ផឹកស៊ី ស្រវឹង ចង់ទៅម៉ាស្សា បងឃាត់ បង្ក អុកឡុក កន្លែងគេលក់ដូរ ត្រូវនគរបាល ឃាត់ខ្លួន

Posted on
  • Thursday, January 19, 2012
  • by
  • angco.co
  • in
  • Labels:

  • ភ្នំពេញ ៖ យុវជន ៤ នាក់ ត្រូវនគរបាល ស្រុកអង្គស្នួលឃាត់ខ្លួនជាបន្ទាន់ បន្ទាប់ពីពួក គេបាននាំគ្នា មកស៊ីផឹក រួចហើយអុកឡុក ពេញកន្លែងលក់ដូរគេ ។ ហេតុការណ៍នេះ កើត ឡើងកាលពីវេលាម៉ោង ២២ និង ៣០ នាទី ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១២ ស្ថិតនៅកន្លែង លក់ដូរ តាមបណ្ដោយផ្លូវជាតិលេខ ៤ ក្នុងភូមិ ចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល  ខេត្ដ កណ្ដាល ។
    ប្រភពព័ត៌មាន ពីនគរបាលស្រុកអង្គស្នួល បានឱ្យដឹងថា ក្រុមក្មេងទំនើងទាំង ៤ នាក់ មាន ទី១-ឈ្មោះ ចាន់ ផានិត ភេទប្រុស អាយុ ២១ ឆ្នាំ មុខរបរកម្មករសំណង់ ទី២-ឈ្មោះ  វើយ រ៉ាវី ភេទប្រុស អាយុ ២២ ឆ្នាំ មានមុខ របរ ជាកម្មកររោងចក្រកាត់ដេរ ទី៣-ឈ្មោះ វើយ តុលា ភេទប្រុស អាយុ ១៦ ឆ្នាំ មាន មុខរបរមិនពិតប្រាកដ ទី៤-ឃីម សុគា ភេទ ប្រុស អាយុ ២០ ឆ្នាំ មានមុខរបរ ជានិស្សិត អ្នកទាំងអស់រស់នៅក្នុងភូមិ-ឃុំ កើតហេតុ ខាងលើ ។
    ប្រភពព័ត៌មានបានបន្ដទៀតថា មុនពេល កើតហេតុ ក្រុមយុវជនទំនើងទាំង ៤ នាក់ បាន នាំគ្នាទៅស៊ីផឹកនៅកន្លែងលក់ដូរ ក្បែរចិញ្ចើម ផ្លូវជាតិលេខ ៤ លុះពេលឈ្មោះ វើយ តុលា ផឹកស៊ីស្រវឹង ក៏នឹកចង់ទៅម៉ាស្សា តែពេល នោះ បងប្រុសរបស់គេ ឈ្មោះ វើយ រ៉ាវី បាន ឃាត់មិនឱ្យទៅម៉ាស្សា ក៏កើតជារឿងគប់ ទូរស័ព្ទចេញមកថ្នល់ បន្ទាប់មកមិនដឹងហេតុអ្វី នៅកំពុងផឹកជាមួយគ្នានោះ ក៏យកកែវដែល កំពុងផឹកនោះ ចោលចេញមកថ្នល់ប្រាវ ចំណែកឯអ្នកលក់ដូរវិញ ឃើញហេតុការណ៍ យ៉ាងដូច្នេះ ក៏បានប្ដឹងនគរបាល ឱ្យឃាត់ខ្លួន ជនទំនើងទាំងនោះតែម្ដងទៅ ។ នគរបាល បន្ទាប់ពីឃាត់ខ្លួនក្រុមក្មេងទំនើងទាំងនោះ យកមកសាកសួរហើយ ក៏ធ្វើការណែនាំអប់រំ និងចុះកិច្ចសន្យា រួចក៏ឱ្យវិលត្រឡប់ទៅលំនៅ ដ្ឋានវិញ៕
    Photo by DAP-NEWS



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.