ទូរស័ព្ទ iPhone និង Samsung អាច​នឹង​បំពាក់ បច្ចេកវិទ្យា​ថ្មី មិន​ជ្រាប​ទឹក​

Posted on
  • Tuesday, January 17, 2012
  • by
  • angco.co
  • in
  • Labels:

  • ក្រុមហ៊ុនផលិតទូរស័ព្ទដ៏ល្បាញល្បីនៅលើពិភពលោក Samsung និង Apple ប្រហែលជាកំពុងតែសំឡឹង រកមើលបច្ចេកវិទ្យាថ្មីមិនជ្រាប់ទឹក សម្រាប់បំពាក់លើផលិតផល របស់ខ្លួនជំនាន់ក្រោយៗទៀត។ បច្ចេកវិទ្យាថ្មីនេះ ឈ្មោះថា HzO ដែលបញ្ចូលនូវ បច្ចេកវិទ្យារារាំងបញ្ហាតូចៗ ជាមួយនឹងមុខងារពិសេស មិនអាចឲ្យទឹកជ្រាបចូលបាន ដែលវាត្រូវបានដាក់បញ្ចូល នៅក្នុងគ្រឿងខាងក្នុងរបស់គ្រឿងអេឡិចត្រូនិច។
    នៅក្នុងកម្មវិធីពិព័រណ៍គ្រឿងអេឡិចត្រូនិចឆ្នាំ២០១២នេះ ក្រុមហ៊ុន ZAGG ដែលជាក្រុមហ៊ុន ផ្គត់ផ្គង់បច្ចេកវិទ្យាលើទីផ្សារ បានដាក់បញ្ចូលនូវបច្ចេកវិទ្យា HzO ទៅក្នុង device មួយចំនួន ហើយបានទម្លាក់វាចូលក្នុងទឹកម្តងហើយម្តងទៀត ដើម្បីពិសោធន៍ឲ្យបណ្តា ក្រុមហ៊ុននានាពិនិត្រមើល។
    ជាមួយគ្នានេះ ZAGG កំពុងតែស្វែងរកដៃគូវិនិយោគជាមួយ ក្រុមហ៊ុនស្មាតហ្វូត និងក្រុមហ៊ុនទូរស័ព្ទឈានមុខធំៗ ដែលហ៊ានទទួលយកបច្ចេកវិទ្យានេះ ទៅបំពាក់ ក្នុងផលិតផលរបស់គេនៅថ្ងៃអនាគត។
    ក្នុងនោះគេឃើញថា ក្រុមហ៊ុន Samsung បានទទួលយកបច្ចេកវិទ្យានេះ ទៅសាកល្បងជាមួយនឹងទូរស័ព្ទ Samsung Galaxy S ជាលទ្ឋផលអគ្គនាយក នៃក្រុមហ៊ុន Samsung ស្ទើរតែមិនជឿនឹងភ្នែករបស់គាត់ ដោយឃើញថា មានដំណក់ទឹកជាប់ នៅលើស្រទាប់ HzO ដែលវាបញ្ជាក់បានថា មិនអាចជ្រាប ទឹកចូលទៅក្នុងគ្រឿងម៉ាស៊ីន របស់ផលិតផលនោះទេ។
    តំណាងក្រុមហ៊ុន ZAGG បានប្រាប់ Pocket-lint ថា ក្រុមហ៊ុន Samsung សប្បាយរីករាយ ក្នុងការទទួលយកបច្ចេកវិទ្យាថ្មីនេះ ហើយក្រុមហ៊ុនរបស់លោកនឹងបន្តពិភាក្សា ចំពោះបច្ចេកវិទ្យាថ្មីនេះ ជាមួយក្រុមហ៊ុន Apple បន្តទៀត សង្ឃឹមថា ក្រុមហ៊ុន Apple ដែលមានទីតាំងធំនៅទីក្រុង Cupertino នឹងយល់ព្រមទទួលយករបកគំហើញថ្មីនេះ សម្រាប់បំពាក់លើផលិតផលជំនាន់ក្រោយៗរបស់ខ្លួន៕
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.