ក្រុមហ៊ុន Google, Wikipedia ព្រមទាំងក្រុមហ៊ុនផ្សេងៗជាច្រើនកំពុងនាំគ្នាតវ៉ាកុំឲ្យមានការអនុម័តច្បាប់ Stop Online Piracy Act (SOPA) និង Protect IP Act (PIPA)។ នេះដោយយោងតាមគេហទំព័រ BGR ដែលបានឲ្យដឹងកាលពីថ្ងៃម្សិលមិញ។
ច្បាប់ Stop Online Piracy Act (SOPA) ដែលមានន័យថាជាច្បាប់បញ្ឈប់ការលួចតាមអ៊ីនធឺណិត និងច្បាប់ Protect IP Act (PIPA) មានន័យថាជាច្បាប់ការពារ IP បានធ្វើឲ្យពិភពអ៊ីនធឺណិតមានការរង្គោះរង្គើយ៉ាងខ្លាំង។ មិនថាក្រុមហ៊ុនធំ ឬតូចនោះទេ មានដូចជា Google, Wikipedia និងក្រុមហ៊ុនជាច្រើនទៀតកំពុងព្យាយាមតវ៉ាធ្វើយ៉ាងណាកុំឲ្យច្បាប់ទាំងពីរនេះអនុម័តបាន។
តាមការលើកឡើងនៅលើគេហទំព័រផ្ទាល់របស់ Wikipeida បានឲ្យដឹងថា បើសិនច្បាប់ទាំងពីរខាងលើអាចអនុម័តបាន នោះសេរីភាពនៅលើអ៊ីនធឺណិតនឹងត្រូវបាត់បង់។ លើសពីនេះ Wikipedia បានកំណត់កាលបរិច្ឆេទថានឹងផ្លាស់ពណ៌លើគេហទំព័ររបស់ខ្លួនទៅជាពណ៌ខ្មៅដើម្បីបង្ហាញពីការមិនពេញចិត្ត។
រីឯ Google វិញមិនមានបំណងកែប្រែពណ៌លើគេហទំព័ររបស់ខ្លួននោះទេ តែបានបង្ហាញឆន្ទៈយ៉ាងច្បាស់ថានឹងតវ៉ាលើច្បាប់ SOPA និង PIPA។
បើគិតពីកាលបរិច្ឆេទច្បាស់លាស់ គឺត្រូវនឹងថ្ងៃនេះហើយ ដែល Google និងក្រុមហ៊ុនអ៊ីនធឺណិតផ្សេងៗទៀតត្រូវរួបរួមគ្នាតវ៉ាហើយ។ បើសូម្បីតែ Google តវ៉ាទៅហើយ នេះមានន័យថាការតវ៉ានេះប្រាកដជាទាក់ទាញការចាប់អារម្មណ៍ខ្លាំងមិនខាន។
តើប្រិយមិត្តចង់ឲ្យ SOPA និង PIPA ចេញជារូបរាងដែរឬទេ? តើ Google និងក្រុមហ៊ុនផ្សេងៗទៀតអាចទទួលបានជោគជ័យក្នុងការតវ៉ានេះឬទេ?
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.