កាប៊ុល៖ លោកប្រធានាធិបតី អាហ្វហ្គានីស្ថាន ហាមីដ កាសៃ បានចេញមុខមកសម្រួល ដល់កិច្ចពិភាក្សាគ្នារវាង សហរដ្ឋអាមេរិក និងក្រុមបណ្តាញភេវកម្ម តាលីបង់ ដែលនេះអាចនឹងឈានទៅដល់ ការបើកការិយាល័យសម្ព័ន្ធតាលីបង់មួយ ដែលមានទីស្នាក់ការនៅកាតា ។
គេហទំព័រទូរទស្សន៍ CNN បានចេញផ្សាយនៅថ្ងៃសៅរ៍ ទី២១ ខែមករា នេះទៀតថា លោក កាសៃបានធ្វើការប្រកាស តាំងពីថ្ងៃពុធ សប្តាហ៍នេះមកម្ល៉េះ ដើម្បីស្វាគមន៍ ទៅដល់ការបើកការិយាល័យ សម្ព័ន្ធថ្មីរបស់តាលីបង់ ដែលនឹងធ្វើឡើងនៅទីក្រុងដូហាប្រទេសកាតា។ កិច្ចខិតខំប្រឹងប្រែងនេះដែរ គឺស្ថិតនៅក្នុងគោលដៅ រៀបចំនូវ កិច្ចពិភាក្សាសន្តិភាព ទាក់ទងទៅនឹង ជម្លោះដែលកំពុងតែកើតឡើង នៅប្រទេសអាហ្វហ្គានីស្ថាននោះ ។
គួរបញ្ជាក់ផងដែរថា នេះជាលើកដំបូងហើយ របស់ពួកតាលីបង់ ដែលធ្លាប់បានដឹកនាំប្រទេស អាហ្វហ្គានីស្ថានចាប់ពីឆ្នាំ ១៩៩៦ ដល់ ២០០១ ហើយត្រូវបានវាយ កម្ចាត់ចេញពីអំណាច ដោយសារការលុកលុយរបស់អាមេរិកចូលប្រទេសនេះ កាលពីឆ្នាំ២០០១ ដើម្បីតាមប្រមាញ់ មេក្លោង អូសាម៉ា ប៊ិនឡាដិន រហូតបានសម្រេច។ ភាគីទាំងអស់ក្នុងកិច្ចពិភាក្សា បានអះអាងថា ពួកគេរៀបចំវាឡើង គឺដើម្បីកសាងសន្តិភាពក្នុងតំបន់ ជាពិសេសគឺជៀសវាងមិនឲ្យមាន ជនស្លូតត្រង់ណាមួយ ត្រូវបានស្លាប់ នៅក្នុងសង្គ្រាមនេះតទៀតទេ ៕ source
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.