ក្មេង​ស្រី​អាយុ​៨​ឆ្នាំ​រស់នៅ​ជាមួយ​ពស់វែក​មិន​ព្រមទៅ​សាលា​

Posted on
  • Saturday, January 14, 2012
  • by
  • angco.co
  • in
  • Labels:
  • ឥណ្ឌា៖ ​ក្មេង​ស្រី​ឈ្មោះ​ Kajol​ khan​ រស់នៅ​ ក្នុងភូមិ​ហ្កា​តាម​ពួ​ រដ្ឋ​អ៊ុយ​តា​ប្រា​ដេ​ស ប្រទេសឥណ្ឌា​ ជាមួយ​ឪពុក​ម្ដាយ​និង​បងប្អូន​ស្រី​៦​នាក់​ បងប្អូន​ប្រុស​២​នាក់​ ហើយ​មិត្ដភក្ដិ​ដែល​ ជិត​ស្និទ្ធ​បំផុត​របស់​នាង​ គឺ​សត្វ​ពស់វែក​ ដ៏​កាច​សាហាវ​៦​ក្បាល​ ដែល​នាង​ប្រឡែង​ លេង​ជា​រៀងរាល់ថ្ងៃ​ ។​
    ​កុមារី​កើត​នៅ​ក្នុង​គ្រួសារ​មាន​ឯកទេស​ ចាប់​ពស់​ ហើយ​នាង​សង្ឃឹមថា​ ថ្ងៃ​ណា​ មួយ​នាង​ក្លាយជា​អ្នក​ស្នង​តំណែង​ពី​ឪពុក​ ។​
    ​ឪពុក​របស់​កុមារី​ ហ្កា​ច​យ​ ឈ្មោះ​ តា​យ​ មហា​មេ​ដ​ អាយុ​៥៥​ឆ្នាំ​ បាន​ប្រកប​ របរ​ចាប់​ពស់​រយៈពេល​៤៥​ឆ្នាំ​កន្លង​មក​។​ លោក​បានឱ្យ​ដឹង​ថា​ ស្រី​អាយុ​៨​ឆ្នាំ​របស់​ ខ្លួន​ ចូល​ចិត្ដ​នៅផ្ទះ​ប្រឡែង​លេង​ជាមួយ​ ពស់វែក​ ជា​ជាង​ទៅ​សាលា​ ។​ នាង​ធ្លាប់​ ត្រូវ​បាន​ពស់​ខាំ​ជា​ច្រើន​លើក​ ត្រង់​ពស់​ ដៃ​ ថ្នាល់​ ប៉ុន្ដែ​នាង​គ្មាន​ការ​ភ័យ​ខ្លាច​នោះ​ឡើយ​ ៕




    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.