ហោរាសាស្រ្ត ប្រចាំថ្ងៃ​សុក្រ​ទី​១៣​ខែមករា​ឆ្នាំ​២០១២

Posted on
  • Sunday, January 15, 2012
  • by
  • angco.co
  • in
  • Labels:

  • ឆ្នាំជូត
    ឆ្នាំ​ជូតពង្សទេព្តាប្រុស ធាតុទឹក
    រាសី​ស្រុតចុះ​។​ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ដាំ​ក្បាល​ចុះ​ដូចនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចាត់ចែង​ការងារ​ចាស់​ឬ​បំពេញការងារ​ដែល​សេសសល់​ពីមុនមក​ព្រោះថា​ផល​ដែល​សម្រេចបាន​នោះ​មាន​ភាពល្អប្រសើរ​ជាង​ការងារ​ដទៃទៀត​។​តាម​ក្បួន​ហោរាសាស្ត្រ​ចិន​បានឱ្យដឹងថា​ថ្ងៃ​ល្អ​របស់​លោកអ្នក​ក្នុង​សប្តាហ៍​នេះ​បាន​ឆ្លង​ផុត​អស់ហើយ​ឯ​ថ្ងៃ​មិនល្អ​នៅសល់​ចំនួន​មួយថ្ងៃ​(​ថ្ងៃនេះ​)​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​មានការ​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ហើយ​បើ​ចង់​បោះទុន​អ្វីមួយ​ប្រយ័ត្នប្រយែង​ព្រោះ​មិន​ផ្តល់​ផល​ល្អ​ដូច​លោកអ្នក​គិតទុក​បុ​ន្មា​ន​ទេ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​លោកអ្នក​មិន​គប្បី​សេពគប់​ល្បែង​ស្រី​ស្រា​ឡើយ​នាំ​កើត​ឧ​ប​ទ្រព្យ​ចង្រៃ​មានតែ​រឿង​រាវ​ចម្រូងចម្រាស​កើតឡើង​។
    គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​កំលោះ​ក្រមុំ​មានការ​ចង់​ចាញ់ឈ្នះ​និង​ងាយ​មាន​ជម្លោះ​វិវាទ​ណាស់​គួរ​មានការ​ប្រយ័ត្នប្រយែង​ពាក្យសម្តី​បន្តិច​ទើប​ចៀសផុត​ជម្លោះ​វិវាទ​៕
    ឆ្នាំឆ្លូវ
    ឆ្នាំ​ឆ្លូវ ធាតុដី ពង្សមនុស្សប្រុស
    រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ការងារ​ចរចា​ទំនាក់ទំនង​ការងារ​ឬ​ដំណើរការ​រឿង​ប្រាក់កាស​ពីព្រោះថា​ផល​ល្អៗ​តែង​ហុច​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​ព្រោះតែ​មានការ​ប្រជែង​គ្នាច្រើន​ហើយ​ពិសេស​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ព្រោះតែ​ការដណ្តើម​អតិថិជន​គ្នា​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​
    រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​រីកលូតលាស់​និង​ផ្អែមល្ហែម​ប្រពៃ​៕
    ឆ្នាំខាល
    ឆ្នាំ​ខាល​ ​ធាតុ​ឈើ ពង្សយក្ស​ស្រី​
    រាសី​ល្អជា​មធ្យម​។​តាម​ក្បួន​ហោរាសាស្ត្រ​ចិន​អ្នក​កើត​ឆ្នាំ​ខ្លា​ក្នុង​សប្តាហ៍​នេះ​ថ្ងៃ​ល្អ​របស់​លោកអ្នក​នៅសល់​ចំនួន​ពីរ​ថ្ងៃ​ឯ​ថ្ងៃ​មិនល្អ​បាន​ឆ្លង​ផុត​អស់ហើយ​។​សម្រាប់​ពេលនេះ​ដែរ​បើទោះបី​លោកអ្នក​ទទួលរង​ការ​ហត់នឿយ​បន្តិច​ពិតមែន​តែបើ​ពុះពារ​ការងារ​ក៏​តែង​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​មួយចំនួន​ផង​។​ចំពោះ​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការ​ជួញ​ទីជិត​ឆ្ងាយ​ក្តី​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​ណាស់​ហើយ​ក្រៅពីនេះ​លោកអ្នក​គួរ​ប្រយ័ត្នប្រយែង​ការ​មាន​ជម្លោះ​វិវាទ​ថែមទៀត​។​
    រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ចូល​ស្តីដណ្តឹង​ពេលនេះ​ក៏​ជា​ឱកាស​មួយ​ប្រពៃ​ណាស់​
    ឆ្នាំថោះ
    ឆ្នាំ​ថោះ​ ​ធាតុ​ឈើ ពង្សមនុស្ស​ស្រី​
    ​រាសី​ស្រុតចុះ​។​តាម​ក្បួន​ហោរាសាស្ត្រ​ចិន​អ្នក​កើត​ឆ្នាំ​ទន្សាយ​ក្នុង​សប្តាហ៍​នេះ​ថ្ងៃ​ល្អ​របស់​លោកអ្នក​នៅសល់​ចំនួន​ពីរ​ថ្ងៃ​ឯ​ថ្ងៃ​មិនល្អ​នៅសល់​ចំនួន​មួយថ្ងៃ​នេះឯង​។​សម្រាប់​ការប្រកប​ការងារ​ថ្ងៃនេះ​ដោយសារ​ដួង​រាសី​ដាំ​ក្បាល​ចុះ​ដូចនេះ​បើទោះបី​ធ្វើ​អ្វី​ក៏​ផ្លែផ្កា​មិន​ឆ្លើយតប​ដូច​គាប់​បំណង​ដែរ​គឺជា​រឿយៗ​តែង​ខកបំណង​ច្រើនជាង​។​សម្រាប់​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​លោកអ្នក​កុំ​សម្លឹង​លាភ​ធំដុំ​ខ្លាំងពេក​ត្រូវ​ចេះ​មើល​លាភ​តូចតាច​ផង​ពីព្រោះ​ថាបើ​ផ្សែ​ផ្សំគ្នា​ទៅ​គ្រាន់​បាន​រស់​ស្រួលខ្លួន​ដែរ​។​
    ​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​ណាស់​គប្បី​មានការ​ប្រយ័ត្នប្រយែង​ពាក្យសម្តី​ទើប​ប្រពៃ​បំផុត​៕
    ឆ្នាំរោង
    ឆ្នាំ​រោង​ ​ធាតុ​មាស ពង្សទេព្តា​ប្រុស​
    រាសី​ខ្ពស់ត្រដែត​។​អ្នក​កើត​ឆ្នាំរោង​តាម​ក្បួន​ហោរាសាស្ត្រ​ចិន​ក្នុង​សប្តាហ៍​នេះ​ថ្ងៃ​ល្អ​របស់​លោកអ្នក​នៅសល់​ចំនួន​មួយថ្ងៃ​(​ថ្ងៃនេះ​)​ឯ​ថ្ងៃ​មិនល្អ​នៅសល់​ចំនួន​មួយថ្ងៃ​ដូចគ្នា​។​អ្នក​កើត​ឆ្នាំរោង​ត្រូវ​ចងចាំ​ថា​ក្នុង​ខែ​នេះ​លោក​អ្នកមាន​គ្រោះ​ចូល​យាយី​ផង​មិន​ថា​សុខភាព អាជីព​ការងារ គ្រួសារ ប្រាក់កាស​ឬ​សូម្បីតែ​សេចក្តីស្នេហា​ក្តី​។​ដូចនេះ​លោកអ្នក​តោង​តែមាន​ការប្រយ័ត្នប្រយែង​បន្តិច​ទើប​បញ្ហា​អាក្រក់​ទាំងនេះ​មិន​ហ៊ាន​មក​ក្បែរ​កើត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​បើ​មានការ​ធ្វើ​ជំនួញ​អ្វីមួយ​មិន​ថា​តូចធំ​ទេ​គឺ​ផ្លែផ្កា​ហុច​ឱ្យមក​វិញ​ក៏ គ្រាន់​ជាទី​ពេញចិត្ត​ផងដែរ​។​
    ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាពស្រស់​ស្រាយ​និង​កំពុងមាន​ការរីកលូតលាស់​ទៅមុខ​៕
    ឆ្នាំម្សាញ់
    ឆ្នាំ​ម្សាញ់​ ​ធាតុ​ភ្លើង ពង្សមនុស្ស​ប្រុស​
    រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ​បើ​លោកអ្នក​ចេះ​ប្រើ​ឱកាសល្អៗ​ក្នុងការ​ជំរុញ​កិច្ចការងារ​ឬ​បំពេញ​កិច្ចការ​អ្វី​ក៏​តែង​ហុច​ជា​ផ្លែផ្កា​មកវិញ​ដូចជា​ទី​គាប់​ប់ំណង​ពុំខាន​។​តាម​ក្បួន​ហោរាសាស្ត្រ​ចិន​ក្នុង​សប្តាហ៍​នេះ​ថ្ងៃ​ល្អ​របស់​លោកអ្នក​នៅសល់​ចំនួន​មួយថ្ងៃ​(​ថ្ងៃនេះ​)​ឯ​ថ្ងៃ​មិនល្អ​នៅសល់​ចំនួន​មួយថ្ងៃ​ដូចគ្នា​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រីកលូតលាស់​គួរសម​ម្ល៉ោះហើយ​ជា​ឱកាសល្អ​ក្នុងការ​ពង្រីក​មុខរប​រ​ថ្មី​ឬ​បណ្តាក់ទុន​បន្ថែម​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​តែង​ហុច​មកវិញ​ដូច​សមប្រកប​។​ការធ្វើដំណើរ​គ្រប់ទិសទី​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​
    ​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កំពុង​សុដុម​និង​មាន​ភាព​ផ្អែមល្ហែម​គួរសម​៕
    ឆ្នាំមមី
    ឆ្នាំ​មមី​ ​ធាតុ​ភ្លើង ពង្សទេព្តា​ស្រី​
    រាសី​ស្រុតចុះ​។​ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ដាំ​ក្បាល​ចុះ​ដូចនេះ​លោកអ្នក​ត្រូវ​ចេះ​គ្រប់គ្រង​ឱ្យបាន​ល្អ​ហើយ​បើ​មាន​បញ្ហា​អ្វី​មិនត្រូវ​ភ្ញាក់ផ្អើល​ឡើយ​ត្រូវ​ចេះ​តស៊ូ​ចំពោះមុខ​ទើប​គ្រា​លំបាក​ទាំងពួង​នឹង​ឆ្លង​ផុត​ហើយ​ផល​ល្អៗ​នឹង​រត់​ចូលមក​វិ​ញ​។​តាម​ក្បួន​ហោរាសាស្ត្រ​ចិន​ក្នុង​សប្តាហ៍​នេះ​ថ្ងៃ​ល្អ​របស់​លោកអ្នក​នៅសល់​ចំនួន​មួយថ្ងៃ​ឯ​ថ្ងៃ​មិនល្អ​នៅសល់​ចំនួន​មួយថ្ងៃ​(​ថ្ងៃនេះ​)​ដូចគ្នា​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​ជួញ​ធំដុំ​មិនសូវ​កាក់កប​ប៉ុន្មាន​ទេ​ពិសេស​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​ថែមទៀត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មានការ​រកាំចិត្ត​និង​បញ្ហា​ប្រទាំង​ប្រទើស​ច្រើន​។​
    ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​យក​ភាព​ប្រចែប្រច័ណ្ឌ​មក​ទុក​ក្នុង​ខួរក្បាល​ច្រើន​ប្រយ័ត្ន​កើតរឿង​រាវ​នៅក្បែរ​គ្នា​មិនសូវ​សុខ ៕
    ឆ្នាំ​មមែ​ ​ធាតុ​មាស ពង្សទេព្តា​ស្រី​
    ​រាសី​ល្អជា​មធ្យម​។​តាម​ក្បួន​ហោរាសាស្ត្រ​ចិន​ក្នុង​សប្តាហ៍​នេះ​ថ្ងៃ​ល្អ​របស់​លោកអ្នក​នៅសល់​ចំនួន​មួយថ្ងៃ​ឯ​ថ្ងៃ​មិនល្អ​នៅសល់​ចំនួន​មួយថ្ងៃ​ដូចគ្នា​។​ក្នុង​សប្តាហ៍​នេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​មិន​គាប់ប្រសើរ​ទេ​ដូចនេះ​ទោះ​ធ្វើ​អ្វីមួយ​តោង​តែមាន​ការប្រយ័ត្នប្រយែង​បន្តិច​ទើប​ល្អ​ប្រពៃ​បំផុត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​មិនសូវ​ដូច​សមប្រកប​ប៉ុន្មាន​ទេ​គឺ​ច្រើន​ខកបំណង​ហើយ​ពិសេស​ឱ្យ​ប្រយ័ត្ន​កើតរឿង​ជម្លោះ​វិវាទ​ថែមទៀត​។
    រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​ចូរ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕
    ឆ្នាំវក
    ឆ្នាំ​វក​ ធាតុ​ដែក ពង្សយក្ស​ប្រុស​
    ​រាសី​ល្អជា​មធ្យម​។​តាម​ក្បួន​ហោរាសាស្ត្រ​ចិន​ក្នុង​សប្តាហ៍​នេះ​ថ្ងៃ​ល្អ​របស់លោក​អ្នក​បាន​ឆ្លង​ផុត​អស់ហើយ​ឯ​ថ្ងៃ​មិនល្អ​នៅសល់​ចំនួន​មួយថ្ងៃ​។​ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ដាំ​ក្បាល​ចុះ​ម្ល៉ោះហើយ​បើ​លោក​អ្នកធ្វើ​អ្វី​សំខាន់​ត្រូវ​ប្រយ័ត្នប្រយែង​បន្តិច​ពីព្រោះ​ផល​ប៉ះទង្គិច​នោះ​ក៏មាន​ចូលលុកលុយ​ច្រើន​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិនសូវ​ជោគជ័យ​ដូច​បំណង​ប៉ុន្មាន​ទេ​ឬ​អាច​និយាយបានថា​គ្រាន់​មួយ​ទប់ទល់​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​នាំទុក្ខ​ដោយ​ប្រការ​ណាមួយ​។​
    ​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ខ្វាយខ្វល់​ព្រោះតែ​ការគិត​ច្រើន​ម្នាក់ឯង​៕
    ឆ្នាំរកា
    ឆ្នាំ​រកា ​ធាតុ​ដែក ពង្សយក្ស​ប្រុស​
    រាសី​ខ្ពស់ត្រដែត​។​តាម​ក្បួន​ហោរាសាស្ត្រ​ចិន​ក្នុង​សប្តាហ៍​នេះ​ថ្ងៃ​ល្អ​របស់​លោកអ្នក​នៅសល់​ចំនួន​មួយថ្ងៃ​(​ថ្ងៃនេះ​)​ឯ​ថ្ងៃ​មិនល្អ​ក៏​នៅសល់​ចំនួន​មួយថ្ងៃ​ដូចគ្នា​។​សម្រាប់​ថ្ងៃនេះ​ដែរ​ពេលវេលា​ល្អ​របស់លោក​អ្នក​គឺ​ម៉ោង​៧,០០​ទៅដល់​១១,៥៩​នាទី​ព្រោះ​ពេលវេលា​នេះ​បើ​និយាយ​ជួប​ច​ចារ​ពី​រឿង​អ្វីមួយ​ក៏​តែង​សម្រេច​ជោគជ័យ​ខ្ពស់​ជានិច្ច​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​ចង់​បោះទុន​តូចធំ​ឬ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​បើ​ពុំ​នោះទេ​អាច​ជួប​ផល​អាក្រក់​ណាមួយ​នៅ​ថ្ងៃ​ខាងមុខ​ជាក់​ជាពុំខាន​។​
    ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​
    ឆ្នាំចរ
    ឆ្នាំច​ ​ធាតុ​ដី ពង្សយក្ស​ស្រី​
    រាសី​ស្រុតចុះ​។​តាម​ក្បួន​ហោរាសាស្ត្រ​ចិន​ក្នុង​សប្តាហ៍​នេះ​ថ្ងៃ​ល្អ​របស់​លោកអ្នក​នៅសល់​ចំនួន​មួយថ្ងៃ​ឯ​ថ្ងៃ​មិនល្អ​នៅសល់​ចំនួន​មួយថ្ងៃ​(​ថ្ងៃនេះ​)​ដូចគ្នា​។​ក្នុង​ខែ​នេះ​ដួង​រាសី​របស់លោក​អ្នក​កើត​ឆ្នាំច​ពុំសូវល្អ​ទេ​ដូចនេះ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​តោង​តែមាន​ការប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​អ្វី​ចោទឡើង​។​ចំពោះ​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​ការ​ជួញ​ទីជិត​ឆ្ងាយ​ក្តី​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​ណាស់ដែរ​ហើយ​ក្រៅពីនេះ​លោកអ្នក​គួរ​ប្រយ័ត្នប្រយែង​ការ​មាន​ជម្លោះ​វិវាទ​ថែមទៀត​។​
    ​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ឆាប់​ទាំង​ប្រេះឆា​ហើយក៏​ឆាប់​ត្រូវ​គ្នា​វិញ​ដែរ​៕
    ឆ្នាំកុរ
    ឆ្នាំ​កុរ​ ​ធាតុ​ទឹក ពង្សមនុស្ស​ស្រី
    រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​បើទោះបី​លោកអ្នក​ណាត់ជួប​នរណា​ក៏​តែងមាន​ភាពស្រស់​បំព្រង​និង​មានជោគ​មានជ័យ​ផង​។​តាម​ក្បួន​ហោរាសាស្ត្រ​ចិន​បានឱ្យដឹងថា​ក្នុង​សប្តាហ៍​នេះ​ថ្ងៃ​ល្អ​របស់​លោកអ្នក​នៅសល់​ចំនួន​មួយថ្ងៃ​ឯ​ថ្ងៃ​មិនល្អ​បាន​ឆ្លង​ផុត​អស់ហើយ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ជួប​ការលំបាក​ក្នុង​ការរក​ផល​កម្រៃ​ណាស់​ឯការ​ជួញ​ទីជិត​ឆ្ងាយ​ទៀតសោត​កើតមាន​ភាព​រកាំរកូស​មិនតិច​ដែរ​ទេ​។​
    ​រីឯ​បញ្ហា​គូ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ហួងហែង​និង​ម្នាក់ៗ​យក​ភាព​ប្រចែប្រច័ណ្ឌ​ដឹកមុខ​ច្រើន​៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.