នាង​ខ្ទើយ​ប្រើ​ល្បិច​ថ្មី​ឆក់​ទូរស័ព្ទ​ ម្ចាស់​ចាប់​ជាប់​


ភ្នំពេញ​៖​ ​ខ្ទើយ​តែងខ្លួន​ជា​ស្រី​ម្នាក់​ត្រូវ​នគរបាល​ខណ្ឌ​៧​មក​រា​ឃាត់ខ្លួន​ បន្ទាប់​ពី​បាន​ប្រើ​ល្បិច​ ឆក់​ទូរស័ព្ទ​មិន​បាន​សម្រេច​ ហើយ​ត្រូវ​ជន​រង​គ្រោះ​ចាប់​ជាប់​រួច​មក​។​
​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​យប់​ ថ្ងៃ​ទី​១៦​ ខែមករា​ ឆ្នាំ​២០១២​ ស្ថិត​នៅ​មុខ​ សណ្ឋាគារ​A1​ ផ្លូវ​ ២១៥​ សង្កាត់​មិត្តភាព​ ខណ្ឌ​៧​មក​រា​ រាជធានី​ភ្នំពេញ​។​
​តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​ឈ្មោះ​ ហេង​ រស្មី​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ ស្នាក់​នៅផ្ទះ​លេខ​ ២៣៧​ Eo​ ផ្លូវ​ ២៦៥​ សង្កាត់​ទឹកល្អក់​១​ ខណ្ឌ​ទួល​កោ​ក​ រាជធានី​ភ្នំពេញ​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា​ នៅ​ មុន​ពេល​កើតហេតុ​ រូបគេ​បាន​ជិះ​រថយន្ត​ម៉ាក​កាម​រី​ឆ្លាម​ ពណ៌​ត្រី​ឆ្លូញ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1Q​ 1541​ចេញពី​លំនៅ​ឋាន​ឆ្ពោះទៅ​យក​ប្អូនប្រុស​នៅ​ម្តុំ​សណ្ឋាគារ​ A1​ ។​ ខណៈ​ដែល​គេ​ទៅ​ដល់​ ហើយ​លើក​ទូរ​ ស័ព្ទ​ម៉ាក​អាយ​ហ្វូ​ន​និយាយ​ហៅ​ប្អូន​ ស្រាប់តែ​មាន​ម៉ូតូ​ម៉ាក​ស្កូ​ពី​២​គ្រឿង​គ្នា​៤​នាក់​ មក​ឈប់​ពី​ខាងក្រោយ​រថយន្ត​របស់​ គាត់​១​គ្រឿង​ ចំណែក​១​គ្រឿង​ទៀត​បើក​មក​អែប​ទ្វារ​រថយន្ត​ ហើយ​គោះ​កញ្ចក់​ឡាន​របស់​គាត់​ ហើយ​ សួរ​ថា​ «​បង​!​ បង​អែង​ ឈ្មោះ​ រី​ មែន​?»​ ។​ ប្រភព​បន្ត​ទៀត​ថា​ ពេល​នោះ​ បើ​ទោះជា​ខ្លួន​(​ហេង​ រស្មី​)​ ឆ្លើយ​ថា​ មិនមែន​ ក៏​ដោយ​ ក៏​ជនសង្ស័យ​ មិន​ព្រមទៅ​ណា​ដែរ​ ហើយ​ភ្នែក​របស់​គេ​(​ជនសង្ស័យ​)​ចេះ​តែ​ រំពៃ​រក​ទូរស័ព្ទ​ ហើយ​ស្ទុះ​មក​កញ្ឆក់​យក​ទូរស័ព្ទ​ ប៉ុន្តែ​ ត្រូវ​បាន​ ខ្លួន​(​រស្មី​)​ចាប់ដៃ​ជាប់​ ហើយ​កើត​មានការ​ឆោឡោ​ទាំង​យប់​អធ្រាត្រ​តែ​ម្តង​។​ ចំណែក​គ្នីគ្នា​ជនសង្ស័យ​ ក្រោយ​ឃើញ​បក្ខពួក​ខ្លួន​ម្នាក់​ត្រូវ​គេ​ចាប់​ជាប់​ដូច្នេះ​ ក៏​ដាក់​មេ​ផាយ​បាត់​អស់​។​
​ប្រភព​ព័ត៌មាន​ពី​នគរបាល​ខណ្ឌ​៧​មក​រា​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ឈ្មោះ​ ស៊ិ​ន​ ស៊ី​សា​រ៉េ​ត​ ភេទ​ទី​៣​ (​ខ្ទើយ​)​ អាយុ​១៧​ឆ្នាំ​ ស្នាក់​នៅផ្ទះ​អត់លេខ​ ផ្លូវ​លេខ​៥​ សង្កាត់​ស្រះ​ចក​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ កំពុង​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ឲ្យ​វិនិច្ឆ័យ​ទោស​តាម​ច្បាប់​ ។​
​គួរ​បញ្ជាក់​ថា​ ក្រុមជនសង្ស័យ​ទាំងប៉ុន្មាននាក់នេះ តាមប្រភពពលរដ្ឋថា ជំនាញធ្វើឲ្យបុរសៗមួយចំនួនបាត់បង់ទ្រព្យសម្បតិ្តរបស់ខ្លួន ដូចជាលុយ គ្រឿងអលង្ការ និងទូរស័ព្ទដៃជាដើម។ ពួកគេច្រើនធ្វើសកម្មភាព(ស៊ីដាច់)ទ្រព្យសម្បតិ្តទាំងអស់នេះពាសវាលពាសកាល ក្នុងរាជធានីភ្នំពេញស្ទើរតែរៀលរាល់រាត្រី ហើយត្រូវអស់លក្ខណ៍នៅក្នុងទឹកដីខណ្ឌ៧មករា ៕



0 comments:

Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.