
លោកផាន់ សេរី នាយប៉ុស្ដិ៍នគរបាល សង្កាត់កោះទ្រង បានឱ្យដឹងថា មុនពេល កើតហេតុ ព្រះសង្ឃពៅ គឹមសាំង បាន និមន្ដទៅយកកុំព្យូទ័រលេបថប ដែលដាក់ បញ្ចូលថ្មនៅផ្ទះប្រជាពលរដ្ឋមួយគ្រួសារ ដែលមានទីតាំងក្បែរវត្ដ ។ ពេលព្រះសង្ឃ ពៅ គឹមសាំង និមន្ដត្រឡប់មកវិញ គ្រាន់តែចូលផុតខ្លោងទ្វារវត្ដបានចម្ងាយ ប្រហែល១៣ម៉ែត្រ ស្រាប់តែព្រះសង្ឃ ឈួន តូតាល់ ដែលពួនស្ទាក់ធ្វើសកម្ម ភាពយកបន្ទះរនាបគ្រែធ្វើពីឈើប្រវែង ជិត១ម៉ែត្រវាយទៅលើព្រះសង្ឃពៅ គឹម សាំង ពីក្រោយត្រូវចំព្រះកេស បណ្ដាល ឱ្យបែកហូរឈាមធ្លាក់កុំព្យូទ័រយួរដៃទៅ លើដី ។ ពេលនោះសង្ឃឈួន តូតាល់ ក៏ រើសយកកុំព្យូទ័រទៅលាក់ទុកកប់នៅ ក្រោមខ្សាច់នៅមាត់ទន្លេ ហើយរត់មក សឹងលើកុដិដូចគ្មានរឿងអីកើតឡើង ។
លោកនាយប៉ុស្ដិ៍ ខាន់ សេរី បានឱ្យដឹង ទៀតថា ក្រោយពីទទួលព័ត៌មាន លោក និងសហការីបានចុះទៅដល់កន្លែងកើត ហេតុ ហើយកំណត់មុខសញ្ញាក៏បានហៅ ព្រះសង្ឃឈួន តូតាល់ មកសាកសួររក ខុសត្រូវ ។ គ្រាន់តែក្រុមសមត្ថកិច្ចចូល ដល់កុដិភ្លាម ព្រះសង្ឃឈួន តូតាល់ ចេញមកទាំងខ្លួនទទេដោយទាំងក្លិនស្រា ហួងជេរតិះដៀលដល់សមត្ថកិច្ចថា មក រំខានការសឹងរបស់ព្រះសង្ឃ ។ មិនតែ ប៉ុណ្ណោះថែមទាំងប្រើសម្ដីមិនសមរម្យ ដល់សមត្ថកិច្ចទៀតផង ។
បើទោះបីជាយ៉ាងណាក៏ដោយ លោក មេប៉ុស្ដិ៍ និងសហការីបានសុំគោលការណ៍ ទៅមន្ទីរធម្មការ និងសាសនានាំសង្ឃ ឈួន តូតាល់ មកសួរនាំ ។ ដោយមាន ការឯកភាពពីមន្ទីរធម្មការ និងសាសនា បានអនុញ្ញាតឱ្យផ្សឹកព្រះសង្ឃឈួន តូតាល់ នោះដើម្បីឱ្យសមត្ថកិច្ចចាត់ការ ។
ក្រោយការសាកសួរ អន្ទិតឈួន តូតាល់ បានសារភាពថា ខ្លួនពិតជាបាន ទទួលទានស្រាចាយស៊ាងអ៊ី និងមាន បំណងដណ្ដើមយកកុំព្យូទ័រពីព្រះសង្ឃពៅ គឹមសាំង ប្រាកដមែន ។
បើតាមលោកនាយប៉ុស្ដិ៍សង្កាត់កោះ ទ្រង បានឱ្យដឹងថា កាលពីឆ្នាំទៅពេល ដែលមិនទាន់បួស ឈួន តូតាល់ ត្រូវបាន សមត្ថកិច្ចចាប់ព្រមានកោរសក់ម្ដងរួច មកហើយ ដោយសារតែជននេះទាញ ផ្គាក់ប៉ុនប៉ងកាប់ម្ដាយសម្លាប់ ។ លោក ធ្លាប់ទាំងបានចាប់បោចសក់អន្ទិត ឈួន តូតាល់ នេះព្រមានកុំឱ្យប្រព្រឹត្ដអំពើ ផ្ដេសផ្ដាសលើម្ដាយទៀតផង ។
បច្ចុប្បន្នជនបង្កហេតុឈួន តូតាល់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងដើម្បីចាត់ការតាមច្បាប់ ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.