វិធី​ធ្វើ​ឲ្យ​ស្បែកថ្ពាល់​ឡើង​ពណ៌ស៊ីជម្ពូរ និង​សុខភាពល្អ

Posted on
  • Saturday, January 7, 2012
  • by
  • angco.co
  • in
  • Labels:

  •  ពេលនេះសម្ផស្ស នឹង​សុំណែនាំពី​ល្បិច​អាថ៌កំបាំង​ ដែល​ធ្វើ​ឲ្យ​ស្រ្តីគ្រប់​រូប មាន​ផែនថ្ពាល់​ទាំង​សង​ខាង​​មាន​ពណ៌ស៊ីជម្ពូរ​ និង មាន​សុខភាពល្អ ដោយ​មានវិធី​ដូចខាងក្រោម៖
    ១-ផឹកទឹកៈ
     ឲ្យ​បានច្រើន ធ្វើ​ឲ្យ​ស្បែក​អ្នក​មើល​ទៅ​មាន​សំណើម​ស្រស់​ថ្លា​ជានិច្ច។
     ២-បញ្ចេញ​កម្លាំងកាយៈ ​សុខភាព​ស្បែក​ល្អ ត្រូវ​​ចេញ​មក​ពីខាង​ក្នុង​រាងកាយ​របស់​អ្នក។
     ៣-ទទួល​ទានបន្លែ ផ្លែឈើៈ ត្រូវទទួល​ទាន​បន្លែ​ និង គ្រាប់​ធុញ្ញជាតិ​ ដែល​​មានជាតិ​ប្រូតេអ៊ីន ឲ្យ​បាន​ច្រើន ព្រោះ​វាជួយ​ជួសជុល​ស្បែក​ឲ្យ​ល្អ​ឡើងវិញ។
     ៤- លាងគ្រឿង​សម្អាង​ចេញ​ពីផ្ទៃមុខៈ ស្តី្រ​ទាំង​ឡាយ​​ គួរ​លាង​គ្រឿង​សម្អាង​ឲ្យ​បាន​ស្អាត ​មុនពេល​​ចូល​គេង ដើម្បី​ឲ្យ​ស្បែក​ដក​ដណ្តើម​ឲ្យ​បាន​ស្រួល​បន្តិច កុំ​ឲ្យ​មាន​អ្វី​មក​បិទបាំង​រន្ធ​ញើស​របស់​អ្នក ប៉ុន្តែ​អាច​ប្រើ​ក្រែម​បំរុង​ស្បែក​បន្តិច​បន្តួច​បាន។
     ៥-ច្របាច់​ផ្ពាល់​តិចៗខ្លះ​ ពេល​ទំនេរៈ ដើម្បី​ជួយ​ជំរុញ​ការ​ធ្វើ​ចលនា​របស់​សរសៃ​ឈាម​ នៅបរិវេណ​ថ្ពាល់​របស់​អ្នក​។
     ៦-កុំ​តែងមុខ​រាល់​ថ្ងៃៈ បើ​ថ្ងៃណា​នៅ​ផ្ទះ​ មិនគួរ​ប្រើ​​គ្រឿង​សម្អាង​ ផាត់លើ​ស្បែក​មុខនោះ​ទេ ទុក​ឲ្យ​ស្បែក​ថ្ពាល់​នៅ​ទំនេរ ដកដង្ហើម​បាន​ស្រួលខ្លះផង៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.