អ្នកភូមិបុរីកីឡាប្រមាណ ១៨នាក់ ក្នុងនោះមានកុមារ ២នាក់ បានសម្រេចចិត្តលោតផ្លោះរបងចេញពីមជ្ឈមណ្ឌលព្រៃស្ពឺ នៅវេលាម៉ោងប្រមាណ ១១ថ្ងៃត្រង់ ថ្ងៃពុធ ទី១៨ មករា។

អ្នក ភូមិ បុរី កីឡា លោក ផ្លោះ របង ចេញ ពី មជ្ឈមណ្ឌល ព្រៃ ស្ពឺ នៅ ព្រឹក ថ្ងៃ ទី ១៨ ខែ មករា ឆ្នាំ ២០១២។ (RFA/Sek Bandith)
ពួកគាត់ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ ឃុំខ្លួនអស់រយៈពេលប្រមាណមួយសប្ដាហ៍កន្លងមកហើយ។
ការសម្រេចចិត្តផ្លោះរបងចេញដោយខ្លួនឯងនេះ ធ្វើឡើងក្រោយពីអ្នកតំណាងរាស្ត្រគណបក្ស សម រង្ស៊ី អ្នកស្រី មូរ សុខហួរ បានអន្តរាគមន៍ទៅប្រធានមជ្ឈមណ្ឌលព្រៃស្ពឺ លោក វ៉ាន់ ង៉ាត់ សុំឲ្យដោះលែងអ្នកភូមិបុរីកីឡាឲ្យមានសេរីភាពវិញ ប៉ុន្តែប្រធានមជ្ឈមណ្ឌលមិនព្រមអនុញ្ញាតឡើយ។
អ្នកភូមិបានបញ្ជាក់ទៀតថា ពួកគាត់ពុំមានឈ្មោះក្នុងបញ្ជីជាផ្លូវការដែលត្រូវគ្រប់គ្រងមើលថែពីមជ្ឈមណ្ឌលនេះឡើយ ហើយពួកគាត់បានរង់ចាំលទ្ធផលចរចារកដំណោះស្រាយចំពោះក្រុមហ៊ុនផានអ៊ីម៉ិច ឈូសបំផ្លាញផ្ទះគាត់នោះ ក៏ប៉ុន្តែពុំមានផ្លែផ្កាអ្វីទាំងអស់។
ទោះយ៉ាងណាក្ដី ការចាកចេញរបស់ពួកគាត់នោះពុំមានការរារាំងពីកម្លាំងសន្តិសុខប្រចាំមណ្ឌល ឬអាជ្ញាធរនៅមូលដ្ឋាននោះទេ៕
រូបភាព៖
១-អ្នកភូមិបុរីកីឡា ដែលតវ៉ានឹងការបណ្ដេញចេញពីលំនៅឋាន ត្រូវបានអាជ្ញាធរចាប់យកទៅមណ្ឌលព្រៃស្ពឺ នៅខណ្ឌដង្កោ រាជធានីភ្នំពេញ (RFA/Sek Bandith)
២-អ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ី អ្នកស្រី មួរ សុខហួរ បានអន្តរាគមន៍ទៅប្រធានមជ្ឈមណ្ឌលព្រៃស្ពឺ (RFA/Sek Bandith)
៣-អ្នកភូមិបុរីកីឡាផ្លោះរបងចេញពីមណ្ឌលព្រៃស្ពឺ (RFA/Sek Bandith)
៤-អ្នកភូមិបុរីកីឡាផ្លោះរបងចេញពីមណ្ឌលព្រៃស្ពឺ (RFA/Sek Bandith)
៥-អ្នកភូមិបុរីកីឡាផ្លោះរបងចេញពីមណ្ឌលព្រៃស្ពឺ (RFA/Sek Bandith)
៦-អ្នកភូមិបុរីកីឡាផ្លោះរបងចេញពីមណ្ឌលព្រៃស្ពឺ (RFA/Sek Bandith)
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.