀត លើស​ពី​នេះ​យើង​សង្កេត​ឃើញ​ថា នៅ​តាម​បណ្ដា​ភោជនីយដ្ឋាន​នានា ធំ តូច ​មិន​ដែល​ភ្លេច​មុខ​ម្ហូប​ខ្មែរ ដ៏​ពិសេស​មួយ​​នេះ​ដែរ៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.