ភ្នំពេញ: ពួកអ្នកវិទ្យាសាស្ត្រហុល្លង់ទើបនឹងបង្កើតបានសណ្ឋានប្រែប្រួលរបស់វីរុសផ្តាសាយ បក្សី ដែលមានកម្លាំងពុលខ្លាំងក្រៃលែងអាចបណ្តាលឱ្យមនុស្សរាប់លាននាក់បាត់បង់ជីវិតក្នុងពេលជាមួយគ្នា ។
ការស្រាវជ្រាវខាងលើជាឈ្នួនបញ្ឆេះសម្រាប់ការឈ្លោះប្រកែកដ៏សម្បើមអស្ចារ្យនិងបង្កការបែកបាក់រវាងពួកអ្នកស្រាវជ្រាវ ។ មនុស្សមួយចំនួនចាត់ទុកថា តាមត្រូវមិនគួរអនុវត្តការស្រាវជ្រាវដូច្នេះឡើយ ។
អម្បូរ H5N1 បច្ចុប្បន្នបណ្តាលឱ្យមនុស្ស៥០០នាក់បាត់បង់ជីវិត និងពុំទាន់គ្រប់កម្លាំងពុលដើម្បីបង្កជាគ្រោះថ្នាក់មហន្តរាយទូទាំងពិភពលោកទេ ។ ប៉ុន្តែ គេភ័យខ្លាចថា ប្រភេទវីរុសប្រែប្រួលអាចត្រូវបានប្រើប្រាស់ក្នុងសង្គ្រាមជីវសាស្ត្រ ប្រសិនធ្លាក់ទៅក្នុងដៃជនអាក្រក់។
អ្នកមេរោគវិទ្យា Ron Fouchier នៅមជ្ឈមណ្ឌលសុខាភិបាល Erasmus នៅហុល្លង់ ជាអ្នកដឹកនាំក្រុមស្រាវជ្រាវ បានរកឃើញបម្រែបម្រួលហ្សែន៥របស់វីរុសផ្តាសាយបក្សី ធ្វើឱ្យវាមានលទ្ធភាពឆ្លងរាលដាលលឿនជាងមុន ។ លោកដំណើរការពិសោធន៍លើពូជសំពោច ព្រោះវាជាសត្វត្រូវបានប្រើប្រាស់ដើម្បីពិសោធន៍វីរុសផ្តាសាយតាំងពីយូរមកហើយ, ហើយវាមានប្រព័ន្ធដកដង្ហើមដូចមនុស្ស ។
Fouchier បានត្រៀមស្មារតីនឹងត្រូវសារព័ត៌មានរិះគន់យ៉ាងខ្លាំង, ហេតុនេះលោកបានជួលទីប្រឹក្សាមួយរូបដើម្បីដាក់ចេញយុទ្ធសាស្ត្រប្រពៃណី ។ ពីដំបូងការស្រាវជ្រាវត្រូវបានអនុវត្តគ្រាន់តែដើម្បីយល់ពេញលេញជាងអំពី H5N1 ។
Fouchier ទទួលស្គាល់ថា អម្បូរវីរុសបង្កើតដោយខ្លួនលោកជា“វីរុស មួយក្នុងចំណោមវីរុសគ្រោះថ្នាក់បំផុត ដែលមនុស្សអាចបង្កើតឡើង” ។ លោក នៅតែចង់បោះផ្សាយរបាយការណ៍ពណ៌នាដំណើរការបង្កើតអម្បូរវីរុសនេះ ។
ការស្រាវជ្រាវជាឈ្នួនបញ្ឆេះសម្រាប់ការជជែកវែកញែកដ៏តឹងតែងរវាងបញ្ហាសេរីភាពស្រាវជ្រាវវិទ្យាសាស្ត្រ និងការគ្រប់គ្រងការស្រាវជ្រាវ ។ ការស្រាវជ្រាវវិទ្យាសាស្ត្រអាចជួយជាប្រយោជន៍សម្រាប់សុខភាពសហគមន៍ តែក៏អាចត្រូវបានប្រើប្រាស់ដើម្បីធ្វើភេរវកម្មជីវសាស្ត្រ ។
ការស្រាវជ្រាវមួយផ្សេងទៀតលើវីរុស H5N1 ដំណើរការដោយពួក អ្នកវិទ្យាសាស្ត្រនៅមហាវិទ្យាល័យ Wisconsin និងមហាវិទ្យាល័យតូក្យូ ក៏ផ្តល់លទ្ធផលស្រដៀងគ្នា ។
របាយការណ៍ទាំងពីរសុទ្ធតែកំពុងត្រូវបានត្រួតពិនិត្យដោយក្រុម ប្រឹក្សាវិទ្យាសាស្ត្រជាតិដើម្បីសុវត្ថិភាព ជីវសាស្ត្ររបស់អាមេរិក (N5ABB) ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.