មិន​ត្រូវ​ងូតទឹក​ច្រើន​នៅ​រដូវ​ត្រជាក់​

Posted on
  • Sunday, January 8, 2012
  • by
  • angco.co
  • in
  • Labels:

  • នៅ​រដូវ​ត្រជាក់មិន​ត្រូវ​ងូតទឹក​ច្រើនពេក ពិសេស​គឺ​មនុស្ស​ចាស់ និង​កុមារ
    នៅ រដូវ ត្រជាក់មិន ត្រូវ ងូតទឹក ច្រើនពេក ពិសេស គឺ មនុស្ស ចាស់ និង កុមារ
    ភ្នំពេញ: ពួក​អ្នកវិទ្យាសាស្ត្រ​ទូន្មាន​ថា នៅ​រដូវ​ត្រជាក់មិន​ត្រូវ​ងូតទឹក​ច្រើនពេក ពិសេស​គឺ​មនុស្ស​ចាស់ និង​កុមារ ដើម្បី​បញ្ចៀស​ស្ថានភាព​ស្ងួត​ស្បែក និងរ​មាស់ ។​
    ​ ​រដូវ​ត្រជាក់ ជា​ពេល​ធាតុអាកាស​ប្រែជា​ស្ងួត ដែល​បណ្តាល​ឱ្យស្បែក​របស់​យើង​ត្រឡប់​ជា​តឹង និងរ​មាស់ ។ មូលហេតុ​គឺ​នៅ​រដូវ​ត្រជាក់ សីតុណ្ហភាព​ថយចុះ, ដើម្បី​ធានា​បន្ថយ​ជា​អប្បបរមា​ភាព​បែកខ្ញែក​ថាមពល​កម្តៅ របស់​សរីរាង្គ​, សរសៃឈាម​តូចៗ​មួយចំនួន​នៅ​លើ​ស្បែក​ស្ពៀត​មកវិញ​, បរិមាណ​ឈាម​ផ្គត់ផ្គង់​ឱ្យ​ស្បែក​ថយចុះ​, លទ្ធភាព​បញ្ច​ញ​ញើស និង​អាស៊ីត អ័រ​ហ្កានិក​របស់​ស្បែកក៏​បន្ថយ​, ធ្វើឱ្យ​កម្រិត​សំណើម​របស់​ស្បែក​ធ្លាក់ចុះ​, ជាងនេះទៀត​ធាតុអាកាស​ស្ងួត​កាន់តែ​ងាយ​បណ្តាលឱ្យ​ស្បែក​ត្រូវ​រមាស់ ។
    ​ ​អាស្រ័យហេតុនេះ ទើប​អ្នកវិទ្យាសាស្ត្រ​បាន​ទូន្មាន​ថា មិន​ត្រូវ​ងូតទឹក​ច្រើន​នៅរដូវ​ត្រជាក់ ពិសេស​គឺ​មនុស្ស​ចាស់ និង​ទារក ដោយ​ងូតទឹក​ត្រឹមតែ​១-២​ដង​ក្នុង ១​សប្តាហ៍ ។ មិន​ត្រូវ​ប្រើ​ផលិតផល​ធ្វើឱ្យ​ស្អាត​ស្បែក​មាន​កម្រិត PH ខ្ពស់​ដូច​ជា សាប៊ូ ដោយ​គួរប្រើ​ផលិតផល​ទឹកដោះ​សម្អាត​, ដោយឡែក​ចំពោះ​អ្នក​ស្បែក​ស្ងួត ល្អ​បំផុត​មិន​ប្រើ​សារជាតិ​ទឹកដោះ ដោយ​ងូត​តែ​ទឹក​ស្អាត​ប៉ុណ្ណោះ ។​
    ​ ​ទឹក​ងូត​ក៏​មិន​ត្រូវ​ក្តៅ​ពេក ព្រោះថា​ក្រោយ​ពេល​ងូត​ដោយ​ទឹ​កក្តៅ ទោះបី​មាន​អារម្មណ៍​ស្រួលខ្លួន តែ​ទឹក​ក្តៅ​នឹង​ធ្វើឱ្យ​ស្បែក​ស្ងួត និងរ​មាស់ ។ ក្រោយពេល​ងូតទឹក គួរប្រើ​ក្រែម​ថែរក្សា​ស្បែក​ធ្វើ​ពី​រុក្ខជាតិ​ធម្មជាតិ ចៀសវាង​ប្រើ​ប្រេង​សារជាតិ​រ៉ែ ។​
    ​ ​មនុស្ស​ចាស់​ពេល​ងូតទឹក​អាច ដាក់​ម្សៅ​ចម្រាញ់​ទៅក្នុង​ទឹក​, មាន​ឥទ្ធិពល​ថែរក្សា​ស្បែក និង​ធ្វើឱ្យ​អន់​ស្ងួត​ស្បែក ។ ចំពោះ​អ្នក​លេចចេញ​អាការៈ រមាស់​ស្បែក​នោះ មិន​ត្រូវ​អេះ ព្រោះ កាន់តែ​អេះ​នឹង​កាន់តែ​រមាស់ កាន់តែរ​មាស់​កាន់តែ​អេះ ផ្តើម​ពី​នោះ​បង្កើត​ជាភាព​រាលដាល​នាំ​ដល់​រោគសញ្ញា​ស្កៀប​, រមាស់​អូសបន្លាយ​មិន​បាត់ ។ ករណីធ្ងន់ធ្ងរ​អាច​ធ្វើឱ្យ​របួស​ស្បែក បណ្តាលឱ្យ​កើត​កន្ទួល​រមាស់ ។ ពេលឃើញ​បាតុភូត​រមាស់​ស្បែក​កាន់តែ​ធ្ងន់​ទៅៗ ត្រូវ​ប្រញាប់​ទៅ​ជួប​វេជ្ជបណ្ឌិតដើម្បី​ព្យាបាល​ទាន់ពេល វេលា ៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.