កោះកុងៈ សាឡាងដឹកស៊ីម៉ង់ត៍ និង អូសដោយ ក្បាលរ៉េវគ័រសណ្ដោងមួយគ្រឿង បាន បុកសសរស្ពានកោះកុងចំកណ្ដាល នៃតួរស្ពាន បណ្ដាលឱ្យក្រឡាប់ផ្ងារពោះឡើងលើ ចាក់ស៊ីម៉ង់ត៍ ដែលផ្ទុកនៅក្នុងសាឡាងជាង ៣០០តោន ធ្លាក់ចុះទៅក្នុងសមុទ្រទាំងអស់ នៅចំណុចស្ពានកោះកុង ក្នុងភូមិ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្ដកោះកុង កាលពីវេលាម៉ោង ១១ និង ១០នាទីយប់ ថ្ងៃទី២២ ខែ មករា ឆ្នាំ ២០១២។
យោងតាមមន្ដ្រីនគរបាលចរាចរណ៍ ដែលប្រចាំការនៅគល់ស្ពានកោះកុង បានបញ្ជាក់ថា សាឡាងបុកបណ្តាលឲ្យបាក់សសរស្ពាននេះ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនថៃ ដឹកស៊ីម៉ង់ត៍ជាង៣០០តោន ចេញពីប្រទេសថៃ ចូលមកខេត្ដកោះកុង ដើម្បីផ្គត់ផ្គង់ឱ្យក្រុមហ៊ុនសាងសង់ទំនប់អគ្គិសនីចិនមួយ ស្ថិតនៅក្នុងភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកបណ្ឌលសីមា ខេត្ដកោះកុង ដែលត្រូវធ្វើដំណើរ ឆ្លងកាត់ខាងក្រោមស្ពាននេះ។
ប្រភពដដែលបានបញ្ជាក់ថា សាឡាង នេះ មានផ្ទុកស៊ីម៉ង់ត៍ចំនួន ៣០០តោន ហើយបានក្រឡាប់ ចាក់ស៊ីម៉ង់ត៍ចូលក្នុងសមុទ្រទាំងអស់ ចំពោះសសរស្ពាន បានបាក់៣ដើម ប៉ុន្ដែមិនបង្កឱ្យ មានគ្រោះថ្នាក់ដល់ជីវិតមនុស្សនោះទេ។
សមត្ថកិច្ចបានឃាត់ក្បាលរ៉េវគ័រអូសដែលមានស្លាកលេខ ៧៧ ទុកនៅ ចំណុចកើតហេតុ រង់ចាំឱ្យម្ចាស់ក្រុមហ៊ុន ចូលខ្លួនមកដោះស្រាយ ជាមួយក្រុមហ៊ុនម្ចាស់ស្ពាន ដែលវិនិយោគដោយលោកឧកញ៉ា លី យ៉ុងផាត់៕ ប្រភព
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.