ភ្នំពេញ៖ កម្លាំងកងរាជ អាវុធហត្ថ ខណ្ឌដូនពេញ បានឃាត់ខ្លួនមន្រ្តី យោធាម្នាក់ មិនទាន់ស្គាល់ អត្តសញ្ញាណ កាលពីវេលាម៉ោង ១១ និង៣០នាទីយប់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០១២ ស្ថិតនៅក្នុងទឹកដី ខណ្ឌដូនពេញ តែម្តង បន្ទាប់ពីជន នេះបានធ្វើសកម្មភាព បាញ់បោះដោយសេរី នៅក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវ រួចមក ដែលតាមសេចក្តីរាយការណ៍បាន ឲ្យដឹងថាមកពីជននេះ ស្រវឹងខ្លាំង និងខឹងរឿងអ្វីមួយ។
សេចក្តីរាយការណ៍បានឲ្យដឹង នៅវេលាម៉ោង កើតហេតុខាងលើ បានករណីបាញ់ បោះដោយសេរីមួយ បានកើតឡើង ដោយជនល្មើសបាន បាញ់ប្រហែល ៤ ទៅ ៥ គ្រាប់ នៅក្នុងសង្កាត់ ជ្រោយចង្វា ខណ្ឌឫស្សីកែវ ហើយពេលនោះ បានគេចខ្លួន មកទឹកដីខណ្ឌដូនពេញ ក៏ត្រូវកម្លាំងកងរាជអាវុធហត្ថខណ្ឌ ដូនពេញ ធ្វើការឃាត់ខ្លួនតែម្តងទៅ ។ តែទោះជាយ៉ាងណា មិនទាន់ប្រភពព័ត៌មាន ពីមន្រ្តីកងរាជអាវុធហត្ថ ខណ្ឌដូនពេញ បញ្ជាក់ពីអត្តសញ្ញាណ ជននេះនៅឡើយទេ។
សេចក្តីរាយការណ៍ពីមន្រ្តី អ.ហ ខណ្ឌដូនពេញ បានឲ្យដឹងថា ក្រោយការឃាត់ខ្លួន ជននេះត្រូវបានបញ្ជូន ទៅទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដើម្បីចាត់ ការបន្តទៀត៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.