អ៊ីតាលីប្រើប្រាស់ មនុស្សយន្តស្វែងរក អ្នកបាត់ខ្លួនក្នុង ហេតុការណ៍ លិចនាវាកម្សាន្ត

Posted on
  • Sunday, January 22, 2012
  • by
  • angco.co
  • in
  • Labels:

  • រដ្ឋាភិបាលប្រើប្រាស់ បច្ចេកវិទ្យាទំនើប ក្នុងប្រតិបត្តិការស្វែងរក អ្នកបាត់ខ្លូនក្នុងហេតុការណ៍ លិចនាវាកម្សាន្តរបស់អ៊ីតាលី ដែលបាត់ខ្លួន ២១នាក់។
    យោងតាមសារព័ត៌មាន អ៊ីតាលី នៅថ្ងៃអាទិត្យ ទី២២ ខែមករា នេះបានឲ្យដឹងថា រដ្ឋាភិបាលអ៊ីតាលី បានថ្លែងថា ក្រុមអ្នកជួយសង្គ្រោះនាវាកម្សាន្តខ្នាតធំ របស់អ៊ីតាលី ដែលបានលិចចូលក្នុងទឹក កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១២ កន្លងទៅនេះ បណ្តាលឲ្យមនុស្ស ១១នាក់ស្លាប់ និងបាត់ខ្លួន ២១នាក់ និងប្រើប្រាស់បច្ចេកវិទ្យាទំនើប ជាមួយមនុស្សយន្ត ដើម្បីរកអ្នកដែលបាត់ខ្លួន ដែលក្រុមអ្នកជួយសង្គ្រោះ បានសន្និដ្ឋានថា មនុស្សទាំង ២១នាក់នេះ អាចលិចធ្លាក់ចូលក្នុង បាតនាវា ជាឧបសគ្គ នៃស្វែងរកជនទាំងនោះ។
    អាជ្ញាធរអ៊ីតាលី មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះនាវាដ៏ធំនេះ បានលេចធ្លាយប្រេងចូលក្នុងសមុទ្រ "ថាស្កានី" ដែលបង្កផលប៉ះពាល់ដល់បរិស្ថានយ៉ាងធ្ងន់ធ្ងរ ៕
    Photo by DAP-NEWS



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.