ឆេះ​មជ្ឈមណ្ឌល​កែប្រែ​គ្រឿងញៀន​នៅ​ប៉េ​រូ​ស្លាប់​២៦​នាក់​

Posted on
  • Monday, January 30, 2012
  • by
  • angco.co
  • in
  • Labels:

  • មជ្ឈមណ្ឌល​កែប្រែ​គ្រឿងញៀន​ និង​ស្រា​ ដែល​មានឈ្មោះ​ថា​ Christ​ is​ Love​ នៅ​ទីក្រុង​លី​ម៉ា​ ប្រទេស​ប៉េ​រូ​ បាន​ឆេះ​យ៉ាង​ខ្លាំង​បណ្ដាល​ឱ្យ​មនុស្ស​២៦​នាក់​ស្លាប់​ ។​
    ​មជ្ឈមណ្ឌល​កែប្រែ​គ្រឿងញៀន​មាន​កម្ពស់​២​ជាន់​ ហើយ​អគ្គី​ភ័យ​បាន​ឆាបឆេះ​ចេញពី​ជាន់​ទី​១​ ។​ ក្រុម​ជួយ​សង្គ្រោះ​ និង​ក្រុម​ពន្លត់អគ្គីភ័យ​បាន​វាយ​បំបែក​ជញ្ជាំង​ និង​ផ្ទះ​មួយ​ខ្នង​ដែល​នៅ​ជាប់​នោះ​ដើម្បី​ជួយ​រំដោះ​ជន​រង​គ្រោះ​ដែល​ជាប់​សោ​នៅ​ខាងក្នុង​ ។​
    ​រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល​ប៉េ​រូ​ លោក​ Alberto​ Tejada​ បានឱ្យ​ដឹង​ថា​ “​មជ្ឈមណ្ឌល​កែប្រែ​នោះ​សម្រាប់​អ្នក​ញៀន​ថ្នាំ​ និង​ស្រា​ ប៉ុន្ដែ​មជ្ឈមណ្ឌល​នេះ​គ្មាន​លិខិត​ស្នាម​អនុញ្ញាត​នោះ​ឡើយ​ ហើយ​បាន​ឃុំខ្លួន​អ្នកជំងឺ​ដូច​ជា​អ្នកទោស​ទៀត​ផង​”​ ។​ បុរស​៦​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ចេញពី​អណ្ដាតភ្លើង​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​បំផុត​។​ ប្រធាន​ក្រុម​ជួយ​សង្គ្រោះ​បានឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ភាគច្រើន​បណ្ដាល​មក​ពី​ថប់ដង្ហើម​ ហើយ​អ្នក​ទាំងនោះ​សុទ្ធ​សឹង​ជា​បុរស​ ៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.