ការហាត់ប្រាណដោយធ្វើសមាធិអារម្មណ៏គឺជាប្រភេទលំហាត់ប្រាណមួយប្រភេទដែលមានតួនាទីច្រើនក្នុងការជួយដល់កំលាំងសាច់ដុំ និងបង្កើនភាពអំណត់របស់មនុស្ស ។ការធ្វើសម្មាធិអារម្មណ៍គឺមានដើមកំណើតមកពីប្រទេសឥណ្ឌា ។ មិនយូរប៉ុន្មាន វាក៏បានប្រែក្លាយជាលំហាត់ប្រាណមួយគួរជាទីពេញនិយមសម្រាប់មនុស្សទូទៅ ។ ការអនុវត្តសមាធិអារម្មណ៍បង្ហាញនូវគុណប្រយោជន៍ខាងស្មារតីជាច្រើនដោយរួមទាំងផ្នែករាងកាយផងដែរ ។
អត្ថប្រយោជន៍ដល់រាងកាយ ៖
សមាធិអារម្មណ៍មានអត្ថប្រយោជន៍ដល់រាងកាយជាច្រើនរួមមានភាពរហ័សរហួន កំលាំង សាច់ដុំរឹងមាំ បង្ការបាននូវការឈឺចាប់នានា និងធ្វើឲ្យខ្យល់ដង្ហើមដកបានស្រួល ។ កត្តាសំខាន់ដ៏ចំបងចំពោះការធ្វីសមាធិអារម្មណ៍ទាមទារឲ្យរាងកាយទ្រទង់ជាមួយនឹងទំងន់ខ្លួនរបស់យើងបានក្នុងរយៈពេលមួយដ៏យូរអង្វែងដែលចេញជាលទ្ធផលឲ្យឃើញក្នុងការកើនឡើងនូវកំលាំងតាមរយៈសាច់ដុំក្បាលពោះ ជើង ចង្កេះ ដើមទ្រូង និងសាច់ដុំដៃ ។ សមាធិអារម្មណ៍ជួយធ្វើឲ្យសាច់ដុំគ្មានខ្លាញ់ដែលបង្ហាញឲ្យឃើញកាន់តែច្បាស់តាមរយៈភាពតឹងណែនរបស់សាច់ដុំ ។ ការអនុវត្តន៍ធ្វើសមាធិជាប្រចាំជួយសម្រួលដល់ផ្លូវដង្ហើមបានល្អប្រសើរដោយបង្ហាញជាលទ្ធផលដោយការអាចដកដង្ហើមបានវែងៗដែលវាជួយដល់សុខភាពសួត ។ មិនតែប៉ុណ្ណោះ វាបានជួយទប់ស្កាត់បាននូវការឈឺចាប់មួយចំនួននៅត្រង់ចង្កិះដោយបានបង្កើននូវភាពរហ័សរហួន និងកំលាំងផងដែរ ។
អត្ថប្រយោជន៍ខាងសុខភាពស្មារតី ៖
សមាធិអារម្មណ៍ជួយកាត់បន្ថយភាពតានតឹងក្នុងចិត្ត និងជួយធ្វើឲ្យចិត្តស្ងប់ ។ ការធ្វើសមាធិអារម្មណ៍មានបច្ចេកទេសក្នុងការអនុវត្តន៍ជាច្រើនដែលជួយនាំរូបអ្នកទទួលបាននូវភាពស្ងប់ក្នុងអារម្មណ៍មួយយ៉ាងពិតប្រាកដ ។ ភាពស្ងប់ស្ងាត់មិនក្រេវក្រោតមានឥទ្ធិពលដល់ការធ្វើសមាធិនេះកាន់ខ្លាំងឡើងៗ ។ ជាងនេះទៅទៀត របៀបធ្វើសមាធិអារម្មណ៍ឲ្យស្ងប់ជួយដល់យើងបំភ្លេចពីបញ្ហាកន្លងមក និងភាពតានតឹងក្នុងចិត្តដែលបង្កឲ្យកើតជាការថប់អារម្មណ៍ជាប្រចាំ ។
ដូចនេះ លោកអ្នកអាចសាកល្បងអនុវត្តការធ្វើលំហាត់ប្រាណដោយធ្វើសមាធិអារម្មណ៍នេះដើម្បីឱ្យដឹងថាតើវាពិតជាជួយដល់រូបអ្នកបានច្រើនទាំងផ្នែកអារម្មណ៍ ភាពរហ័សរហួន និងកំលាំងផ្នែករាងកាយ ៕




0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.