រទេះ​សាឡី​ជា​ច្រើន​គ្រឿង​ហ្វឹកហាត់​ត្រៀម​ប្រកួត​អបអរ​បុណ្យ​ចូលឆ្នាំ​ខ្មែរ​នា​ពេល​ឆាប់​ៗ​នេះ

Posted on
  • Wednesday, January 25, 2012
  • by
  • angco.co
  • in
  • Labels:

  • M25-hកំពង់ស្ពឺ ​៖ ​រទេះ​សាឡី​ជា​ច្រើន​គ្រឿង​កំពុងតែ​ហ្វឹកហាត់​ជា​រៀង​រាល់ថ្ងៃ​ដើម្បី​ត្រៀម​ខ្លួន​ចូល​រួម​​ការ​​ប្រណាំង​ដណ្ដើម​ពានរង្វាន់​អបអរសាទរ​ថ្ងៃ​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​នា​ពេល​ខាង​មុខ​ឆាប់ៗ​នេះ។​
    ក្រុមអ្នកលេង​គោ ​និង​រទេះសាឡី​ន​បាន​នាំគ្នា​ហ្វឹកហាត់​ស្ទើរ​រាល់ថ្ងៃ​នៅ​ត្រង់ចំណុច​វាលស្រែ​ខាងត្បូង​ភូមិ​ព្រៃ​តា​អូក​ ឃុំ រកា​កោះ ស្រុក គងពិសី ខេត្តកំពង់ស្ពឺ ហើយ​កីឡា​រទេះសាឡី​នេះ​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​តាម​ភូមិ​ក្នុង​ឃុំ សែន​ដី ស្រុក សំរោង​ទង ឃុំ រកា​កោះ និង ឃុំ រលាំង​កែន ស្រុក កណ្ដាលស្ទឹង ខេត្តកណ្ដាល។
    ជា​រៀងរាល់​ឆ្នាំ​អ្នក​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវ​លេខ២៤១ បាន​នាំគ្នា​ឈប់​មើល​សកម្មភាព​ហ្វឹកហាត់ ការប្រណាំង​រទេះគោ​នេះ​យ៉ាងច្រើន​កុះករ ព្រោះតែ​កីឡា​ប្រភេទ​នេះ ត្រូវ​បាន​គេ​បោះបង់​ចោល​ជាច្រើន​ឆ្នាំ​មក​ហើយ ទើបតែ​បច្ចុប្បន្ន​នេះ​គេ​ចាប់ផ្ដើម​បង្កើត​ឡើងវិញ​ប៉ុណ្ណោះ។
    តាម​សំដី​ក្រុម​អ្នក​រទេះសាឡី​ក្នុង​ទឹកមុខ​សប្បាយរីករាយ​និយាយ​ថា ពួកគាត់​ស្ទើរ​រាល់​ព្រឹក​បាន​នាំគ្នា​ជួបជុំ​នៅ​ទីលាន​នោះ​ធ្វើការ​បង្វឹក​គោ​របស់​ខ្លួន​ត្រៀម​ប្រណាំង​ពេល​បុណ្យចូលឆ្នាំ។ ប្រភព​បាន​បន្ត​ថា អ្នក​ប្រណាំង​ភាគច្រើន​សុទ្ធ​តែជា​អ្នក​លេង​គោ​ល្អ ដើម្បី​បង្អួត​គ្នា ពី​សមត្ថភាព​គោ​របស់ខ្លួនរៀងៗខ្លួន។
    ក្រុម​កីឡាករ​រទេះសាឡី​បាន​កីឡា​ប្រភេទ​នេះ ទើបតែ​រៀបចំ​ឲ្យ​មានការ​ប្រកួត​ក្នុង​រយៈពេល២ទៅ៣ឆ្នាំនេះ​ប៉ុណ្ណោះ ដែល​កន្លងទៅ​ត្រូវ​គេ​បាន​បោះបង់ចោល​រាប់​ឆ្នាំ​មក​ហើយ​នោះ។
    យោងតាម​ការ​ឲ្យ​ដឹង​ពី​សំណាក់​មនុស្សចាស់ៗ ដែល​មាន​អាយុ​ចាប់ពី ៦០ឆ្នាំ​ឡើង បាន​លើកឡើងថា ​ចាស់ៗជំនាន់​មុន​ពួកគាត់​តែងតែ​នាំគ្នា​ប្រណាំង​រទេះសាឡី​នេះ​ក្រោយពេល​ច្រូតកាត់​រួចរាល់ ដោយ​ជំរើស​គោ​ល្អ ប្រចាំ​ភូមិ​មួយៗ ទៅ​បង្អួត​ដាក់គ្នា ហើយ​វា​ជា​ប្រពៃណី​មួយ​មាន​តាំងពី​បុរាណកាល​មក​ម្ល៉េះ ប៉ុន្តែ​ត្រូវ​បាត់បង់​មួយរយៈ​ពេល​វែង ឥឡូវនេះ​រំលឹក​ឡើងវិញ៕​ប្រភព



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.