ប្រសិនបើអ្នកជានារីដែលមិនធ្លាប់រួមភេទសោះ នៅពេលដែលអ្នករៀបការ, អ្នកនឹងមាន ការបារម្ភ ខ្លះៗអំពីអ្វីដែលនឹងកើតមានឡើងនៅក្នុងយប់ផ្សំដំណេកនោះ។ នេះជារបៀប និងដំបូន្មានមួយ ចំនួនដើម្បីជួយអ្វីៗអោយមានសភាពរលូន។
ទំនាក់ទំនងយ៉ាងម៉េចមុនដល់យប់ផ្សំដំណេក
សូមយកពេលបន្តិចសួរទៅកាន់អ្នកដែលជាប្តី ឬប្រពន្ធរបស់អ្នកនាពេលអនាគត ថាតើអ្នក នឹងមាន អារម្មណ៍ភ័យខ្លាចអំពីអ្វីក្នុងយប់ផ្សំដំណេកឬទេ? គាត់នឹងត្រូវបានបន្ធូរអារម្មណ៍ក្នុងការមានឪកាសក្នុងការនិយាយអំពីរឿងនោះ។ សូមនិយាយអំពីអ្វីដែលអ្នកសង្ឃឹមទុក និងអ្វីដែលអ្នកខ្លាច។ ប្រសិនបើដៃគូររបស់អ្នកធ្លាប់មានបទពិសោធន៍ក្នុងការរួមភេទ ឬអ្នកចង់ការពារពីការមានផ្ទៃពោះ, ការនិយាយអំពីការរួមភេទដែលផ្តល់នូវសុវត្ថិភាពគឺជារឿងសំខាន់។ អ្នកអាចប្រហែលជាចង់ជួបជាមួយអ្នកផ្តល់ប្រឹក្សា ឬនិយាយអំពីការរួមភេទអំឡុងពេលមុននឹងជិតរៀបការជាមួយនឹងអ្នកផ្តល់ប្រឹក្សា។ ប្រសិនបើអ្នកនៅតែខ្លាចអំពីការលើកយកមកនិយាយអំពីប្រធានបទនៃការរួមភេទ, សូមពិចារណាក្នុងការមើលវានៅក្នុងទស្សនាវដ្តី ឬមើលវេបសាយក៏បាន។
ទំនាក់ទំនងយ៉ាងម៉េចអំឡុងពេលរួមភេទ
របៀបនៃការរួមភេទដែលសំខាន់បំផុតដើម្បីអោយបានការស្រលាញ់មួយដែលល្អបំផុតគឺរៀនអំពីអ្វីដែលគួរនិយាយក្នុងពេលនៅលើគ្រែ។ សំរាប់ការភ័យខ្លាចជាលើកដំបូង, វាប្រហែលជារឿងធម្មជាតិដែលអ្នកស្ថិតក្នុងស្ថានភាពមួយស្ងប់ស្ងាត់, ការនិយាយរឿងអាក្រក់អាចជារឿងគួរអោយខ្លាចទៅវិញ។ ព្យាយាមក្នុងការនិយាយថា “មានអារម្មណ៍ស្រួល “ឬគ្រាន់តែថ្ងូរតិចៗនៅពេលដែលអ្នកចូលចិត្តក្នុងស្ថានភាពណាមួយនោះ។ សូមសង្កេតទៅលើអ្នកដែលជាដៃគូររបស់អ្នកផងដែរ ប្រសិនបើគេនៅតែស្ងាត់, អ្នកគួរតែព្យាយាមធ្វើអ្វីដែលផ្សេងពីនេះ។ អ្នកអាចសួរបានថា “តើស្រួលឬទេ? “ ឬ អ្វីផ្សេងទៀត។ អ្វីដែលសំខាន់, សូមនិយាយឡើងនៅពេលដែលអ្វីមួយមិនមានអារម្មណ៍ថាមិនស្រួល។ ការរួមភេទ គឺអាច និងគួរតែផ្តល់អោយអ្នកទាំងពីរនូវការពេញចិត្តមួយ។
តើអ្នកនឹងមានការហូរឈាម? វានឹងឈឺ?
នៅពេលដែលស្ត្រីបាត់នូវព្រហ្មចារីរបស់គេ, វានឹងអាចមាននូវការហូរឈាមតិចតួច និងការឈឹចាប់។ ទោះជាយ៉ាងណាក៏ដោយ, វាមិនគួរប្រើរយៈពេលយូរពេក និងវាធ្វើអោយភ័យខ្លាចកាន់តែខ្លាំង។ ដើម្បីធ្វើអោយរឿងនេះមានភាពងាយស្រួល, សូមប្រាកដថា អ្នកនឹងមានសកម្មភាពជាច្រើនដូចជាការបរបោសអង្អែល ឬអ្វីផ្សេងទៀត មុននឹងអ្នកដាក់បញ្ចូលនូវអាអូនតូចរបស់អ្នកចូលទៅក្នុងយោនីរបស់នាង។
តើគាត់នឹងអាចរក្សានៃការឡើងរឹងរបស់អាអូនតូចរបស់គាត់ដែរឬទេ? មានអ្វីកើតឡើងប្រសិនបើវាមិនអាចនោះ?
កំលាំងនៃយប់ផ្សំដំណេកអាចមានខ្លាំងសឹងតែគ្រប់បុរសទាំងអស់។ ប្រសិនបើវាមិនងើបឡើង, ព្យាយាមផ្លាស់ប្តូរនូវអារម្មណ៍ផ្សេងទៀត។ សូមចំណាយពេលក្នុងការថើប និងបរបោសអង្អែលអោយគ្នាទៅវិញទៅមក។ ប្រហែលជាអាចបង្កើតជាល្បែងមួយនៃផ្នែខ្លួនដែលអាចថើប, ឬដោយការនិយាយអ្វីដែលទាក់ទងទៅនឹងការរៀបការ, ការស្រលាញ់រវាងគ្នានឹងគ្នា និងព្រឹត្តិការណ៍សំខាន់ៗរបស់អ្នក។ អ្វីដែលគួរចងចាំគឺថាការរួមភេទគឺមិនមែនគ្រាន់តែដាក់បញ្ចូលលិង្គទៅក្នុងយោនីរបស់ស្ត្រីនោះទេ។ មានមធ្យោបាយជាច្រើនដែលបង្កើតអោយគ្នានឹងគ្នាមានអារម្មណ៍ល្អដែលមិនតម្រូវអោយមានការឡើងរឹងនៃលិង្គ។
តើខ្ញុំនឹងមានអារម្មណ៍សុខស្រួលឬទេ? តើខ្ញុំអាចធ្វើយ៉ាងណាដើម្បីផ្តល់ភាពអស្ចារ្យទៅកាន់ប្តី ឬប្រពន្ធរបស់ខ្ញុំ?
ការរួមភេទក៏ដូចជារឿងដទៃទៀតដែរ, គឺត្រូវការអនុវត្ត។ អ្នកហាក់ដូចជាញ៉េមញ៉ុម និងមានអារម្មណ៍ថាមិនដឹងអី។ សូមធ្វើវាយឺតៗ និងព្យាយាមស្តាប់ដៃគូររបស់អ្នក។ សូមស្វែងរកថាអ្វីដែលជាអារម្មណ៍ស្រួល និងអ្វីដែលជាមិនមែននោះ។ កុំខ្លាចក្នុងការសួរ។
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.