វិធី​រក្សា​ធុ​រេ​ន ទុក​បរិភោគ​អោយ​បាន​យូរ

Posted on
  • Friday, January 20, 2012
  • by
  • angco.co
  • in
  • មនុស្ស​មួយ​ចំនួន​ចូល​ចិត្ដ​បរិភោគ​ផ្លែ​ធុ​រេ​ន​ហើយ​ទិញ​មក​ទុក​ច្រើន រហូត​បរិភោគ​មិន​អស់ ប៉ុន្ដែ​កុំ​ព្រួយ​អ្នក​អាច​ថែរក្សា​ទុក​ផ្លែ​ធុ​រេ​ន​អោយ​បាន​យូរ​ដោយ​មិន​ស្អុយ​ខូច​។ បើ​ផ្លែ​ធុ​រេ​ន​នោះ​ជា​ផ្លែ​ធំ​ត្រូវ​ពុះ​ជា​ពីរ​ដោយ​ជ្រើស​ចំហៀង​ណាមួយ​មក​បរិភោគ​អោយ​អស់​សិន ចំណែកឯ​ផ្នែក​ដែល​នៅ​សល់​គួរ​ខ្ចប់​ដោយ​ក្រដាស​កាសែត​ទាំង​សំបក ដោយ​មិន​ចាំបាច់​វះ​យក​សាច់​ធុ​រេ​ន​ចេញ​ទេ រួច​យក​ទៅ​ដាក់​ក្នុង​ថង់បា្លស្ទីក​មួយ​ជាន់​ទៀត ការពារ​ក្លិន​រំខាន បន្ទាប់​មក​យក​ទៅ​ដាក់​ក្នុង​ទូរ​ទឹកកក​ថត​ក្លា​សេ​ធម្មតា វា​នឹង​អាច​ជួយ​រក្សា​ធុ​រេ​ន​បាន​ដល់​ទៅ​មួយ​ខែ​ដោយ​រសជាតិ​និង​សភាព​សាច់​ធុ​រេ​ន​នៅ​ដដែល​។



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.