ប្រយ័ត្ន​ពុល​ផ្សិត នៅ​រដូវភ្លៀង

Posted on
  • Friday, January 20, 2012
  • by
  • angco.co
  • in
  • Labels:
  • ​នៅ​រដូវ​ធ្លាក់ភ្លៀង នឹង​មាន​ផ្សិត​ជាច្រើន​ដុះ​ឡើង និង​មាន​ការ​ទទួលទាន​ផ្សិត​ច្រើន ទាំង​ទិញ​នៅលើ​ទីផ្សារ និង​រក​ផ្សិត​បាន​ដោយ​ខ្លួនឯង ពី​ព្រៃ ។ តាម​ធម្មតា មានការ​ចំណាំ​ផ្សិត​ថា ប្រភេទ​ណា​អាច​ទទួល​ទាន​បាន ប្រភេទ​ណា​មិន​អាច​ទទួល​ទាន​បាន ប៉ុន្តែ​គេ​សង្កេតឃើញថា នៅ​មាន​ការ​ថ្លោះធ្លោយ​ត្រូវ​ពុលផ្សិត បើ​ចូលមន្ទីរពេទ្យ​មិនទាន់ អាច​ត្រូវ​បាត់បង់​ជីវិត​ទៀត​ផង ក៏មាន ។ ដូច្នេះ បន្ទាប់​ពី​មានការ​ទទួលទាន​ផ្សិត​រួច​ហើយ បើ​មាន​អាការ​ក្អូតចង្អោរ ងងឹតមុខ ព្រិល​ភ្នែក​ញ័រទ្រូង អស់កម្លាំង​ល្ហិតល្ហៃ ឈឺ​ពោះ វិលមុខ ការជួយ​សង្គ្រោះ​បឋម គឺ​ត្រូវ​ឲ្យ​អ្នកជំងឺ​ព្យាយាម​ក្អូត​ចេញ​មក​ឲ្យអស់ ដោយ​ការ​លូ​កម្រាម​ទៅក្នុង ឬ​ឲ្យទទួល​ទាន​ស៊ុត​ស រួច​ប្រញាប់​បញ្ជូន​អ្នកជំងឺ​ទៅកាន់​មន្ទីរពេទ្យ ជាបន្ទាន់ ដើម្បី​ធ្វើការ​ព្យាបាល ឲ្យទាន់​ពេលវេលា ៕​



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.