ទទួលទានសាច់ក្រកច្រើនអាចប្រឈមនឹងជំងឺ​មហារីកលំពែង

Posted on
  • Monday, January 23, 2012
  • by
  • angco.co
  • in
  • Labels:
  • ក្រុមអ្នកវិទ្យាសាស្រ្ដ​បាន​រកឃើញ​ថា ការ​ញ៉ាំ​សូម្បី​តែបន្តិច​ណាមួ​យ​នៃ​សាច់​ក្រក ឬ​សាច់​កែ​ឆ្នៃ​ផ្សេង​ទៀត​ជារៀង​រាល់ថ្ងៃនឹង​បង្កើន​អាត្រា​ហានីភ័យ​នៃ​ការ​វិវឌ្ឍ​ទៅ​រក​ជំងឺ​មហារីក​លំពែង​កើត​ជំងឺ​មហារីក​លំ​ពែង។ ​ ជំងឺត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា ឃាតករ​ដ៏​ស្ងៀម​ស្ងាត់​ ព្រោះ​វា​មិន​បាន​បង្ហាញ​រោគ​សញ្ញា​​ណាមួយ​នៅ​ដំណាក់កាល​ដំបូង​នៃការ​កើត​នោះ ​ទេ​។ ទោះ​ពី​ជា​វា​បាន​រាត​ត្បាត​មក​លើខ្លួន​យើង​ខ្លាំង​ហើយ​ក៏​ដោយ ក៏​រោគ​សញ្ញា​របស់​វាមិនមាន​អ្វី​គួរ​ឲ្យ​កត់សម្គាល់នោះ​ទេ ពោលគឺ​ត្រឹម​ឈឺ​ខ្នង​ ឬ​ស្រក​ទម្ងន់​ប៉ុណ្ណោះ​។ ភាគ​ច្រើន​នៃ​អ្នក​កើត​ជំងឺ​នេះ​គឺ​មិនអាច​ជួយ​បាន​ទាន់​ពេល​វេលា​ ព្រោះ​វា​យឺ​ត​ពេល​ណាស់​ទៅ​ហើយ​នៅ​ពេល​ដឹង​ ដោយ​ហេតុ​នេះ​ហើយ វា​បាន​ក្លាយ​ជា​ជំងឺ​ដែលមាន​អ្នកជា​សះ​ស្បើយ​តិច​បំផុត​ក្នុង​ចំណោម​ជំងឺ​ មហារីក​ដទៃ​ទៀត​។ មិនត្រឹមតែ​ប៉ុណ្ណោះ​ទេ មាន​អ្នក​ជំងឺ​តែ​៣ភាគ​រយ​ប៉ុណ្ណោះ ដែល​អាច​រស់​បាន​ដល់​៥ឆ្នាំ​។ ដើម្បី​ធ្វើ​ឲ្យ​រាង​កាយ​មាន​សុខភាព​ល្អ​ចូរអ្នក​កាត់​បន្ថយ​ការ​ញ៉ាំ​សាច់ក្រក ឬ​សាច់​ចញ្ច្រាំ​ក្នុង​ប៊ើហ្គើ​ជា​ដើម ព្រោះ​វា​នឹង​អាច​នាំ​អ្នក​ទៅ​រកជំងឺ​ដ៏សាហាវ​នោះ​គឺ​ជំងឺ​មហារីកលំពែង​៕​  source



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.