តូតា ថតរឿងខ្មោច : មិនខ្លាចបាត់បង់ប្រជាប្រិយភាព

Posted on
  • Sunday, February 12, 2012
  • by
  • angco.co
  • in
  • Labels:
  • ក្រៅពីសម្តែងជាតួឯកដែលមានចរិត សុភាពរាបសា និង មានការតុបតែងខ្លួន ស្រស់ស្អាតស្ទើរគ្រប់សាច់រឿងនោះ តារាសម្តែងតូតាមិនខ្លាចញញ្ញើតនឹង សម្តែងជាតួខ្មោចនោះទេ ។ ជាក់ស្តែងថ្មីៗ នេះតារាដែលមានបបូរមាត់ សិចស៊ីរូបនេះទើបនឹងថតបញ្ចប់ខ្សែរឿង “សពរន្ទះបាញ់” ដោយនាង សម្តែងជាតួខ្មោចស្រី ។ តូតា បាននិយាយថា ក្នុងនាមជាអ្នកសិល្បៈត្រូវសម្តែងឱ្យគ្រប់រសជាតិ តែក្នុង នោះស្រីស្អាតរូបនេះទទួលស្គាល់ថា ការថតរឿងនេះ មានការលំបាកច្រើនព្រោះមានឈុតខ្លះនាងត្រូវដេក លើផ្នូរ និង អង្គុយលើដើមឈើនៅពេលយប់ម៉ោងមួយជាដើម ។ តូតា មិនបានបញ្ជាក់ថា រឿងនេះនាង ទទួលតម្លៃខ្លួនខ្ពស់ជាងរឿងមុនៗឬយ៉ាងណានោះទេ ។
          កញ្ញា តូតា កំពុងតែមានការងារបន្តជាប់គ្នារដឹកនៅក្នុងអាជីពសិល្បៈ មិនថាការងារសម្តែង ពិធីការិនី និង ការ បង្ហាញម៉ូដនៅក្នុងក្រុម ជាមបៀដិា ផ្ថុរេ ដៀំលេ នោះទេ ជាពិសេសប៉ុន្មានឆ្នាំចុងក្រោយនេះនាងសម្តែងបានជាច្រើនរឿង មានទាំងវីដេអូភាគខ្នាតវែងបញ្ចាំងតាមកញ្ចក់ទូរទស្សន៍ និង រឿងដុំ ហើយភាគច្រើននាងសម្តែងជាតួឯក ។ ប៉ុន្តែអ្វីដែលគេចាប់អារម្មណ៍ក្នុងនោះមានរឿងខ្មោចចំនួនពីរដែលមានដូចជារឿង “យំ ធរិនេដ លងបះសក់” និង រឿង “សពរន្ទះបាញ់” ជា រឿងដុំដែលទើបនឹងថតចប់ ហើយត្រៀមបញ្ចាំងតាមរោងនៅដើមខែកុម្ភៈខាងមុខ ។ នៅក្នុងរឿងនេះ តូតា សម្តែងជាតួស្រីរួមជាមួយ តួប្រុសជាអ្នកប្រដាល់ឈ្មោះ រតនា ។ ហាក់មិនចង់រៀបរាប់លម្អិតច្រើនពី សាច់រឿងទៅតាមសំណូមពរម្ចាស់ផលិតកម្ម តូតា គ្រាន់ តែប្រាប់ថា នាងដើរតួឯក តែជាខ្មោចឈ្មោះ នួន ។

          ទោះជាមានការភ័យខ្លាចខ្លះៗ តែកញ្ញា តូតា បាននិយាយថា “ក្នុងនាមជាអ្នកសិល្បៈយើងត្រូវតែហ៊ានសម្តែង ។ ណាមួយពេលថតយើងមិនមែននៅម្នាក់ឯងផងហ្នឹង ។ សម្រាប់រឿងនេះមានការលំបាកច្រើន ព្រោះមានឈុតខ្លះ ខ្ញុំត្រូវនៅក្នុងទឹកគេងនៅកន្លែងផ្នូរដែលមានមនុស្សទើបនឹងស្លាប់ ហើយឈុតដែលខ្លាចបំផុតនោះគឺខ្ញុំត្រូវអង្គុយនៅ លើដើមឈើថតនៅម៉ោងមួយយប់ ។ តាមពិតទៅខ្ញុំមានការញញ្ញើតដែរ តែពេលថតដូចជាមិនឃើញមានហេតុការណ៍អ្វី ចម្លែកផងព្រោះពេលថតយើងមានធ្វើពិធីសុំម្ចាស់ទឹកដីជាមុន” ។ កន្លងមកតារាមួយ ចំនួនបដិសេធមិនសម្តែងជាតួខ្មោច ឯខ្លះទៀតទទួលសម្តែង តែបានទៅស្រោចទឹកហៅ ព្រលឹងទៅតាមជំនឿសាសនា ។ សម្រាប់ តូតា វិញបានប្រាប់ថា នាងមិនបានគិតដល់ រឿងនេះទេ ប៉ុន្តែយ៉ាងណានាងទទួលស្គាល់ថា ការថតរឿងនេះមានលក្ខណៈលំបាកជាង រឿងមុនៗ ។ ក្នុងនោះអ្នកខ្លះនិយាយថា តូតា យល់ព្រមសម្តែងរឿងនេះដោយសារបានតម្លៃខ្ពស់ តែ តូតា ប្រាប់ថា “ជារឿងសម្ងាត់ អត់និយាយទេ (សើច)” ។

          តូតា ទើបនឹងបញ្ចប់ការបង្ហាញម៉ូដក្នុងពិធីបុណ្យសមុទ្រកាលពីចុងខែធ្នូកន្លងទៅថ្មីៗនេះ ហើយក្នុងឆ្នាំ ២០១២ នេះ ស្រីស្អាត តូតា មិនទាន់ទទួលសម្តែង រឿងថ្មីទៀតឡើយ ប៉ុន្តែសព្វថ្ងៃនាងកំពុងមមាញ្ញឹកថតចម្រៀងខារ៉ាអូខេ ស្ប៉តពាណិជ្ជកម្ម និង ម៉ូដសម្លៀកបំពាក់ឱ្យហាងមួយចំនួន ។ ក្រៅពីនេះនាងក៏ជាពិធី- ការិនីនៅស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៥ ផងដែរ ។ សម្រាប់ហាង “តូតាតន្ត្រីសម័យ និង តុបតែងផ្កាស្រស់” តូតា បានប្រាប់ថា ដំណើរការល្អគួរសម ។ គេកត់ សម្គាល់ឃើញថា បន្ទាប់ពីមានឈ្មោះបោះសំឡេង តូតា កាន់តែស្រស់ស្អាត និង និយមប្រើប្រាស់សម្ភារៈទំនើបៗ ហើយនៅពេលចូលរួមក្នុងកម្មវិធីនានានាង ក៏ចូលចិត្តស្លៀកពាក់សិចស៊ីមិនណយប៉ុន្មានដែរ តែដើមទ្រូងរបស់នាងមិនសូវជាទាក់ទាញដូចតារាមួយចំនួនឡើយ ។

          ជាញ្ញឹកញ្ញាប់គេតែងលេចឮព័ត៌មានស្នេហារបស់ តូតា ប៉ុន្តែនាងតែងបដិសេធថា មិនមាននោះទេ ។ គ្មានអ្វី ចម្លែកទេជារឿងធម្មតាសម្រាប់តារាក្នុងសិល្បៈ ៕
    ដកស្រង់ពី៖phnompenhdailynews



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.