រូបរាងជាកត្តាដ៏ចម្បងមួយដើម្បីទាក់ទាញនូវចំណាប់អារម្មណ៍ពីមនុស្សជុំវិញខ្លួន ដូច្នេះលោកអ្នកតែងខ្វាយខ្វល់ និងយកចិត្តទុកដាក់ចំពោះចំណុចនេះ។ អ្នកខ្លះស្វែងរកមធ្យោបាយកែខៃផ្សេងៗដើម្បីប៉ះប៉ូវចំណុចខ្វះខាត បើទោះជាដឹងថា វិធីមួយចំនួនអាចប្រឈមនឹងគ្រោះថ្នាក់ដល់សុខភាពយ៉ាងណាក៏ដោយ។
ក្រៅពីប្រឈមនឹងគ្រោះថ្នាក់ អ្នករកសេវាកម្មកែសម្ផស្សទាំងនោះក៏ប្រឈមនឹងការចំណាយយ៉ាងខ្ពស់កប់ក្ដោងផងដែរ។ ឥឡូវនេះ Sabay នឹងលើកយកវិធីងាយៗ ដែលជួយឲ្យអ្នកមើលទៅស្រស់ស្អាត ដោយពុំចំណាយច្រើនទៀតផង។
សូមអានការណែនាំដូចខាងក្រោម៖
១. គេងឲ្យបានគ្រប់គ្រាន់ ១០ម៉ោងក្នុងមួយថ្ងៃ។ ការគេងបានគ្រប់គ្រាន់ធ្វើឲ្យរាងកាយ និងខួរក្បាលមានភាពស្រស់ស្រាយ និងរឹងមាំ ដូច្នេះទឹកមុខរបស់អ្នកក៏ស្រស់ស្រាយដូចគ្នា។ ផ្ទុយទៅវិញ បើសិនអ្នកគេងមិនបានគ្រប់គ្រាន់ នឹងធ្វើឲ្យខួរក្បាលចុះខ្សោយ គិតយឺត ខ្មៅក្រោមភ្នែក និងមានទឹកមុខស្លេកស្លាំងជាដើម។
១. គេងឲ្យបានគ្រប់គ្រាន់ ១០ម៉ោងក្នុងមួយថ្ងៃ។ ការគេងបានគ្រប់គ្រាន់ធ្វើឲ្យរាងកាយ និងខួរក្បាលមានភាពស្រស់ស្រាយ និងរឹងមាំ ដូច្នេះទឹកមុខរបស់អ្នកក៏ស្រស់ស្រាយដូចគ្នា។ ផ្ទុយទៅវិញ បើសិនអ្នកគេងមិនបានគ្រប់គ្រាន់ នឹងធ្វើឲ្យខួរក្បាលចុះខ្សោយ គិតយឺត ខ្មៅក្រោមភ្នែក និងមានទឹកមុខស្លេកស្លាំងជាដើម។

២. ឈរឲ្យបានត្រង់ខ្លួន។ នៅពេលដែលអ្នកឈរបានត្រង់ដងខ្លួន នឹងធ្វើឲ្យអ្នកមើលទៅមានរាងស្វែល ហើយការធ្វើបែបនេះក៏នឹងជួយបង្កើនជំនឿចិត្តលើខ្លួនឯងដែរ។ ត្រូវប្រុងប្រយ័ត្នចំពោះការពត់ពែន កោងខ្លួនរបស់អ្នក ត្រូវព្យាយាមកែតម្រូវរហូតដល់ក្លាយជាទម្លាប់។

៣. កែប្រែទម្លាប់លុបលាងមុខ។ ប្រសិនបើអ្នកធ្លាប់លុបលាងមុខដោយប្រើការត្រដុសខ្លាំងៗ ឥឡូវងាកមកប្រើកន្សែងទន់ត្រដុសថ្នមៗវិញ ដែលនេះនឹងធ្វើឲ្យមានការប្រសើរជាងមុនមិនខាន។

៤. ញ៉ាំទឹកឲ្យបានច្រើន។ លោកអ្នកគួរញ៉ាំទឹកឲ្យបានយ៉ាងហោចណាស់ ២លីត្រក្នុងមួយថ្ងៃ។ ការញ៉ាំទឹកច្រើននេះជួយរក្សាសំណើមក្នុងរាយកាយ និងផ្ដល់ឋាមពល។

៥. ញ៉ាំផ្លែឈើឲ្យបានច្រើន។ ផ្លែឈើជាប្រភពនៃសារធាតុបំប៉ន ដែលជួយឲ្យអ្នកអ្នកមើលទៅក្មេងជាងវ័យ និងជួយទប់ស្កាត់ភាពជ្រីវជ្រួញ។

៦. ប្រើប្រាស់ទឹកអប់ជំនួយ។ លោកអ្នកគួរប្រើប្រាស់ទឹកអប់ដែលមានក្លិនផ្លែឈើ ឬក្លិនផ្កា ព្រោះជាទូទៅទាំងបុរស និងនារី មានភាពទាក់ទាញ នឹងក្លិនក្រអូបដែលនៅជាប់ខ្លួនរបស់អ្នក។ ប៉ុន្តែគួរជៀសវាងទឹកអប់ដែលមានក្លិនខ្លាំង ដែលធ្វើឲ្យអ្នកដទៃវាយតម្លៃថា អ្នកមិនចេះប្រើប្រាស់ទឹកអប់។

៧. ស្លៀកពាក់ឲ្យបានស្អាត។ សំលៀកបំពាក់ជាគ្រឿងតុបតែងចម្បងដែលជួយបង្កើនសម្រស់រាងកាយ។ អ្នកគួរស្លៀកសំលៀកបំពាក់ណាដែលអ៊ុតបានរៀបរយ និងតម្រូវតាមរាងកាយអ្នក
សំលៀកបំពាក់ប្រភេទនេះនឹងជួយលើកសម្រស់អ្នកឲ្យមើលទៅក្មេង និងស្រស់ស្អាតជាងមុន។
សំលៀកបំពាក់ប្រភេទនេះនឹងជួយលើកសម្រស់អ្នកឲ្យមើលទៅក្មេង និងស្រស់ស្អាតជាងមុន។

ជឿជាក់ថា វិធីខាងលើពិតជាមិនពិបាករហូតមិនអាចធ្វើបាននោះទេ។ ចង់ដឹងថា ការណែនាំទាំងប៉ុន្មានមានប្រសិទ្ធភាពប៉ុណ្ណា ចាប់ផ្ដើមពីថ្ងៃនេះតែម្ដងទៅ!
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.