ក្រុងញូវយ៉ក : ការសិក្សាថ្មីបានព្យាយាមលុបបំបាត់ទស្សនៈមនុស្សទូទៅដែលតែងគិតថា ខួរក្បាលរបស់បុរសគិតតែពីរឿងផ្លូវភេទ ៨ពាន់ដងក្នុងមួយថ្ងៃ។
លទ្ធផលពីការស្រាវជ្រាវនៅសាកលវិទ្យាល័យរដ្ឋអូហាយ៉ូនេះបានបញ្ជាក់ ថា បុរសមិនបានគិតតែពីរឿងផ្លូវភេទជារៀងរាល់៧វិនាទី ដូចការសិក្សាកន្លងមកអះអាងនោះទេ។ ដំណេក និងអាហារក៏ជាប្រធានបទដែលដិតជាប់ក្នុងខួរក្បាលរបស់បុរសជាញឹកញាប់ផងដែរ។
ការតាមដានលើនិស្សិតស្រី១៦៣នាក់ និងប្រុស១២០នាក់ អាយុពី១៨ទៅ២៥ឆ្នាំ បានរកឃើញថា បុរសម្នាក់អាចនឹកគិតដល់រឿងផ្លូវភេទចន្លោះពី១ទៅ៣៨៨ដងក្នុង មួយថ្ងៃ ខណៈដែលស្ត្រីគិតអំពីសិចពី ១ទៅ១៤០ដងប៉ុណ្ណោះ។
ជាមធ្យម បុរសគិតពីរឿងសិចប្រមាណ១៩ដងក្នុងមួយថ្ងៃ ចំណែកឯស្ត្រីវិញប្រមាណជា១០ដងក្នុងមួយថ្ងៃ។
លោក ធឺរី ហ្វីស័រ (Terri Fisher) សាស្ត្រាចារ្យផ្នែកចិត្តវិទ្យាដែលដឹកនាំការសិក្សានេះបានឲ្យដឹង ថា៖ «វាពិតជាមិនគួរឲ្យជឿសោះដែលមនុស្សរាប់ម៉ឺននាក់បានទុកចិត្តលើ ទិន្នន័យមិនត្រឹមត្រូវដែលថាបុរសគិតពីរឿងផ្លូវភេទគ្រប់វិនាទី»។
លោកបានបន្តថា៖ «ទិន្នន័យបំប៉ោងដែលថាបុរសគិតពីរឿងសិចជារៀងរាល់៧វិនាទីម្ដង នោះ អាចធ្វើឲ្យបុរសទូទៅគិតថាខ្លួនខុសគេខុសឯង ប្រសិនបើជាក់ស្ដែងបុរសនោះមិនសូវនឹកនាដល់រឿងសិចដូចការអះអាងខាង លើទេ»៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.