ជំងឺគ្រុន​កណ្តុរ

Posted on
  • Saturday, January 7, 2012
  • by
  • angco.co
  • in
  • Labels:

  • អាជ្ញាធរ​សុខភាព​ប្រទេស​ហ្វីលីពីន​បាន​ប្រកាស​អំពី​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​ដែល​បង្ក​គ្រោះ​ថ្នាក់​ដល់​ជីវិត “ជំងឺគ្រុន​កណ្តុរ” នៅក្នុង​តំបន់​ដែល​ត្រូវ​បាន​វាយ​ប្រហារ​ដោយ​ទឹកជំនន់​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ហ្វីលីពីន ។

    មនុស្ស​យ៉ាង​ហោច​ណាស់​៥នាក់​បាន​ស្លាប់​រួច​ទៅ​ហើយ ចំណែកមនុស្ស​ប្រហែល​២០០នាក់​ត្រូវបាន​ពិនិត្យ​ឃើញ​ថា​មាន​​មេរោគ leptospirosis  ដែល​កើត​មាន​នៅក្នុង​សត្វ ។ មេរោគ​នេះ​នឹង​បង្ក​ឱ្យ​មាន​អាការ​គ្រុន​ក្តៅ​ខ្លាំង ហើយ​ឈាម​ខាង​ក្នុង​រាង​កាយ សរីរាង្គ​លែង​ដំណើរ​ការ ។

    លោក​វេជ្ជបណ្ឌិត Jaime Bernadas មន្ត្រី​សុខភាព​ប្រចាំ​តំបន់​បាន​និយាយថា ចំនួន​អ្នក​ជំងឺ​អាច​នឹង​កើន​ឡើង​នៅ​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ ៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.