តារាសិចស៊ី ប៊ុន ផៃលីន “ទាក់ទងជាមួយប្តីគេ គ្មានបានសេចក្តីសុខទេ !”

Posted on
  • Wednesday, January 18, 2012
  • by
  • angco.co
  • in
  • Labels:

  • អ្នកចម្រៀង និង សម្តែងថ្មីថ្មោង ប៊ុន ផៃលីន ដែលចេញមុខមកជាមួយ នឹងការបង្ហាញភាពសិចស៊ីផងនោះ កំពុងតែ បង្កើនប្រជាប្រិយភាព​ របស់នាងឱ្យ កាន់តែមានការចាប់ អារម្មណ៍ខ្លាំងឡើង ដោយយកភាព សិចស៊ីនេះធ្វើ ជាអាទិភាព ដែលនឹងចាប់ដៃគូថតសិចស៊ីជាមួយបុរសថែមទៀត ។

          មិនត្រឹមតែហ៊ានថតរូបសិចស៊ីប៉ុណ្ណោះទេ នាងថែមទាំងអះអាងថា ហ៊ានសម្តែងឈុតសិចស៊ីបញ្ចោញសាច់សខ្ចី ឱ្យគេមើលផងដែរ ប៉ុន្តែថ្វីដ្បិតតែនាងយល់ថា ការបញ្ចោញដើមទ្រូងឱ្យសិចស៊ីជាការលើកស្ទួយភាពល្បីល្បាញខាង កេរ្តិ៍ឈ្មោះក្តីតែនាង ក៏មានការខ្លាចញញ្ញើតអំពីមតិរិះគន់ដល់រូបនាងផងដែរ ដូចជាករណីរតារាចម្រៀង ឆៃលី ដាឡែន ជាដើម ។

          ប៊ុន ផៃលីន បានសម្រេចចិត្តចាប់ដៃគូជាមួយអ្នកសម្តែងប្រុស សាយ សៀរ៉ា ថតរូបភាពបែបសិចស៊ីដើម្បីឱ្យ ទទួលបានការចាប់អារម្មណ៍ពីទស្សនិកជនដល់រូបនាង ។

          ការបញ្ចោញភាពសិចស៊ីជំនាន់ក្រោយរបស់ ប៊ុន ផៃលីន នៅមិនទាន់ប្រាកដថានឹងមានកេរ្តិ៍ឈ្មោះដូចតារាសិចស៊ី ជំនាន់មុនៗដូចជា កុល ដាវី, វ៉ាង ស្រីណូ, ឆៃលី ដាឡែន, សាសា, ញ្ញឹម ចាន់ថន, ស៊ឹម ថៃណា, ហេង ម៉ារ៉ាឌី និង គង់ ច័ន្ទស្រីមុំ ជាដើម ឬយ៉ាងណានៅឡើយនោះទេ ព្រោះសម្រស់ផ្ទៃមុខរបស់នាងនៅពេលនេះក៏មិនសូវជាស្រស់ណាស់ណាដែរ ។

          ប៊ុន ផៃលីន បានឱ្យដឹងថា “ខ្ញុំ និង បង សាយ សៀរ៉ា នឹង រួមដៃគ្នាថតរូបសិចស៊ី ព្រោះគាត់ចូលចិត្តថតជាមួយ អ្នកដែលមានដើមទ្រូងធំៗ” ។ នាងបន្តថា “នៅពេលចាប់ដៃគូថតរូបសិចស៊ីជាមួយ សាយ សៀរ៉ា ហើយនោះ ខ្ញុំសង្ឃឹមថា នឹងទទួលបានការចាប់អារម្មណ៍កាន់ តែច្រើនឡើងថែមទៀត ហើយខ្ញុំនឹងថតតាមស្ទីលបរទេស ប៉ុន្តែមិនឱ្យ សិចស៊ីហួសហេតុពេកទេ” ។

          បច្ចុប្បន្នគេមើលឃើញដើមទ្រូងរបស់នាងធំទ្រលុកទ្រលន់ស្រដៀងនឹង ការប្រើប្រាស់ផលិតផលដើម្បីពង្រីកក៏ដោយ តែនាងអះអាងថា របស់នាង នៅធម្មជាតិ ហើយទំហំទ្រូងរបស់នាងគឺពាក់អាវលេខ ៣៨ ។ បើទោះជា គេមើលឃើញ ទំហំដើមទ្រូងរបស់នាងធំសម្បើមទៅហើយក្តី ប៉ុន្តែពេលខាង មុខ នាងនិយាយថា នឹងធ្វើការកែកុនដើម្បីបំប៉ោងបន្ថែមទៀត ព្រោះនេះជា ចំណង់ចំណូលចិត្តដ៏ខ្លាំងរបស់នាង ដោយនាងបញ្ជាក់ថា “ពេលណា យើងមានដើមទ្រូងធំ គឺស្លៀកពាក់ មើលទៅវាសិចស៊ី” ។

          ទោះបីនាងនិយាយមិនសូវជាខ្វល់ពីរឿងគេរិះគន់ពីភាពសិចស៊ីរបស់ នាងក៏ដោយ តែនាងក៏ធ្លាប់ទទួលរងការ រិះគន់ផងដែរថានាងដូចជាសិចស៊ី ជ្រុលពេក ។

          ប៊ុន ផៃលីន ជាអ្នកចម្រៀង និង សម្តែងមិនទាន់មានកេរ្តិ៍ឈ្មោះល្បី នៅឡើយក្នុងពិភពសិល្បៈ ប៉ុន្តែនាងអះអាងថា កាលពីចុងឆ្នាំ២០១១ កន្លងមកនេះ នាងមានការមមាញ្ញឹកខ្លាំង ដោយសាររវល់ថតចម្រៀងខារ៉ា- អូខេជាក្រុមឱ្យ ផលិតកម្មក្រៅប្រទេស។ នាងឱ្យដឹងទៀតថា ផលិតកម្មធំៗ នៅក្នុងស្រុកក៏ចាប់អារម្មណ៍ទាក់ទងនាងឱ្យថតនៅ ក្នុងបទចម្រៀងរបស់គេដែរ ប៉ុន្តែដោយសារនាងជាអ្នកសម្តែងសិចស៊ីពេក គេមិនទាន់ហ៊ានហៅនាង ឱ្យថតទេ ។ ជាងនេះទៅទៀតក៏មានខាងទូរទស្សន៍កំពុងទាក់ទងនាងឱ្យ សម្តែងរឿងជាតួកាចឆ្នាសឆ្នើមថែមទៀតផង ។

          ទាក់ទងនឹងការសម្តែងរឿងវិញទោះជារហូតមកដល់ពេលនេះ នាងមិន ទាន់បានសម្តែងនៅឡើយក្តី តែ ប៊ុន ផៃលីន នៅតែបន្តអះអាងដូចដែល នាងធ្លាប់បានប្រាប់ “ប្រជាប្រិយ” កាលពីមុនមកថា បើសម្តែងគឺនាង សម្តែងបានតែតួសិចស៊ី និង កាចឆ្នាសឆ្នើមតែប៉ុណ្ណោះ ព្រោះវាជាចរិត ពិតរបស់នាង ព្រោះបើធ្វើជាតួស្លូត នាងមិនចេះធ្វើមុខយំនោះទេ ។

          ងាកមកនិយាយពីរឿងស្នេហាវិញ ប៊ុន ផៃលីន អាយុទើបតែ ២៣ ឆ្នាំប៉ុណ្ណោះ ប៉ុន្តែនាងធ្លាប់បានទាក់ទងប្តីគេ ដល់ទៅពីរដងរួចមកហើយ ហើយសុទ្ធតែបរាជ័យទាំងអស់ ដែលលើកទីមួយនៅពេលនាងមានអាយុ ១៨ ឆ្នាំ បានទាក់ទងជាមួយប្តីគេដោយរស់នៅជាមួយគ្នាអស់រយៈពេលពីរ ឆ្នាំ តែគ្មានកូន ហើយក៏បែកគ្នាទៅវិញនៅ ពេលដែលប្រពន្ធគេដឹងរឿង ។

          មិនរាងចាល ក្រោយមកនាងក៏ស្រាប់តែទាក់ទងប្តីគេទៀត ដែលប្តី គេនោះជាមន្ត្រី ហើយនៅពេលប្រពន្ធ គេដឹងរឿងបានធ្វើឱ្យនាងភ័យបះសក់ នៅក្នុងពិធីខួបកំណើតរបស់នាង ហើយក៏ផ្តាច់ទំនាក់ទំនងជាមួយបុរសនោះ ទៀតទៅ ។ ម្តងជាពីរដងបានធ្វើឱ្យនាងខ្លាចរអាដែរអារឿងប្តីគេ ដោយ នាងនិយាយថា “ទាក់ទងប្តីគេគ្មានសេចក្តីសុខនោះទេ គឺមានតែភាពភ័យ ខ្លាចតែប៉ុណ្ណោះ” ។

          គួររំឭកថា ប៊ុន ផៃលីន ជាអ្នកសិល្បៈជើងថ្មីដែលចេញពីក្លឹបតារាមាស កាលពីឆ្នាំ ២០០៨ ។ លើកដំបូងនាង បានច្រៀងនៅភោជនីយដ្ឋាន វ៉ាស៊ីនតោន ហើយសព្វថ្ងៃនាងច្រៀងនៅភោជនីយដ្ឋានបឹងមាស ។

          នាង ប៊ុន ផៃលីន ជាកូនទី ៥ ក្នុងចំណោមបងប្អូន ៦ នាក់ ក្នុង នោះស្រី ៤ នាក់ រស់នៅខេត្តតាកែវ ។ នាងកើត ក្នុងគ្រួសារក្រីក្រដែល ឪពុកម្តាយរបស់នាងជាអ្នកធ្វើស្រែចម្ការ និង លក់ដូរបន្តិចបន្តួច ។ ដោយ ហេតុផលគ្រួសារក្រីក្រ នាងបានបញ្ចប់ការសិក្សាត្រឹមថ្នាក់ទី ៧ ព្រោះរៀន មិនចូល ហើយមិនចង់ធ្វើការងាររកស៊ីអ្វី ក្រៅពីស្រឡាញ្ញ់ជីវិត ជាអ្នកចម្រៀង និង សម្តែង ៕
    ដកស្រង់ពី៖phnompenhdailynews.



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.