ក្រុមអ្នកវិទ្យាសាស្ត្របានអភិវឌ្ឍវ៉ាកសាំងមួយប្រភេទដែលការពារសត្វកណ្តុរប្រឆាំងនឹងមេរោគដែលបង្កគ្រោះថ្នាក់ដល់ជីវិត Ebola ។ដោយត្រូវបានកំណត់សម្គាល់ឃើញដំបូងនៅឆ្នាំ១៩៧៦ ជំងឺគ្រុន Ebola សម្លាប់មនុស្សជាង៩០%ក្នុងចំណោមមនុស្សដែលឆ្លងមេរោគនេះ ។
ក្រុមអ្នកស្រាវជ្រាវនិយាយថា នេះគឺជាវ៉ាក់សាំងប្រឆាំងមេរោគ Ebola ដំបូងបំផុតដែលរក្សាជីវិតរស់នៅបានយូរ ហើយដូច្នេះវាអាចរក្សាខ្លួនវាទុកដើម្បីប្រើប្រាស់នៅពេលខាងមុខដោយជោគជ័យ ។
លទ្ធផលនៃការសិក្សានេះត្រូវបានចុះផ្សាយនៅក្នុងទិន្នានុប្បវត្តិ Proceedings of National Academy of Sciences ។ មេរោគ Ebola ឆ្លងតាមរយៈសារធាតុរាវរបស់រាងកាយ ហើយវាអាចរសាត់តាមខ្យល់ ។ អ្នកឆ្លងមេរោគនេះនឹងមានអាការរកកលចង់ក្អួត ក្អួត ហូរឈាមក្នុងរាងកាយ និងសរីរាង្គលែងដំណើរការមុនពេលបាត់បង់ជីវិត ។
ទោះបីជាមានមនុស្សតិចតួចឆ្លងមេរោគ Ebola ជារៀងរាល់ឆ្នាំ ប៉ុន្តែផលប៉ះពាល់របស់វាមានទំហំធំធេងណាស់ ។ ជារឿយៗ មេរោគនេះត្រូវបានគេភ័យខ្លាចថា វាអាចត្រូវបានប្រើប្រាស់ប្រឆាំងមនុស្សក្នុងរូបភាពជាអំពើភេវរកម្ម ។
លោក Charles Arntzen អ្នកជំនាញបច្ចេកទេសជីវសាស្ត្រមកពីសាកលវិទ្យាល័យ Arizona State ក្នុងសហរដ្ឋអាមេរិកបាននិយាយថា វ៉ាក់សាំងនេះការពារ៨០%នៃកណ្តុរដែលបានចាក់បញ្ចូលមេរោគ Ebola ។
លោកបានបញ្ជាក់បន្ថែមថា នៅជំហានបន្ទាប់យើងនឹងសាកល្បងវ៉ាក់សាំងប្រឆាំងមេរោគ Ebola ដែលមានកម្រិតជិតស្មើនឹងមេរោគ Ebola ដែលចម្លងទៅដល់មនុស្ស ៕




0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.