ឥណ្ឌូ​ណេ​ស៊ី​ធ្វើ​ការ​ស៊ើប​អង្កេត​ហាង​សាក់​​ស្បែក​នៅ​លើ​កោះ​​បាលី​

Posted on
  • Monday, January 23, 2012
  • by
  • angco.co
  • in
  • Labels:

  • តាម​ទី​ភ្នាក់​ងារ​​​​ព័ត៌​មាន​​បរ​ទេស ​ផ្សាយ​ថ្ងៃ​ទី​៤ មករា ​​ឱ្យ​ដឹង​ថា អាជ្ញា​ធរ​ឥណ្ឌូ​ណេស៊ី​បាន​បញ្ជូន​ក្រុម​​​ស៊ើប​​អង្កេត​​ចូល​ទៅ​កាន់​កោះ​បាលី ​ដែល​ជា​តំ​បន់​ទេស​ចរ​ណ៍​ដ៏​ល្បី​ឈ្មោះ​​របស់​ប្រ​ទេស​ ដើម្បី​ត្រួត​ពិនិត្យ​ផ្នែក​សុខ​ភាព ​និង​អ​នា​ម័យ​​​ជាបន្ទាន់​ ព្រោះ​ប្រ​ទះ​ឃើញ​ភ្ញៀវ​ទេស​ចរ​ជន​ជាតិ​​អូស្ត្រា​លី​ឆ្លង​វី​​រុសហ៊ីវ ​ក្រោយ​ពី​​ទទួល​​សេវា​កម្ម​សាក់​នៅ​លើ​កោះ​​ខាង​លើ ។
    ក្រ​សួង​​សុខា​ភិបាល​អូស្ត្រា​លី​ បាន​ប្រ​ទះ​ឃើញ​អ្នក​ទេស​ចរ​​ក្នុង​ប្រ​ទេស​របស់​ខ្លួន​​ឆ្លង​វីរុសហ៊ីវ​ពី​ការ​សាក់​នៅ​លើ​កោះ​បាលី និង​ស្នើ​​សុំ​ឱ្យ​​ភ្ញៀវ​​​ទេស​ចរ​ ដែល​ឆ្លង​កាត់​​ការ​សាក់​នៅ​លើ​កោះ​បាលី​គ្រប់​រូប​ចូល​ពិនិត្យ​ឈាម ដើម្បី​ស្វែង​រក​វី​រុស​ហ៊ីវ​ ​។ ចំណែក​មន្ត្រី​​អ​នា​ម័យ​​នៅ​​កោះ​បាលី​បង្ហើប​ឱ្យ​ដឹង​ថា ពួក​គេ​បាន​ទទួល​របាយ​​ការណ៍​ស្តី​ពី​អ្នក​ជំងឺ​​​ជន​ជាតិ​អូស្ត្រាលី​រួច​​ហើយ និង​ត្រៀម​បញ្ជូន​មន្ត្រី​ជំនាញ​ធ្វើ​ការ​សាក​សួរ​ហាង​សាក់​នៅ​តំ​បន់​ខាង​លើ​ផង​ដែរ ។​
    គួរ​បញ្ជាក់​ថា ក្រុម​អ​នា​ម័យ​នៅ​លើ​កោះ​បាលី​បាន​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​​អ្នក​​​នៅ​លើ​កោះ​នេះ​មាន​​អ្នក​ឆ្លង​វីរុសហ៊ីវ ប្រ​ហែល​៤.២០០​នាក់ ដោយ​​ក្នុង​ឆ្នាំ​២០១១ ចំនួន​អ្នក​ឆ្លង​វីរុស​កើន​ឡើង​ខ្ពស់​ មាន​អ្នក​ជំងឺ​​កើន​​លើស​ពី​ឆ្នាំ​២០១០ ដល់​ទៅ​១៩​ភាគ​រយ ៕  ​
    ​ការ​សាក់​ស្បែក​



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.