តូក្យូ : សម្លឹងមើលវាមួយខ្វាច់ទៅ មិត្តអ្នកអាននឹងឆ្ងល់ថា តើវាមានរាងដូចអ្វី? ដូចទូរស័ព្ទដៃ ដូចម៉ាស៊ីនលេងហ្គេម ឬក៏ដូចកូនឡាន? តាមការពិតរថយន្តតូយ៉ូតា Fun Vii នេះគឺត្រូវបានរចនាដោយយករាងតាមវត្ថុទាំង៣ខាងលើ។
បង្ហាញខ្លួនក្នុងពិព័រណ៍រថយន្តទីក្រុងតូក្យូកាលពីចុងឆ្នាំកន្លង ទៅនេះ រថយន្តតូយ៉ូតា Fun Vii បានធ្វើឲ្យអ្នកមកទស្សនាភ្ញាក់ផ្អើលមិនតិចទេជាមួយនឹងរូបរាងដ៏ ចម្លែករបស់វា។
ជាមួយនឹងពណ៌ខ្មៅរំលេចដោយគំនូរផ្កានៅទ្វារសងខាង រថយន្តប្រវែងជិត៤ម៉ែត្រនេះ មានកៅអីអង្គុយសម្រាប់មនុស្សបីនាក់។ ការរចនាផ្នែកខាងក្រៅ នឹងខាងក្នុងត្រូវបានប្រើផ្ទៃលោហធាតុដែលអាចគូសគំនូរតាមចិត្ត ចង់បន្ថែមពីលើនេះបានទៀតផង។
ប្រសិនបើអ្នកមិនដឹងថាប្រើបច្ចេកវិទ្យាគូសគំនូរនេះយ៉ាងណាទេ អ្នកនឹងទទួលបាននូវជំនួយពីកម្មវិធី navigation concierge ដែលមានរូបនារីម្នាក់រង់ចាំពន្យល់ប្រាប់អ្នកពីដំណាក់កាលនីមួយៗ។ កម្មវិធីនេះក៏អាចជួយឲ្យអ្នកស្វែងរកផ្លូវតភ្ជាប់ពីកន្លែងមួយទៅ កន្លែងមួយទៀតផងដែរ ដោយសារតែរថយន្តត្រូវបានតភ្ជាប់ជាមួយរថយន្តម៉ាកដូចគ្នាដទៃទៀតនៅ លើផ្លូវ។
យ៉ាងណាមិញ សូមកុំសង្ឃឹមថាលោកអ្នកនឹងមានវាសនាបានប៉ះចង្កូតវាឲ្យសោះ ព្រោះរថយន្តតូយ៉ូតា Fun Vii នេះគឺជាប្រភេទយានដែលបញ្ជាការបើកបរដោយខ្លួនឯង ពោលគឺមិនចាំបាច់មានមនុស្សកាន់ចង្កូតបញ្ជាវាទេ។
ជាមួយនឹងបច្ចេកវិទ្យាដ៏ទំនើបនេះ លោកអ្នកពិតជាឆ្ងល់ថា តើរថយន្តដ៏គួរឲ្យស្រឡាញ់នេះនឹងដំណើរការដឹកអ្នកដំណើរយ៉ាងណាទៅ?
មកទល់ថ្ងៃនេះ ក្រុមហ៊ុនតូយ៉ូតានៅមិនទាន់បង្ហើបពីព័ត៌មានលម្អិតទាក់ទងនឹងរថយន្ត នេះឡើយ ដោយគេគ្រាន់តែដឹងថា វាជារថយន្តដែលផ្ដល់ភាពសប្បាយដូចឈ្មោះរបស់វាអ៊ីចឹង។ វាត្រូវបានបំពាក់ទៅដោយប្រព័ន្ធស្មាតហ្វូន និងហ្គេមជាច្រើនប្រភេទ ដែលតម្រូវចិត្តយុវវ័យនាសម័យកាលដ៏ទំនើបនេះ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.