UNHCH ​៖​ យន្តហោះ​ចម្បាំង​ទម្លាក់​គ្រាប់បែក​មក​លើ​ជនភៀសខ្លួន​នៅ​ក្នុង​ប្រទេស​ស៊ូដង់​ខាង​ត្បូង​

Posted on
  • Wednesday, January 25, 2012
  • by
  • angco.co
  • in
  • Labels:

  • M25-g-full​ទីភ្នាក់ងារ​ជនភៀសខ្លួន​អង្គការ​សហប្រជាជាតិ​​កាល​ពី​ថ្ងៃ​អង្គារ​បាន​និយាយ​ថា​យន្តហោះ​ចំបាំង​បាន​ទម្លាក់​គ្រាប់​បែក​ជា​ច្រើន​គ្រាប់​នៅ​ក្នុង​ការ​វាយប្រហារ​សំដៅ​ទៅលើ​មជ្ឈមណ្ឌល​​បណ្ដោះអាសន្ន​មួយ​កន្លែង​នៅ​ក្នុង​ប្រទេស​ស៊ូដង់​ខាងត្បូង​ជា​មួយ​នឹង​ជន​ភៀស​ខ្លួន​​​ប្រហែល​៥​​ពាន់​នាក់ ​ដោយ​មាន​ក្មេងប្រុស​ម្នាក់​ត្រូវ​របួស​និង​១៤​នាក់​​​កំពុង​បាត់​ខ្លួន។​
    UNHCH បាន​និយាយ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា« យ៉ាងតិច​មាន​ក្មេងប្រុស​ស៊ូដង់​ម្នាក់​ត្រូវរបួស​និង ១៤នាក់​ទៀត​កំពុង​បាត់​ខ្លួន​បន្ទាប់ពី​មានការ​វាយឆ្មក់​តាម​អាកាស​នៅក្នុង​ប្រទេស​ស៊ូដង់​ខាងត្បូង​ពី​ថ្ងៃ​ច័ន្ទ​មក»។
    « UNHCH មានការ​ភ្ញាក់ផ្អើល​ដោយសារ​ការវាយប្រហារ​ទៅលើ​ពួក​ជនភៀសខ្លួន​ដែល​ងាយ​ធ្វើ​ឲ្យ​ឈឺចាប់​ដែល​កំពុង​រត់គេច​ពី​អំពើ​ហិង្សា​នៅក្នុង​រដ្ឋ​ប៊្លូ​ណែ​ល​របស់​ប្រទេស​ស៊ូដង់​ស្រេច​ទៅ​ហើយនោះ»។
    ការវាយប្រហារ​នោះ​បាន​កើតឡើង​នៅក្នុង​រដ្ឋ​អាប់​កើ​ណែ​ល​របស់​ស៊ូដង់​ខាងត្បូង ចម្ងាយ​មិន​ដល់១០គីឡូម៉ែត្រ​ពី​ព្រំដែន​ជាមួយ​ប្រទេស​ស៊ូដង់ ​នៅ​ពេលនោះ​បុគ្គលិក​អង្គការសហប្រជាជាតិ​បាន​ព្យាយាម ជម្លៀស​ពួក​ជនភៀសខ្លួន​ចូល​ទៅ​ខាងក្នុង​ប្រទេស​ស៊ូដង់​ខាងត្បូង​ទៀត​ដើម្បី​សុវត្ថិភាព។
    UNHCH បាន​បន្ថែម​ទៀតថា« គេ​បាន​ធ្វើការ​វាយប្រហារ​ពីរ​លើក​ដោយមាន​គ្រាប់បែក​ជាច្រើន​គ្រាប់​ធ្លាក់​លើ​កន្លែង​បណ្ដោះអាសន្ន​របស់​ជនភៀសខ្លួន...ជនភៀសខ្លួន​ប្រហែល៥ពាន់​នាក់​នៅ​ឯ​មជ្ឈមណ្ឌល​នោះ»។
    « ពួក​ជនភៀសខ្លួន​បាន​លោត​ចេញពី​រថយន្ត​និង​រត់​ប្រសាច។ បុគ្គលិក​ទីភ្នាក់ងារ ក៏​ត្រូវ​ស្វែងរក​កន្លែង​សុវត្ថិភាព​ដែរ»។
    ប្រទេស​ស៊ូដង់​ខាងត្បូង..ដែល​បាន​ប្រកាស​ឯករាជ្យ​ពី​អតីត​សត្រូវ​សង្គ្រាមស៊ីវិល​នៅ​ស៊ូដង់​ខាងជើង​កាលពី​ខែកក្កដា នោះ បាន​ចោទប្រកាន់​ក្រុង​ខា​តូ​ម​ថា បាន​ធ្វើការ​វាយឆ្មក់ ទម្លាក់​គ្រាប់បែក​ជាច្រើន​គ្រាប់​នៅក្នុង​តំបន់​ព្រំដែន​នៃ​ទឹកដី​របស់​ខ្លួន ជាការ​អះអាង​ដែល​កងទ័ព​ខាងជើង​បដិសេធ។
    ការប្រយុទ្ធ​គ្នា​បាន​ផ្ទុះឡើង​នៅក្នុង​រដ្ឋប៊្លូ​ណៃ​ល​របស់​ស៊ូដង់​នៅក្នុង​ខែ កញ្ញា រវាង​កងកម្លាំង​​រដ្ឋាភិបាល និង ពួក​ជនប្រដាប់អាវុធ​ដែល​កាលពី​អតីតកាល​ជា​សម្ពន្ធមិត្ត​របស់​កង​ទ័ព​ស៊ូដង់​ ខាងត្បូង​ដែល​ឥឡូវនេះ​ឯករាជ្យ​នោះ។
    ការវាយប្រហារ​នៅ​ប្ល៊ូ​ណែ​ល កើតឡើង​បន្ទាប់ពី​មាន​ផ្ទុះ​ជម្លោះ​មួយ​កាលពី​ខែមិថុនា ឆ្នាំមុន នៅក្នុង​រដ្ឋ​កូ​ដូ​ហ្វា​ន់​ភាគ​ខាងត្បូង ជា​កន្លែង​ដែល​ក្រុង​ខា​តូ​ម​កំពុង​ប្រយុទ្ធ​ជាមួយ​កងកម្លាំង​ឧទ្ទាម នូ​បា​ដែលជា​អតីត​សម្ពន្ធមិត្ត​ភាគខាងត្បូង​នោះ៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.