អ្នកប្រើប្រាស់ Google+កើនដល់ ៩០ លាននាក់ ហើយ!

Posted on
  • Friday, January 20, 2012
  • by
  • angco.co
  • in
  • Labels:

  • វាពិតប្រាកដណាស់ថា ចំនួនអ្នកប្រើប្រាស់ Google+ នៅមានទំហំតូច នៅឡើយបើ ធៀបនឹងចំនួន ប្រើប្រាស់ Facebook ប៉ុន្តែបណ្តាញ ទំនាក់ទំនងសង្គម មួយនេះ កំពុងតែមាន ការរីកចម្រើន បន្តិចម្តងៗ ហើយ។
    យោងតាមប្រភពព័ត៌មានពី PhoneArena បានឲ្យដឹងថា ក្នុងអំឡុងពេលត្រីមាសទី ៤ ឆ្នាំ២០១១ កន្លងទៅនេះ CEO របស់ Googleលោក Larry Pageបានប្រកាសថា ក្រុមហ៊ុន Googleទទួលបាន អតិថិជនប្រើប្រាស់ដល់ទៅ៩០លាននាក់ជាមួយកម្មវិធី Google+ users។ នេះគឺជាជោគជ័យមួយ សម្រាប់ក្រុមហ៊ុន ដោយក្នុងរយៈ ពេលតែ ៤ខែប៉ុណ្ណោះ Google+បានប្រលូកចូល ក្នុងទីផ្សារ យ៉ាងខ្លាំង។ ទោះបីជាយ៉ាងណា ក៏មិនទាន់អាចប្រៀបធៀប ជាមួយចំនួនអ្នក ប្រើប្រាស់ Facebook ដែលមានរហូតដល់ ៨០០លាននាក់បានដែរ តែ Googleសង្ឃឹមថា ទទួលបានប្រជាប្រិយភាព កាន់តែខ្លាំងជាងមុន។
    ចាប់តាំងពីខែកក្កដា ឆ្នាំ២០១១ ក្រុមហ៊ុន Google បាន ចេញប្រតិបត្តិការ របស់ខ្លួនក្នុងរយៈខ្លីបំផុត ដោយបានបង្កើត នូវលក្ខណៈពិសេស ថ្មីទៅក្នុង Google+ ជាមួយបច្ចេកទេសមួយ សំខាន់បំផុត ដែលអនុញ្ញាតិឲ្យ អ្នកប្រើប្រាស់អាច បើកមើល វិដេអូក្នុង YouTubeដោយផ្ទាល់ ជាមួយការ ភ្ជាប់សេវាកម្ម Google+តែម្តង។
    គួរបញ្ជាក់ថា លោក Vic Gundotra អគ្គនាយកនៃក្រុមហ៊ុន Google បាននិយាយថា លោកមិន នឹកស្មាន់ថា ប្រតិបត្តិការកាងារ របស់ក្រុមហ៊ុន លោករយៈពេល ៤ខែមកនេះ អាចទទួល បានការ គាំទ្រដល់ថ្នាក់ នេះនោះទេ ហើយលោកសូមអគុណ ចំពោះអ្នកប្រើប្រាស់ទាំងអស់ ដែលតែងតែ ធ្វើការរិះគន់ នូវចំណុចខ្វះ ខាត់របស់ ក្រុមហ៊ុន ដើម្បី Google អាចទទួលបាន ទីផ្សារកាន់តែ ខ្លាំងឡើង។
    Photo by DAP-NEWS
    Photo by DAP-NEWS



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.