ប្រវត្តិ​ឆ្នាំ​នាគ

Posted on
  • Wednesday, January 25, 2012
  • by
  • angco.co
  • in
  • Labels:

  • P25-c-fullពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ​ប្រពៃណី​ចិន​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​ក្នុង​ប្រទេស​ចិន​ តៃវ៉ាន់​ កូរ៉េ ​វៀតណាម ​ម៉​ង់​ហ្កោ​លី ​និង​តៃ​បិ​ ព្រមទាំង​ប្រទេស​ទាំង​ឡាយ​ទៀត​ដូច​ជា ​សិង្ហ​បុរី​ដែក​មាន​ប្រជាជន​ចិន​ច្រើន​។
    លោក Christopher Livaccari នៅ​អង្គការ សង្គម​អាស៊ី បាន​ពន្យល់ថា ភាព​ភ្លឺ​ចែងចាំង​ដែល​ត្រូវបាន​គេ​ប្រើ​ដើម្បី​រៀបចំ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​ទូទាំងប្រទេស​ជប៉ុន ប៉ុន្តែ​ឥឡូវ​ប្រជាជន​ជប៉ុន​បាន​ចាត់ទុកថា ថ្ងៃទី១ ខែមករា ជា​ថ្ងៃ​ឈប់សម្រាក​ដ៏​សំខាន់បំផុត​ក្នុងឱកាស​ឆ្នាំ​ថ្មី។

    ពិធីបុណ្យ​ចូលឆ្នាំថ្មី​សម្រាប់​ឆ្នាំនេះ​បានចាប់ផ្តើម​នា​ថ្ងៃទី២៣ ខែមករា ដែលជា​ថ្ងៃ​ដំបូង​នៃ​ព្រះ​ច័ន្ទ​រះ​ថ្មី​សម្រាប់​ឆ្នាំ​ថ្មី។ វា​បាន​ចប់១៥ថ្ងៃក្រោយ​ពលព្រះ​ច័ន្ទ​ពេញ​វង្ស។ ប្រតិទិន​បុរាណ​ចិន​បាន​បែង​ចែង​ជាវ​ដ្ត១២ដែល​ត្រូវបាន​តំណាង​ដោយ​សត្វ​យ៉ាង​ពិសេស។ បើ​យោងតាម​តារាសាស្ត្រ​ចិន​បាន​ឲ្យ​ដឹងថា ពេលវេលា​នេះ​ជា​ឆ្នាំ​នាគ​ដែលជា​ទេវ​សត្វ​ពា​ហ​នះ​នៅក្នុង​ចក្ររាសី។ អ្នក​ដែល​កើត​ឆ្នាំ​នាគ​ត្រូវបាន​គេ​និយាយថា មានអំណាច រូប​កាយ​ល្អ និង​មាន​ភាពជា​អ្នកដឹកនាំ​ពី​ធម្មជាតិ។ ឥស្សរជនល្បីៗដែល​កើត​ឆ្នាំ​នាគ​មាន Joan of Arc, Vladimir Putin និង​John Lennonជាដើម។
    ការរៀបចំ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​បាន​រៀបចំឡើង​ចំ​ព្រះ​ច័ន្ទ​រះ​ថ្មី​ជាមួយនឹង​ពិធី​សែន​ព្រែ​ន និង​ដុត​កាំជ្រួច។ ក្រុមគ្រួសារ​នាំគ្នា​បោសសំអាត​ផ្ទះសម្បែង​ឲ្យ​បានល្អ​ស្អាត រៀបចំ​ផ្កា​ភ្ញី និង​រុក្ខជាតិ​ដែល​ត្រូវ​បានកើត​ឡើងវិញ។ កាដូ​ដែល​ត្រូវបាន​ប្រើ​ជាទូទៅ​គឺ ប្រាក់​ដែល​ដាក់ចូល​ក្នុង​ស្រោមសំបុត្រ​ពណ៌​មាស ឬ​ក្រហម​សម្រាប់​ជូន​គ្នា​ទៅវិញទៅមក​ក្នុង​ការនាំ​ណា​សង លាភ និង​សយ​ស័ក្តិ។ ​
    លោក Livaccari ប្រាប់ថា “ខ្ញុំ​គិតថា​មនុស្ស​មួយចំនួន​មាន​និន្នាការ​គិត​នូវ​ថ្ងៃ​ឈប់សម្រាក​ទាំងអស់នេះ ហើយ​ការរៀបចំ​ពិធី​ដូចជា​អ្វី​ម្យ៉ាង​ខាងក្រៅ​អីចឹង ប៉ុន្តែ​មនុស្ស​ភាគច្រើន​ជាពិសេស​អ្នករស់នៅ​អាស៊ីអាគ្នេយ៍​បាន​យល់ថា នេះ​ជា​ពេលវេលា​ដ៏​ល្អ​សម្រាប់​ឈប់សម្រាក​លំហែកាយ​ការងារ ឬ​ការសិក្សា ហើយ​ជួបជុំ​ជាមួយ​ក្រុមគ្រួសារ​យ៉ាង​សប្បាយរីករាយ។​
    ទំនិញ​នាំ​សំណាង​ក្នុងនោះ​រួមមាន ម្សៅ​លុ​ញ និង​អាហារប្រណីតៗផ្សេងទៀត​ដែលជា​និម្មិត​សញ្ញា​នៃ​កញ្ចប់​នាំ​សំណាង ឬ​លាភ។ ផ្លែក្រូច​ដែល​ជន​ជន​ចិន​ស្តាប់ទៅ​ដូចជា​ពាក្យ​សម្រាប់ “ជោគជ័យ” ហើយ​ផ្លែ​ម៉ម​ទំនង​ដូចជា​តំណាង​ឲ្យ​ពាក្យ “សន្តិសុខ។ ចំពោះ​ការដុត​កាំជ្រួច​វិញ​គឺជា​ការបូជា​ចំពោះ​ដួងព្រលឹង​របស់​អរូប។ ការសម្តែង​របាំ​ម៉​ង់​សាយ​គឺជា​ការសម្តែង​ដើម្បី​កម្ចាត់​ឧ​ប​ទ្រុប និង​អំពើអាក្រក់​នានា។
    ប្រពៃណី​មួយ​ដែលក្មេងៗចូលចិត្ត​នឹង ហើយ​គិតថា​ឪពុកម្តាយ​មិន​ស្តីបន្ទោស​កំឡុងពេល​ចូលឆ្នាំថ្មី​ប្រពៃណី​ចិន។ លោក Livaccari បានចង្អុលបង្ហាញ​ដូចជា​លោកខាងលិច​ថា  “យុវជន​វ័យ​ប្រហែលជា១៤ឆ្នាំ​នៅក្នុង​ទីក្រុង​បេ​កាំ​ង សៀង​ហៃ ឬ​សេ​អ៊ូ​ល​ប្រហែលជា​ផ្តោតលើ​ការលេង​វីដេអូ​ហ្គេម ឬ​ទំនាក់ទំនង​ជាមួយ​មិត្តភក្តិ​តាម​អី​ន​ធឺ​ណេ​ត​ជាដើម៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.