ស៊ិន សំនៀង បែកបាក់គូស្នេហ៍ តែទទួលបាន ជោគជ័យ ក្នុងអាជីពសម្តែង

Posted on
  • Friday, January 20, 2012
  • by
  • angco.co
  • in
  • Labels:
  • ភ្នំពេញៈ បុរសរូបសង្ហា ដែលធ្លាប់ធ្វើឲ្យទស្សនិកជន ស្គាល់តាមរយៈបទ ”លែងហ៊ានប្រាថ្នា” និងតាមរយៈ ការថតកាយវិការរ៉ាអូខេជាច្រើន លោក ស៊ិន សំនៀង បានលាតត្រដាង បញ្ហាបេះដូងទាំងមិនលាក់លៀមនៅក្នុងកម្មវិធី ”តារាក្នុងដួងចិត្តខ្ញុំ” ថាលោកនៅក្នុងឆ្នាំ ២០១២នេះ លោកបរាជ័យជាមួយមនុស្ស ដែលលោកធ្លាប់ស្រឡាញ់ស្មើរជីវិត ហើយបែរជាទទួល បានជោគជ័យជាមួយ អាជីពសិល្បៈទៅវិញ។
    ថ្លែងទាំងទឹកមុខរីករាយ បែបជាលក្ខណៈលាក់លៀម នៅភាពសោកសៅ លោក ស៊ិន សំនៀង បានប្រាប់ នៅពេលដែលមានប្រិយមិត្ត សួរពីរឿងស្នេហានោះ បាន ឆ្លើយទាំងមិនលាក់លៀមថា លោកធ្លាប់មានទំនាក់ទំនង ជាមួយនារីម្នាក់ ដែលគិតប្រាថ្នាជាគូអនាគត ត្រូវបានដើរដល់ផ្លូវបំបែក ហើយនាពេលនេះ។
    បុរសច្រមុះស្រួច មានមុខមាត់កូនកាត់ឥណ្ឌា រូបនេះបន្តទៀតថា " កាលពីពេលកន្លងទៅថ្មីៗនេះ ខ្ញុំធ្លាប់មានអ្នកយល់ចិត្ត ប៉ុន្តែនៅពេលឆ្លងឆ្នាំ២០១២នេះ ខ្ញុំនិងអតីតមិត្តស្រី បានសម្រេចចិត្តបែកផ្លូវគ្នា ទាំងដែលខ្ញុំមិនដែរគិតថា ទំនាក់ទំនងរបស់ខ្ញុំហើយនិងគាត់ ដើរដល់ផ្លូវមួយនេះទន្ទឹម និងការបរាជ័យជាមួយនឹងបញ្ហាស្នេហានេះ ខ្ញុំក៏មានការមមាញឹកជាមួយការងារច្រើន ព្រោះមានបណ្តាលស្ថានីយទូរទស្សន៍ ទាក់ទងឲ្យថតរឿងច្រើន និងថតកាយវិការខារ៉ាអូខេផង ស្ទើរតែគ្មានពេលសំរាក ហើយខ្ញុំក៏គិតថា ការមមាញឹករបស់ខ្ញុំ ជាមួយការងារសិល្បៈនេះ គឺជាភាពជោគជ័យរបស់ខ្ញុំ”។
    បើទោះបីជាលោក បានបង្ហើបប្រាប់ ពីការបាក់បែកនេះក៏ដោយ ប៉ុន្តែលោកក៏មិនបានប្រាប់ ពីមូលហេតុនៃការចែកផ្លូវនេះ លំអិតនោះទេ ដោយលោកគ្រាន់តែប្រាប់ថា ទោះបីជាលោកសម្រេចចិត្ត ដើរផ្លូវផ្សេងគ្នាក៏ដោយ ក៏លោកនៅតែចងចាំនូវអនុស្សាវរីយ៍ល្អ ដែលកសាងជាមួយគ្នា ជារៀងរហូត។ ជុំវិញការលើកឡើងបែបនេះ បុរស រូបសង្ហា លោក សំនៀង ក៏មិនបានបញ្ជាក់ថា លោកបើកចំហរកអ្នកស្អំបេះដូងនៅពេលណា ឫក៏មានបំណង ចង់ចាប់ផ្តើមកសាងគ្រួសារ នៅពេលណានោះដែរ។
    តារាសម្តែងវ័យ ៣៤ឆ្នាំ លោក ស៊ិន សំនៀង បានបោះជំហាន ចូលប្រឡូក ក្នុងវិស័យសិល្បៈ ដោយមិនបានព្រៀងទុក រយៈពេលជាង១០ឆ្នាំ កន្លងមក បើទោះបីជាលោក មិនសូវមានឈ្មោះបោះសំឡេង ដូចតារាដទៃក៏ពិតមែន ប៉ុន្តែលោកហាក់បីដូចជា មមាញឹកជាមួយការងារសិល្បៈច្រើន ទាំងការថតស្ពតពាណិជ្ជកម្ម, ថតចម្រៀងកាយវិការ ខារ៉ាអូខេ ដែលភាគច្រើនទស្សនិកជន ឃើញគាត់ សម្តែងនៅផលិតកម្មហង្សមាស និងថតរឿងជាច្រើន ឲ្យបណ្តាផលិតកម្ម និងស្ថានីយទូរទស្សន៍ផងដែរ៕ source
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.