ក្រុងគែរៈ យុវជនតវ៉ាអេហ្ស៊ីបជាច្រើននាក់ដែលបានប្រារព្ធខួបមួយឆ្នាំនៃ ការបះបោរមួយដែលបានបណ្តេញលោក ហូស្នី មូបារ៉ាក់ ពីអំណាច កំពុងនៅទីលានសេរីភាពតារៀរ ហើយបានសន្យាថា នឹងនៅទីនោះរហូតដល់ក្រុមប្រឹក្សាយោធាដែលកំពុងកាន់អំណាចប្រគល់ អំណាចទៅឲ្យស៊ីវិលវិញ។
ការរួបរួមគ្នា កាលពីឆ្នាំមុនដោយសារតែកំហឹងជាមួយលោក មូបារ៉ាក់ និងការគ្រប់គ្រង៣០ឆ្នាំរបស់លោក ពលរដ្ឋអេហ្ស៊ីប មានស្មារតីមុតមាំក្នុងខួបមួយកាលពីថ្ងៃម្សិលមិញ ប៉ុន្តែមានការខ្វែងគំនិតគ្នារវាងក្រុមសកម្មជនដែលទាមទារបញ្ចប់ ភ្លាមៗជុំវិញការគ្រប់គ្រងរបស់កងទ័ព និងអ្នកដែលអបអរដែលថា ជំហានដែលប្រទេសរបស់ពួកគេត្រូវដើរ គឺការបោះឆ្នោតដោយសេរីលើកដំបូងក្នុងរយៈពេល៦០ឆ្នាំ។
ការព្យាយាមដើម្បីពន្យារការតវ៉ា ដែលយោធា បានជួយកំណត់ពីការប្រារព្ធនៅពេលថ្ងៃ បានបង្កឲ្យមានក្តីសង្ឃឹមថានឹងមានអំពើហិង្សា។ ការតវ៉ាអង្គុយនៅនឹងកន្លែងជាច្រើននៅប៉ុន្មានខែថ្មីៗនេះ បានបញ្ចប់ជាមួយនឹងការប៉ះទង្គិចគ្នាជាមួយកម្លាំងសន្តិសុខ ហើយបានបណ្តាលឲ្យមនុស្សរាប់សិបនាក់ស្លាប់។
កងទ័ពបានសន្យាថា នឹងប្រគល់អំណាចបន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីមួយនៅខែ មិថុនាខាងមុខ ប៉ុន្តែអ្នកតវ៉ាខ្លះ ដែលបានត្អូញត្អែរថា កងទ័ព បានប្រើប្រាស់យុទ្ធសាស្រ្តឃោរឃៅប្រឆាំងនឹងក្រុមប្រឆាំងដូច ដែលលោក មូបារ៉ាក់ ធ្លាប់បានប្រើ ចង់ឲ្យគេផ្ទេរអំណាចឲ្យបានឆាប់។
លោក មូបារ៉ាក់ វ័យ៨៣ឆ្នាំ កំពុងតែជាប់គុកអស់មួយជីវិត ហើយសភាថ្មីមួយ ត្រូវបានគេលើកបន្តុបក្នុងសប្តាហ៍នេះ ដែលត្រូវគ្របដណ្តប់ដោយគូបដិបក្ខអ៊ិស្លាមរបស់លោក។ សកម្មជនយុវជនខ្លះ ដែលបានចាប់ផ្តើមការបះបោរកាលពីឆ្នាំមុន នឿយណាយនឹងការគ្រប់គ្រងរបស់កងទ័ព ប៉ុន្តែបារម្ភថា ក្រុមអ៊ិស្លាម អាចបំផ្លាញក្តីសង្ឃឹមរបស់ពួកគេ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.