បោយ រើយ ជម្រាបលា សមរង្ស៊ី និងគណបក្សប្រឆាំង ទៅចាប់អាជីព ជាអ្នកចំការ

Posted on
  • Monday, January 9, 2012
  • by
  • angco.co
  • in
  • Labels:

  • Photo by DAP-NEWSលោក បោយ រើយ ដែលគេស្គាល់ថា ជាចាងហា្វង កាសែត ជាតិខ្មែរ គាំទ្រសម រង្ស៊ី  និងគណបក្សរបស់គាត់ ផ្ដាប់មុខ អស់រយៈកាល ១៧ឆ្នាំ បានសម្រេចបិទការបោះពុម្ព ផ្សាយចាប់ពីថ្ងៃទី៩ ខែ មករា នេះតទៅ ដោយមិនវិលត្រឡប់ ព្រោះថា លោកបានឆ្អែតឆ្អន់នៅក្នុងដំណើរផ្សងព្រេង ដ៏គ្រោះថ្នាក់នៅជាមួយអ្នកដឹកនាំគណបក្សប្រឆាំង ដ៏មហិមាខាងលើនេះ។
    នៅព្រឹកថ្ងៃចន្ទ ទី៩ ខែមករា នេះដែរ គេបានរកឃើញកាសែតរបស់លោក ដែលដាក់លក់នៅតាមតូបកាសែត នៅក្នុងរាជធានីភ្នំពេញ ដោយធ្វើឱ្យអ្នកអាន មានការភ្ញាក់ផ្អើល ពេលឃើញលោកចាងហ្វាង កាសែតជាតិខ្មែរ បានបោះពុម្ពផ្សាយ នូវអត្ថបទ រៀបរាប់អំពីជីវិតរបស់លោក នៅជាមួយគណបក្សសមរង្ស៊ី និងលោក សម រង្ស៊ី ហើយថា ចាប់ពីពេលនេះតទៅមិត្ដអ្នកអាន នឹងមិនបានឃើញកាសែតជាតិខ្មែរ ដែលគាំទ្រ សម រង្ស៊ី និងគណបក្សប្រឆាំងតទៅទៀតទេ។
    លោក បោយ រើយ អាយុ៤៧ឆ្នាំ ដែលតែងតែអង្គុយក្រោមដើមអម្ពិល ក្បែរអតីតវិមានរដ្ឋសភា ត្រូវបានគេមើលឃើញថា ជាអ្នកគាំទ្រ នយោបាយសមរង្ស៊ី ដ៏ងប់ងល់ម្នាក់  ហើយក៏ជាអ្នកសរសេរអត្ថបទវាយប្រហារយ៉ាងចាស់ដៃបំផុត មកលើគណបក្សប្រជាជន ជាពិសេស អត្ថបទកាសែតរបស់លោក បានវាយប្រហារយ៉ាងចាស់ដៃមកលើបុគ្គលសម្ដេចតេជោ ហ៊ុន សែន តែម្ដង។
    នៅក្នុងអត្ថបទលេខចុងក្រោយ របស់លោកដែលបានបោះពុម្ពផ្សាយ នៅថ្ងៃចន្ទ ទី៩ ខែមករា ឆ្នាំ ២០១២ ពុំបានកោតសសើរសម្ដេចតេជោ ហ៊ុន សែន ទេ ហើយក៏មិនបានវាយប្រហារសម្ដេចទៀតដែរ។ ប៉ុន្ដែអត្ថបទនោះ បានសរសេរឆ្លុះបញ្ចាំងពីការពិត នៃទំនាស់បែកបាក់ នៃអ្នកដឹកនាំ គណបក្សសមរង្ស៊ី ការអស់លទ្ធភាព បោះពុម្ពផ្សាយ និង របាយការណ៍របស់វិទ្យាស្ថានសាធារណរដ្ឋរបស់សហរដ្ឋអាមេរិក (IRI) បានគាំទ្រ ចំពោះ សកម្មភាពរបស់រដ្ឋាភិបាលសម្ដេចហ៊ុន សែន ថាស្ថិតនៅក្នុងដំណើរការផ្លូវត្រូវ ដែលពីមុនវិទ្យាស្ថាននេះ បានវាយតម្លៃល្អចំពោះសមរង្ស៊ី និងគណបក្សប្រឆាំង។
    នៅចុងបញ្ចប់នៃខ្លឹមសារអត្ថបទ លោកសុំអភ័យទោស ចំពោះមិត្ដអ្នកអាន និងសមាជិក សមាជិការ សមរង្ស៊ី ដែលមិនបានឃើញកាសែត របស់លោក បោះពុម្ពផ្សាយ កោតសរសើរគណបក្សសមរង្ស៊ី តទៅទៀត។ នៅក្នុងអត្ថបទនោះដែរ លោកបាននិយាយថា លោកនឹងនៅថែទាំប្រពន្ធ និងកូនពីរនាក់ឱ្យបានល្អ ហើយនៅក្នុងរដូវភ្លៀងធ្លាក់ខាងមុខ លោកនឹងចាប់មុខរបរថ្មី ជាអ្នកដាំដំឡូងមី៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.