ពាក្យពេចន៍​ជា​គុណ​តម្លៃ​នៃ​កំណាព្យ ការ​បបោសអង្អែល​ជា​គុណ​តម្លៃ​នៃ​ការ​រួមភេទ​

Posted on
  • Monday, January 23, 2012
  • by
  • angco.co
  • in
  • Labels:

  • តាមមើលទៅ​ដូចជា​មិន​មាន​បុរស​ណា​ម្នាក់​ទេ​នៅក្នុង​លោក​សព្វថ្ងៃនេះ ដែល​មិន​បានដឹងថា​នារីៗ​ត្រូវការ​ការ​បបោសអង្អែល​ឲ្យបាន​ច្រើន ដើម្បីឲ្យ​ទទួលបាន​នូវ​ការ​ស្រើបស្រាល​ក្នុង​ការរួម​រ័ក្ស​។ បើ​លោកអ្នក​ចង់​ទទួលបាន​នូវ​ជោគជ័យ​នៅក្នុង​រឿងនេះ លោកអ្នក​ត្រូវ​តែ​ផ្តល់​ការ​បបោសអង្អែល​ឲ្យបាន​ច្រើន​មុន​នឹង​រួមរ័ក្ស​។
    ការ​បបោសអង្អែល​ជួយ​ឲ្យសម្រេចបាន​នូវ​ការរួមរ័ក្ស​ដោយ​ជោគជ័យ
    មាន​បុរស​ខ្លះ​បាន​ចោទឡើង​នូវ​សំណួរ​បែប​អត្តទត្ថភាព​ថា តើ​ការ​បបោសអង្អែល​នឹង​ផ្តល់​អ្វី​ខ្លះ​មកឲ្យ​ខ្លួន​វិញ​? ចម្លើយ​គឺថា មាន​អត្ថប្រយោជន៍​ជាច្រើន​។ ការខុស​គ្នា​រវាង​ការរួម​រ័ក្ស​ដោយ​ប្រ​ញ៉ាប់​ប្រ​ញ៉ាល់​នឹង​ការរួមរ័ក្ស​តាម​សម្រួ​ល​ពោរពេញ​ទៅដោយ​ការ​ត្រេកត្រអាល អាច​ប្រៀបប្រដូច​បាន​ទៅ​នឹង​ការ​ខុស​គ្នា​រវាង​ការ​ទទួលទាន​នូវ​ម្ហូបអាហារ​ចំអិន​ស្រាប់​ភ្លាមៗ​ទិញ​យក​មក​យ៉ាង​ប្រ​ញ៉ាប់​ប្រ​ញ៉ាល់  នឹង​ការ​ទទួលទាន​អាហារ​ក្នុង​ពិធីជប់លៀង​នៅ​ក្នុង​ហាង​ដ៏​ធំ​មួយ ដែល​មាន​មុខម្ហូប​ជាច្រើន​មុខ​បន្តបន្ទាប់​។ ជួនកាល​ការរួម​រ័​ក្ស​ប្រ​ញ៉ាប់​ប្រ​ញ៉ាល់​ក៏​អាច​ធ្វើឲ្យ​រីករាយ​សប្បាយ​គួរ​ជាទី​ពេញចិត្ត​បានដែរ ក៏ប៉ុន្តែ​ការរួម​រ័ក្ស​ដែល​ចំណាយ​ពេលវេលា​យូរ​អាច​ផ្តល់ឲ្យ​នូវ​ការ​ត្រេកត្រអាល​ដែល​មិន​អាច​បំភ្លេច​បាន​។
    ការរស់នៅៗ​ក្នុង​ពិភពលោក​ទំនើប​បច្ចុប្បន្ន​នេះ​បាន​ធ្វើឲ្យ​យើង​មាន​ទម្លាប់ចេះតែ​ចង់​ធ្វើ​អ្វីៗ​ដោយ​ប្រ​ញ៉ាប់​ប្រ​ញ៉ាល់​។ ក៏​ប៉ុន្តែ​បើសិនជា​អ្វី​មួយ​នោះ​វា​ធ្វើឲ្យ​យើង​សុខ​ស្រួល​សប្បាយ ហេតុអ្វី​ក៏​ប្រ​ញ៉ាប់​ប្រ​ញ៉ាល់​នឹង​ឲ្យ​វា​កន្លងផុត​ទៅ​ធ្វើ​អ្វី​? គ្រូពេទ្យ​ព្យាបាល​ជម្ងឺ​ខាង​ផ្លូវ​ភេទ​បាន​និយាយថា ការរួម​រ័ក្ស​តាម​ដំណើរ​គឺជា​ការ​រួមភេទ​ដែល​ល្អប្រសើរ​ជាង​គេ ព្រោះ​វា​បាន​ធ្វើឲ្យ​គេ​សម្រេចបាន​នូវ​តម្រេក​ដល់​កំពូល​។ បុរសៗ​ជាច្រើន​បាន​សារភាពថា ដរាបណា​គេ​មាន​ពេល​បំពេញ​ការរួម​រ័ក្ស​បានយូរ ដរាប​នោះគេ​ក៏​សម្រេច​បាន​នូវ​តម្រេក​បាន​ខ្ពស់ ផងដែរ​។
    វា​គឺជា​ការធម្មតា​ទេ​ដែល​ថា ដើម្បីឲ្យ​ទទួលបាន​នូវ​លទ្ធផល​ល្អ​ពី​ការប្រាស្រ័យ​ទាក់ទង​គ្នា​ទៅវិញទៅមក គឺ​ទាល់តែ​អ្វី​ដែល​ទទួលបាន​មក​វា​ស្មើ​គ្នា​ទៅ​នឹង​អ្វី​ដែល​បាន​ប្រគល់ឲ្យ​ទៅ​។ បានសេចក្តីថា លោកអ្នក​ត្រូវ​ចេះ​សម្របសម្រួល​ខ្លួន​ទៅ​តាម​តម្រូវការ​របស់​ដៃគូ​លោកអ្នក ដើម្បី​សម្រេចបាន​នូវ​លទ្ធផល​ល្អ​ដូចគ្នា​។ ម្យ៉ាងទៀត ការសេព​សង្វាស​យូរ​ក៏​ជួយ​ធ្វើឲ្យ​មាន​ទំនាក់ទំនង​គ្នា​កាន់តែ​ល្អ​ឡើង ផងដែរ​។ កាលណា​ដៃគូ​របស់​លោក​អ្នក​ទទួល​បាន​នូវ​សេចក្តីសុខ​ស្រួល​ច្រើន​ពី​លោកអ្នក​នាពេលនេះ គេ​មុខជា​នឹង​ខិតខំ​បំពេញ​បំណង​មក​ឲ្យ​លោក​អ្នកវិញ​នៅពេល​ក្រោយ​ជាមិនខាន​។
    សូម​ធ្វើ​ខ្លួន​លោកអ្នក​ឲ្យទៅ​ជា​គូស្នេហ៍​ម្នាក់ដ៏​មាន​រាគ​:
    អស់​ពេល​ជាច្រើន​សតវត្ស​ណាស់​មកហើយ​ដែល​មនុស្ស​យើង​ទាំង​បុរស​និង​នារី​បាន​រៀនសូត្រ​យល់ដឹង​អំពី​បច្ចេកទេស​រាប់​លាន​ក្បាច់​នៅ​ក្នុង​ការរួម​រ័ក្ស​គ្នា​នៅលើ​គ្រែ ក៏ប៉ុន្តែ​មនុស្ស​ជាច្រើន​លើសលប់​នៅតែ​ចោទសួរ​នូវ​សំណួរ​ដដែលៗ​ថា តើ​ធ្វើ​យ៉ាងណាឲ្យ​គេ​ទទួលបាន​នូវ​សេចក្តីសុខ​ពេញលេញ​បាន​។ វេជ្ជបណ្ឌិត​ខាង​ការព្យាបាល​បញ្ហា​ខាង​ផ្លូវភេទ​ដ៏​ល្បីល្បាញ គឺ​លោក​វី​ល្យ៉ា​មម៉ា​ស្ទ័រ​និង​លោកស្រី​វៀ​ហ្ស៊ី​នីញ៉ា​ហ្ស៊​ន​សុន បាន​និយាយថា “​បើ​ពាក្យពេចន៍​គឺជា​គុណ​តម្លៃ​នៃ​កំណាព្យ ហើយព៌ណ​គឺ​ជាគុណ​តម្លៃ​នៃ​គំនូរ គុណ​តម្លៃ​នៃ​ការរួម​រ័ក្ស​គឺ​ការប៉ះពាល់ “​។ គ្រូពេទ្យ​ទាំងពីរ​បាន​ដាក់ចេញ​នូវ​បច្ចេកទេស​ដ៏​មាន​ប្រជាប្រិយភាព​មួយ ដែល​គេ​ស្គាល់​ថា​៉​ការប្រមូលផ្តុំ​លើ​វិញ្ញាណ sensate focus​៉​។ បច្ចេកទេស​នេះ​គឺជា​វិធី​សំខាន់​មួយ​នៅ​ក្នុង​ការព្យាបាល​អសមត្ថភាព​របស់​បុរសៗ​។ ជារួម​ទៅ វិធី​នេះ​រួម​មាន​ការ​បបោសអង្អែល​គ្នា​ទៅវិញទៅមក​មួយចំនួន​រវាង​ដៃគូ​ទាំងពីរ ធ្វើយ៉ាងណា​ឲ្យ​ម្នាក់ៗ​ស្រើបស្រាល​មានការ​ត្រេកត្រអាល​ឡើង​។ គោលដៅ​គឺ​ប្រើប្រាស់​ការ​បបោសអង្អែល​ដើម្បី​ភ្ញោ​ច​សម្រើប រួច​ឲ្យទទួល​បាន​នូវ​ទីបំផុត​នៃ​តម្រេក​។ បើ​លោក​អ្នក​បាន​យកចិត្តទុកដាក់​គ្រប់គ្រាន់​ដល់​សមត្ថភាព​របស់​ស្បែក​របស់​លោក​អ្នក​នៅ​ក្នុង​ការទទួលបាន​នូវ​វិញ្ញាណ នោះ​គឺ​រូបរាងកាយ​របស់​លោក​អ្នក​ទាំងមូល​ដែល​ត្រូវ​ទទួល​ការ​បបោសអង្អែល​។
    មូលហេតុ​មួយ​ដែល​ធ្វើឲ្យ​បច្ចេកទេស​ប្រមូលផ្តុំ​លើ​វិញ្ញាណមា​ន​ប្រសិទ្ធភាព​អាច​ជួយ​ឲ្យ​ស​ម្រ​ច​បាន​នូវ​ការរំភើប​យ៉ាងខ្ពស់ គឺ​ការ​ដែល​បង្រៀន​ដល់​ដៃគូ​ទាំង​ពីរ​ឲ្យ​ចេះ​បន្ធូរ​អារម្មណ៍​នៅក្នុង​ពេល​រួម​រ័ក្ស​។ ដរាបណា​យើង​មាន​អារម្មណ៍​ថា​គ្មាន​ការរំខាន​អ្វី​ទេ​នៅ​ក្នុង​ពេល​ដែល​យើង​ជួបគ្នា​នៅក្នុង​បន្ទប់ ដរាប​នោះ​យើង​ក៏​អាច​នឹង​បញ្ចេញ​នូវ​បទពិសោធន៍​ទាំងឡាយ​ដែល​យើង​មាន​នៅ​លើ​គ្រែ​បាន​ពេញលេញ​ដែរ​។ គ្រូពេទ្យ​ម្នាក់​បាន​និយាយថា គាត់​តែងតែ​ប្រាប់​អ្នក​ជម្ងឺ​របស់​គាត់​ឲ្យ​ចាត់ទុកការ​បបោសអ​ង្អែ​លថា​គឺជា​ការ​ប្រលែង​គ្នា​លេង ជាពិសេស​គឺ​បុរសៗ​ត្រូវ​តែ​អ្នក​នាំមុខ​គេ​ពេល​ដែល​នៅលើ​គ្រែ​នេះ​។
    តើ​ដៃគូ​របស់​លោក​អ្នកនឹង​ស្រើបស្រាល​ឡើង​យ៉ាងដូចម្តេច​?
    តើ​នារីៗ​អាច​នឹង​ស្រើបស្រាល​ឡើង​យ៉ាង​ដូចម្តេច​? ហើយ​តើ​ការ​ស្រើបស្រាល​នោះ​វា​ខុស​ពី​បុរសៗ​បែបណា​? ខាងក្រោម​នេះ​គឺជា​អ្វី​ដែល​គ្រូពេទ្យ​បាន​និយាយប្រាប់​:
    • នារីៗ​ស្ទើរតែ​ទាំងអស់​សុទ្ធតែ​ត្រូវការ​ការ​បបោសអង្អែល​ឲ្យបាន​យូរ ខុស​ពី​បុរសៗ​ដែល​ច្រើនតែ​ចង់​ឈានទៅដល់​ការរួម​រ័ក្ស​ភ្លាមៗ​តែម្តង​។
    • បុរសៗ​ច្រើន​តែ​ចូល​ចិត្ត​នឹង​ដៃគូ​ស្នេហ៍​ប្លែកៗ​ជាង​នារីៗ​។ និយាយ​ដូច្នេះ​មិនមែន​មានន័យ​ថា​នារីៗ​មិន​ចង់​ផ្លាស់ប្តូរ​ដៃគូ​នោះទេ ក៏​ប៉ុន្តែ​វា​តិច​ជាង​បុរសៗ​។
    • តម្រេក​របស់​បុរសៗ​ស្ថិតនៅ​លើ​លឹង្គ​ជាធំ ចំណែកឯ​នារីៗ​វិញ អារម្មណ៍​ស្នេហា​មាន​នៅ​លើ​ពាសពេញ​រាងកាយ​។
    • នារីៗ​យកចិត្តទុកដាក់​ដល់​ទំនាក់ទំនង​គ្នា​ជាទូទៅ​ច្រើនជាង ចំណែកឯ​បុរសៗ​វិញ​ផ្តោត​តែ​ទៅលើ​ការរួម​រ័ក្ស តែប៉ុណ្ណោះ​។
    • នារី​ចូលចិត្ត​បុរស​ណា​ដែល​មិន​ខ្លាច​នឹង​ឲ្យ​នាងដឹក​មុខ​ក្នុង​រឿង​ស្នេហា ប៉ុន្តែ​បុរស​ភាគច្រើន​យល់​ថា​នារី​បែប​នេះ​អាស​ខ្លាំងណាស់​។
    • បុរសៗ​យក​គំហើញ​ជាធំ ចំណែកឯ​នារី​វិញ​គឺ​សម្លេង​ដែល​សំខាន់ ពោល​គឺ​ចង់ឲ្យ​ដៃគូ​និយាយ​លួងលោម​ឲ្យបាន​ច្រើន​។
    • ការ​ដែល​មាន​វេទនារម្មណ៍​មិនល្អ​អាច​ធ្វើឲ្យ​បាត់បង់​តណ្ហា​បាន ជាក់ស្តែង​ដូចជា​ការខឹង ការ​មិន​ចូល​ចិត្ត ឬ​ការ​អាក់អន់ចិត្ត​ជាមួយ​ដៃគូ អាច​ធ្វើឲ្យ​ទាំង​បុរស​ទាំង​នារី​បាត់ប​ង់​នូវ​តម្រេក​បាន​។

    រៀន​បបោសអង្អែល
    គូស្នេហ៍​ដែល​មាន​បទពិសោធន៍ សុទ្ធតែ​បាន​ចេះ​ពី​របៀប​បបោសអង្អែល​ប្លែកៗ ដែល​មាន​តាំងពី​ការប្រើ​ចុង​ម្រាមដៃ​ចុច​ទៅ​លើ​ខ្លួន​របស់​ដៃគូ​ត្រង់​ចំណុច​សំខាន់ៗ រហូត​ទៅ​ដល់​ការ​ទះ​តិចៗ ទៀតផង​។ លោកអ្នក​ត្រូវ​ស្វែងយល់​អំពី​រឿងនេះ​។ គ្រូពេទ្យ​បាក​បា​រ៉ា​ឃី​ស្លីង​បាន​ផ្តល់​របៀប​បបោស​អង្អែល​ជាច្រើន​នៅក្នុង​សៀវភៅ​ឈ្មោះថា ៉​ធ្វើ​យ៉ាងណា​ដើម្បី​ឲ្យ​រួមរ័ក្ស​បានពេញ​មួយ​រាត្រី និង​ធ្វើអោយ​នារី​ងុប​ង​ល់ How to Make Love All Night and Drive a Woman Wild​៉​។ ការ​បបោសអង្អែល​ទាំងអស់​នេះ​ក៏​មាន​សារ​:​សំខាន់​ផង​ដែរ​ចំពោះ​បុរសៗ​ដែល​កំពុងតែ​មាន​បញ្ហា​អសមត្ថភាព ពីព្រោះ​វា​កាត់បន្ថយ​ការ​ធុញថប់​នៅ​ក្នុង​ការរួម​រ័ក្ស​។
    គូស្នេហ៍​អនុវត្ត​ការ​បបោសអង្អែល​គ្នា​ទៅវិញទៅមក ដោយ​ចំណាយ​ពេល​ខុសៗ​គ្នា​ទៅលើ​មុខ ខ្នង ទ្រូង និង​ចុងក្រោយបង្អស់​ទៅលើ​ប្រដាប់ភេទ​។ វា​មិនមែន​ជា​ការ​ច្របាច់​ធ្វើ​ម៉ាស្សា​សាច់ដុំ​គ្នា​នោះ​ទេ ឬក៏​ជា​ការធ្វើ​ឲ្យ​រសើប​អ្វី​នោះ​ដែរ ក៏​ប៉ុន្តែ​គឺជា​ការធ្វើ​ឲ្យ​រាគ​:​ញោច​ឡើង ហើយ​ចាប់​មានការ​ស្រើបស្រាល​។ អាច​ចំណាយ​ពេល​រហូតដល់​ទៅ​២០​នាទី​ត្រង់ចំណុច​នី​មួយៗ​។ គួរ​ជៀសវាង​មិនទាន់​រួម​រ័ក្ស​ទេ ដរាបណា​សម្រើប​របស់​ដៃគូ​មិន​ទាន់​ឡើង​ដល់​កម្រិត​។ ដំណាក់កាល​ចុងក្រោយ​នៃ​ការ​បបោសអង្អែល គឺ​បបោសអង្អែល​ប្រដាប់ភេទ​។
    បាន​ចេះដឹង​អំពី​របៀប​បំពេញ​បំណង​គូស្នេហ៍​របស់​លោក​អ្នក នេះ​គឺជា​ជំនាញ​មួយ​បែប​ដែល​បុរសៗ​នា​សម័យ​ថ្មី​នេះ​ត្រូវតែ​ចេះ​។
    តើ​ថ្នាំសម្រើប​មាន​ប្រយោជន៍​អ្វី​ទេ​?
    អស់​ពេល​ជាច្រើន​សតវត្ស​មកហើយ​ដែល​បុរសៗ​បាន​ខិតខំ​ស្រាវជ្រាវ​រក​ថ្នាំ​ដែល​ជួយ​ធ្វើឲ្យ​នារីៗ​មាន​សម្រើប​ឡើង ដោយ​មិន​ចាំបាច់​ឲ្យគេ​ហត់​នឿយ​នឹង​បបោសអង្អែល​។ មានរ​បស់​ជា​ច្រើន​ដែល​គេ​យល់ឃើញថា​មាន​ប្រសិទ្ធភាព​ក្នុង​រឿងនេះ ដូច​ជា​អ្វី​ដែល​គេ​ហៅថា Spanish fly ងាវ​អយ​ស្ទ័រ royal jelly កុយ​រមាស និង​មើម​យិន​សិន ជាដើម​។ ក៏ប៉ុន្តែ របស់​ទាំងអស់​នោះ​មិន​សុទ្ធតែ​សក្តិ​សិទ្ធ លើ​បុរស​នារី​ដូចៗ​គ្នា នោះទេ​។
    បើ​តាម​លោក​ម៉ៃ​ខ​ល​ខា​ស៊ល​ម៉ិន ដែល​សរសេរ​សៀវភៅ​ឈ្មោះថា Natural’s Cure និង The Healing Herbs គាត់​និយាយ​ថា​មាន​សារជាតិ​ធម្មជាតិ​ខ្លះ​ដែល​ធ្វើឲ្យ​យើង​គិតថា​ខ្លួនឯង​មានត​ម្រេក​ខ្លាំងណាស់ ក៏​ប៉ុន្តែ​តាមពិតទៅ​វា​មិន​ពិតជា​បាន​បង្កើត​នូវ​ចំណង់​នោះទេ​។ ជាក់ស្តែង​ដូចជា yohimbine ដែល​គេ​ចម្រាញ់​ពី​សំបក​រុក្ខជាតិ​ម្យ៉ាង ដែល​គេ​គិត​ថា​នឹង​ធ្វើឲ្យ​មាន​ឈាមរ​ត់​ច្រើន​ចូលមក​ក្នុង​លិង្គ ជាដើម​។ តាមពិតទៅ មើម​យិន​សិន​និង​ជាតិ​កាហ្វេ​អ៊ី​ន អាច​នឹង​ជួយ​ភ្ញោ​ច​ឲ្យ​យើង​នៅ​មាន​សម្រើប​ចង់​រួម​រ័ក្ស បាន​ខ្លះ​ដែរ​។
    សូម​សាកល្បង​ធ្វើខ្លួន​ឲ្យ​ទន់ភ្លន់​បន្តិច​ទៅ
    បុរសៗ​ជាច្រើន​ឡើង​លើ​គ្រែ​ពោរពេញ​ទៅ​ដោយ​កម្លាំង យ៉ាង​រហ័សរហួន និង​រាងដូចជា​គ្រោតគ្រាត​បន្តិច​។ ចំណែកឯ​នារី​វិញ គេ​តែងតែ​ចង់បាន​នូវ​ពេលវេលា​ឲ្យ​យូរ ការ​បបោសអង្អែល​ឲ្យ​ច្រើន និង​ការនិយាយ​លួងលោម​ឲ្យបាន​ពិរោះ​(Three Ts: more time, more touch and more talk)​។ សព្វថ្ងៃនេះ គេ​បាន​បន្ថែម​នូវ T មួយទៀត គឺ more tenderness = ទន់ភ្លន់​ឲ្យបាន​ច្រើន​។ និយាយ​បែប​នេះ​មិន​មានន័យ​ថា​នារីៗ​មិន​អាច​ឆក់​ចាប់​បាន​នូវ​រាគ​:​ដ៏​ពុះកញ្ជ្រោល បាន​នោះ​ទេ ក៏​ប៉ុន្តែ​ពួកគេ​ត្រូវការ​ពេលវេលា​បន្តិច​មុន​នឹង​ឈាន​ទៅ​ដល់​ទីនោះ ហើយ​ដើម្បី​ឲ្យបាន​សម្រេច​ដូច្នេះ​វា​ត្រូវ​ការឲ្យ​ដៃគូ​បុរស​មាន​ជំនាញ​បន្តិច​។
    សូម​ធ្វើ​ខ្លួន​ជា​បុរស​ឲ្យបាន​ពេញ​១២​ម៉ោង
    លោកអ្នក​អាច​សាកល្បង​ធ្វើការ​បបោសអង្អែល​ឲ្យបាន​ពេញ​មួយ​ថ្ងៃ ដោយ​ទូរស័ព្ទ​ទៅកាន់​ដៃគូ​របស់​លោក​អ្នក និយាយ​ប្រាប់​ថា​លោក​អ្នក​នឹក តើ​នាង​ស្លៀកពាក់​យ៉ាងដូចម្តេច និង​ថា​ចង់​ធ្វើ​អ្វី​នៅពេល​ទៅ​ជួប​គ្នា​នោះ​។ បើ​បានរៀបចំ​ទុកជា​មុន​បែប​ប​នេះ ដល់​ពេល​នោះ​លោក​អ្នក​និង​ដៃគូ​ពិតជា​បាន​ប្រុងប្រៀប​ខ្លួន​ស្រេច​ហើយ ដើម្បី​ចាប់ផ្តើម​ការប្រយុទ្ធ​។
    សូម​ធ្វើឲ្យ​មាន​បែបបទ​បន្តិច
    លោកអ្នក​អាច​រៀបចំ​បរិយាកាស​ជុំវិញ​ឲ្យ​ប្លែក​បន្តិច​។ ពន្លឺ​រាង​ស្រទន់ ដូចជា​ភ្លើងទៀន​ជាដើម មាន​សារ​:​សំខាន់​ណាស់ ហើយ​សម្លេង​តន្ត្រី​ស្រាលៗ​ក៏​ជួយ​បាន​ច្រើន​ផងដែរ​។ សីតុណ្ហភាព​ក្នុង​បន្ទប់​ត្រូវ​សមស្រប​ជាមួយនឹង​ការដែល​លោក​អ្នក​នៅ​អាក្រាតខ្លួន​ទទេ​ទាំងអស់គ្នា​។ បិទ​សម្លេង​ទូរស័ព្ទ​ចេញ ហើយ​បើសិនជា​មាន​កូន ត្រូវ​ប្រាកដថា​ពួកគេ​នឹង​មិន​មករក​លោកអ្នក​ក្នុង​ពេល​នោះ​ទេ​។
    នៅ​មាន​របស់របរ​ផ្សំ​ថែមទៀត​ដើម្បី​ជួយ​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​បបោសអង្អែល ដូចជា​ប្រេង​ម៉ាស្សា​ក្រអូប ទៀន ស្លាប​សត្វ សំពត់​សូត្រ សំពត់​កម្ញី​ជាដើម​។ កញ្ចក់​ជុំវិញខ្លួន​ក្នុង​ក៏មាន​ប្រយោជន៍​ដែរ​។​
    សូម​រៀន​ថើប​ឲ្យបាន​ល្អ
    ការ​ថើប​គឺជា​សិល្ប​:​មួយ​នៃ​ការ​បបោសអង្អែល​។ សូម​ប្រើ​បបូរមាត់​ថើប​មាត់​និង​សព្វ​សាច់​ដៃគូ ក៏​ប៉ុន្តែ​កុំ​បឺត​ខ្លាំងពេក ព្រោះ​ចំណុច​ញោច​របស់​បបូរមាត់​គឺ​ផ្នែក​ទន់​ខាងក្រៅ​នោះ​ទេ​។ ហើយ​សូម​ជ្រាបថា គេ​មិន​មែន​ថើប​តែ​បបូរមាត់​និង​បបូរមាត់​នោះទេ គឺ​រូបរាងកាយ​របស់​ដៃគូ​លោក​អ្នក​ទាំង​ស្រុង​អាច​ជា​ទីកន្លែង​ដែល​ត្រូវ​ប្រប​បូរ​មាត់​និង​អណ្តាត​។
    គុណប្រយោជន៍​នៃ​ការ​មាស្សា​នរ​វិទូ​ឈ្មោះ​អែ​ស្លេយ​ម៉ុង​តា​ហ្គុយ​បាន​ធ្វើ​ការកត់សំគាល់​ថា​ចុង​ម្រាមដៃ​គឺជា​ចំណុច​សម្រើប នេះ​គឺជា​ការពិត​។
    ស្បែក​គឺជា​សរីរ​:​ដែល​ធំ​ជាង​គេ​របស់​យើង ដែល​មាន​សរសៃវិញ្ញាណ​រហូតដល់​ទៅ​១៤០០០​ទៅ​១៨០០០​ក្នុង​១​អ៊ីង​បួន​ជ្រុង​។ ការភ្ញោ​ចសរ​សៃវិញ្ញាណ​ទាំងអស់នោះ​នឹង​ធ្វើឲ្យ​មាន​ការបញ្ជូ​ន​សារ​ទៅកាន់​ខួរឆ្អឹងខ្នង រួច​ទៅ​កាន់​ខួរក្បាល ដែល​បន្ទាប់មក​ក៏​បញ្ជូន​ត្រលប់​មកវិញ ធ្វើឲ្យ​កើត​មាន​ការ​ស្រើបស្រាល​ឡើង​។
    ការ​គក់​ច្របាច់​អាច​ដាស់​ស្បែក​ឲ្យ​ភ្ញាក់​រលឹកឡើង ហើយ​បន្ធូរ​សាច់ដុំ​ចុះទៅ​។ វា​សំខាន់​ណាស់​ចំពោះ​ការសប្បាយ​ខាង​ផ្លូវភេទ​។ ស្ត្រេ​ស ការ​ថប់​បារម្ភ និង​ការតឹងតែង​ផ្សេងៗ សុទ្ធតែ​ជា​សត្រូវ​នៃ​ការ​ត្រេកត្រអាល​។ ដោយ​បាន​ជួយ​បន្ធូរបន្ថយ​សាច់ដុំ​ដែល​យើង​តែងតែ​មាន​នៅក្នុង​លោក​ទំនើប​នេះ ការ​គក់​ច្របាច់​អាច​នាំ​លោកអ្នក​ទៅរក​របៀប​ស្នេហា​មួយ​បាន​។
    លទ្ធផល​សំខាន់​មួយទៀត​របស់​ការ​គក់​ច្របាច់ គឺ​ការ​កាត់ផ្តាច់​នូវ​របាំង​អនុ​សប្ប​ជ​ញ្ញ​:(subconscious barriers)​រវាង​លោក​អ្នកនឹង​ដៃគូ​របស់​លោក​អ្នក​។ បុរសៗ​ច្រើន​តែ​ឃុំ​ខ្លួនឯង​នៅក្នុង​ឃ្លុំ​អ​ត្ម័​ន​(a suit of psychic armour)​មួយ ដែល​ជារ​បាំង​យ៉ាង​ក្រាស់​ចំពោះ​ភាពស្និទ្ធស្នាល​។ ការ​គក់​ច្របាច់​គឺជា​វិធីសាស្ត្រ​តែមួយគត់​ដែល​អាច​លើករ​បាំង​នេះ​ចេញ​បាន​។



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.