ញ៉ាំសាច់ច្រើនពេកប្រឈមនឹងជំងឺស្រ្ដូក

Posted on
  • Monday, January 23, 2012
  • by
  • angco.co
  • in
  • Labels:
  • ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា សាច់​​ក្រហម ដែល​ពោរពេញ​ទៅ​ដោយ​ប្រូតេអ៊ីណ ក៏​អាច​បង្ក​ជា​ជំងឺ​ស្រ្ដូក​ផង​ដែរ ប្រសិន​បើ​យើង​ទទួល​​​​ទាន​វា​ច្រើន​ពេក​។ រយៈ​ពេលនៃ​ការ​​សិក្សា​ស្រាវ​ជ្រាវ​ជាង ២០ឆ្នាំ បាន​បង្ហាញ​ថា មនុស្ស​ប្រុស ១៤០០​នាក់​ និង​ស្រ្ដី ២៦០០នាក់ បាន​កើត​ជំងឺ​ស្រ្ដូក (ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល)​ ដែល​ជា​ជំងឺ​ម្យ៉ាង​កើត​ឡើង​នៅ​ពេល​ឈាម​ឈប់​ហូរ​ទៅកាន់​ខួរ​ក្បាល គឺ​ជា​ជំងឺ​ដ៏​សាហាវ​ទី​បី​នៅ​លើ​លោក។ ដើម្បី​រកមូលហេតុ​នៃ​ការ​កើត​ជំងឺ​ស្រ្ដូក​ ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​ធ្វើ​ការ​ពិនិត្យ​មើល​លើ​របប​អាហារ​របស់​អ្នក​ ចូល​រួម​ស្រាវ​ជ្រាវ​ទាំង​នោះ​។ ជា​លទ្ធផល​បាន​បង្ហាញ​ថា បុរស​ដែល​ទទួល​ទានសាច់​ក្រហម​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ មាន​អត្រា​ហានីភ័យ​ដល់ទៅ ២៨​ភាគ​រយ បើ​ប្រៀប​ធៀប​ជាមួយ​នឹង​អ្នក​ញ៉ាំ​សាច់​តិច​។ ចំណែក​ឯ​ស្រ្ដី​ដែល​ញ៉ាំ​សាច់​ក្រហម​ក្នុង​បរិមាណ​ដូច​គ្នា​នេះ ក៏​មាន​ការ​ប្រឈមមុខ​នឹង​​ជំងឺ​ស្រ្ដូក​ ១៩ភាគ​រយ​ផង​ដែរ​ បើ​ធៀប​ជាមួយ​នឹង​ស្រ្ដី​ដែល​មិនសូវ​ញ៉ាំ​៕ source



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.