ស្រេកទឹក​ជានិច្ច : កើត​ជំងឺ​អ្វី ?

Posted on
  • Saturday, January 7, 2012
  • by
  • angco.co
  • in
  • Labels: ,
  • ទឹក​ក្នុង​សរីរាង្គ​បាត់បង់​តាម​ ៣ ផ្លូវ ។ ទី​១ គឺ​តាម​ក្រលៀន ទី​២​ តាមផ្លូវរំលាយ​អាហារ​និង​ចុងក្រោយ​គឺ​តាម​ស្បែក ។
    ប្រសិនបើ​ស្រេកទឹក​ច្រើន តែបត់ជើង​តូច​ធម្មតា ​ឬ​ មិន​ច្រើន​នោះ ការបាត់បង់​ទឹក​ ដោយសារ​មូលហេតុ​ ២ ខាងក្រោយ ដូចជា​ ដោយសារ​ធាតុអាកា​សក្តៅ ដោយសារ​ធ្វើ​ចលនា​ច្រើន​ ឬ ​ដោយសាមញ្ញ​ គឺ​ដោយសារ​រាងកាយ​របស់​អ្នក​ ត្រូវ​បាត់បង់​ទឹក​តាម​ស្បែក​ជា​ង​អ្នកដទៃ ដោយសារ​រាករូស ដោយសារ​ស្ថានភាព​ឆ្លង​បាក់តេរី​ផ្លូវ​មូត្រ ដោយ សារ​បែកញើស​ច្រើន​, បាត់បង់​ឈាម​ច្រើន ដោយសារ​ត្រូវ​រលាក​ ...​ ។ ស្រេកទឹក​អាច​គ្រាន់តែ​ជា​សញ្ញា​សរីរវិទ្យា ​ចំពោះ​មនុស្ស​មួយចំនួន​មាន​កម្រិតបំប្លែង​ខ្ពស់ ធ្វើឱ្យ​បាតុភូត​បាត់បង់​ទឹក​តាម​ស្បែក ​ច្រើន​ជាង​មនុស្ស​មួយចំនួនផ្សេងទៀត ។ បណ្តា​ករណី​បាត់បង់​ទឹក និយាយ​ខាង លើ​ពេល​ត្រូវបាន​បំពេញទឹក​ឱ្យ​មាន​តុល្យភាព​ឡើងវិញ សភាព​ស្រេកទឹក​ក៏​បាត់បង់​ទៅ ។​
    ប៉ុន្តែ ប្រសិន​ជា​អ្នក​កើត​អាការៈ​ស្រេកទឹក​ជារឿយៗ ទោះបី​បាន​បំពេញបរិមាណ​ទឹក​ច្រើន​គួរសម​ ចូរ​គិតដល់​ថា​អ្នក​បាន​កើត​ជំងឺ​អ្វី​មួយ​ក្នុងចំណោមជំងឺ​គ្រោះថ្នាក់ ។ នោះ​អាចជា​រោគសញ្ញា​របស់​ជំងឺ​ទឹកនោម​ផ្អែម ដោយសារ​ស្ករ​ក្នុង​ឈាម​កើនឡើង​ប្រថុចញ៉ុច​ អូស​ទៅតាម​នូវ​ការ​កើន​ទឹក​មូត្របញ្ចេញ​ទៅ​ក្រៅ ។​
    មាន​ករណី​ភាព​ស្រេក​សម្បើម​អស្ចារ្យ ​កើតឡើង​ពេល​ឡប់សតិ​, ពេលរបួស​លលាដ៍ក្បាល ឬ​ក្រោយ​ពេល​អនុវត្ត​វិធី​វះកាត់​សរសៃប្រសាទ ។  ករណី​នេះ​អ្នកជំងឺ​អាច​ផឹកទឹក​ ១០-២០ លីត្រ ​ក្នុង​មួយ​ថ្ងៃ​ ដោយ​ភាព​ស្រេក​នៅតែ​មិន​ថយចុះ ។​មូលហេតុ​នៃ​ភាពច្របូកច្របល់​នេះ មក​ទល់​សព្វថ្ងៃ​ នៅតែ​ពុំទាន់ត្រូវ​បាន​បញ្ជាក់​ទេ ។​
    ​លើស​អ័រម៉ូន​ ក៏​ជា​មូលហេតុ​មួយ​បង្ក​ឱ្យ​ស្រេកទឹក​ជាប្រចាំ ដោយសារច្របូកច្របល់​តុល្យភាព​អ័រម៉ូន​, ក្រពេញ​អ័រម៉ូន​មួយ​ចំនួ​នឹង​ធ្វើ​សកម្មភាព​ខ្លាំង​ជ្រុល ។​
    ក្រលៀន​ត្រូវរបួស​ ក៏​ធ្វើឱ្យ​អ្នកជំងឺ​ស្រេកទឹក​ជានិច្ច ព្រោះ​លទ្ធភាព​រក្សាទឹក​របស់​ផ្នែក​នេះ​ ពុំ​នៅ​មាន​ទៀត ។​
    ​​ស្រេកទឹក​អាចដោយសារ​ប្រើ​ឱសថ​ព្យាបាល​ជំងឺលើសឈាម (Clophelin ជា​ប្រភេទ​ឱសថ​ប្រើប្រាស់​ជា​ទូទៅ​ ដើម្បី​បញ្ចុះ​សម្ពាធ​ឈាម​) ។ ដោយសារអារម្មណ៍​ស្រេកទឹក​បណ្តាលពី​ប្រើប្រាស់ Clophelin, សរីរាង្គ​នឹង​ប្រតិកម្ម​ ដោយវិធី​បត់ជើង​តូច​ ដើម្បី​សំចៃ​ប្រភពទឹក ។ ប្រសិន​អូសបន្លាយ​ស្ថានភាព​នេះ អ្នកជំងឺនឹង​កើត​ជំងឺ​ផ្សេងៗ​បន្ថែម​ អំពី​ផ្លូវ​មូត្រ មិនតែប៉ុណ្ណោះ​ ក្រលៀន​នឹង​ត្រូវ​របួស​ធ្ងន់ធ្ងរ ។​
    ​​យើង​តែង​ជួបប្រទះ​ស្ត្រី​ដែល​មាន​អាការៈ​ស្រេកទឹ​កមិន​ច្បាស់​មូលហេតុ ធ្វើឱ្យ​អ្នក ជំងឺ​ឧស្សាហ៍​មួម៉ៅ ងាយ​បង្ក​វិវាទ សរសៃប្រសាទ​ត្រូវ​រំ​ញោច (​តានតឹង​ អស់កម្លាំង​...)​។​
    ​ពេលស្រេកទឹក​ច្រើន ត្រូវ​ទៅ​ពិនិត្យ​នៅ​ផ្នែក​ជំនាញ​តម្រង​នោម,​ មូត្រ​សាស្ត្រ ពិនិត្យ​អ័រម៉ូន ធ្វើ​វិភាគឈាម ចាំបាច់​ដើម្បី​រក​ឱ្យចំ​មូលហេតុ​បង្ក​ការស្រេក កុំ​អត្តនោម័ត ព្រោះ​ភាព​ស្រេក​អូសបន្លាយ​ច្រើន​ថ្ងៃ ទោះបី​បាន​ផឹក​គ្រប់បរិមាណ​ទឹក​។ វាអាចជា​សញ្ញា​របស់​ជំងឺ​ដ៏​គ្រោះថ្នាក់​មួយ​ចំនួន ​ប្រសិន​មិនត្រូវបាន​ព្យាបាល​ទាន់ពេល ​សកម្មភាពនោះ នឹង​ផ្តល់ផលវិបាក​នឹក​ស្មាន​មិន​ដល់ ។​
    ​​ប្រសិន​អ្នក​បាន​ទៅ​ពិនិត្យ​ និង​​រកមិន​ឃើញ​មូលហេតុ​នោះ ក្រៅ​ពី​តុល្យភាព​ផ្លូវចិត្ត ប្រឹងប្រែង​មិន​គិត​ដល់​ភាព​ស្រេក អ្នក​អាច​អនុវត្ត​វិធីសាស្ត្រប្រឆាំង​ការ​ស្រេក​ ដោយការ​កាត់​ក្រូចឆ្មារ​មួយ​ចំណិត​ស្តើង​ បៀម​ក្នុង​មាត់​...៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.