ត្រីជាអាហារជួយឲ្យមនុស្សចាស់បញ្ចៀសបាននូវជំងឺភ្លេចការចងចាំ
យោងតាមការស្រាវជ្រាវថ្មីៗនេះមនុស្សចាស់ ដែលទទួលទានត្រីជួយបញ្ចៀសបាននូវជំងឺភ្លេចការចងចាំ។ មនុស្សចាស់ទទួលទានត្រីតិចបំផុតម្តងក្នុងមួយសប្តាហ៏ និងបន្ថយបានលទ្ធភាពរីកចំរើនជំងឺ Alzheimer ពី ៣ទៅ ៥ដងប្រៀបនឹងអ្នកមិនទទួលទានត្រីជាប្រចាំ។
តាមពួកអ្នកវិទ្យាសាស្រ្ត ត្រីត្រូវច្នៃតាមវិធីយ៉ាងណាឲ្យរក្សាបានអាស៊ីតខ្លាញ់ omega3 នេះជាសារធាតុជួយការពារខួរក្បាល។ ត្រីអាំងនឹងរក្សាបានបរិមាណ omega3 នៅកម្រិតអតិបរមាណតិចបំផុតវានឹងឡើងតាមឈាមទៅខួរក្បាល។ ផ្ទុយទៅវិញ ត្រីចៀន រក្សាបាននូវបរិមាណ omega3 យ៉ាងទាប។
ការខ្វះសារធាតុអាស៊ីតខ្លាញ់ omega3 ជាមូលហេតុសំខាន់បណ្តាលឲ្យទៅជាអាការៈបាត់ និងថមថយការចងចាំនៅមនុស្ស ឬនៅហៅថា អាការៈថមថយការយល់ដឹងស្រាល (MCI)៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.