អាហារ ៦ មុខ ល្អចំពោះធ្មេញ

Posted on
  • Monday, January 9, 2012
  • by
  • angco.co
  • in
  • Labels:

  • ទោះបីជាធ្មេញ មានមុខងារ កិនរំលាយ អាហារក្តី ប៉ុន្តែអាហារមួយ ចំនួន ក៏អាច ផ្តល់អត្ថ ប្រយោជន៍ ដល់ធ្មេញ បានដែរ ។
    ១- ផ្លែគីវី
    ជាផ្លែឈើ មួយប្រភេទ ដែលផ្តល់ អត្ថប្រយោជន៍ យ៉ាងច្រើន ដល់ធ្មេញ ព្រោះថាវាមាន សារធាតុ អាហារល្អៗ ជាច្រើនទុក ជំនួយធ្មេញ និងអញ្ចាញ ។ មិនតែប៉ុណ្ណោះ វាថែមទាំងមាន ជាតិសរសៃ ដែលជួយ ខាត់ធ្មេញ ឱ្យស ចែងចាំង ទៀតផង ។ វាជា ផ្លែ ឈើដែល សមសម្រាប់អ្នក ដែលនិយម ចូលចិត្តផឹក “តែ” កាហ្វេ ព្រោះវាអាច ជួយកម្ចាត់ កម្អែលលឿងៗ ដែលជាប់ ធ្មេញបានល្អ ។
    ២- វ៉ាសាប៊ិ
    វាសាប៊ិ មានសារធាតុ ម៉្យាងឈ្មោះ អៃសូធិអូសៀលោត ដែលអាច ទប់ស្កាត់ មិនឱ្យមេរោគ ក្នុងធ្មេញ វិវត្តបានទេ ដូច្នេះហើយ បានជានៅពេល អ្នកទំពា វ៉ាសាប៊ិ ម្តងៗ គឺស្មើនឹងជួយ ពន្យារអាយុធ្មេញ ឱ្យកាន់តែជាប់ រឹងមាំបាន យូរឆ្នាំ ថែមទៀត ។
    ៣- ទំពាំងបាយជូរក្រៀម
    ក្រុមអ្នកស្រាវជ្រាវ ខាងចំណី អាហាររបស់ សហរដ្ឋអាមេរិក បានឱ្យដឹងថា អាស៊ីដអូលៀ ណូអ៊ីក ដែលមាន ក្នុងទំពាំង បាយជូរក្រៀម អាចជួយទប់ស្កាត់ ការវិវត្តរបស់ បាក់តេរីក្នុង ក្រអូមមាត់ អាចនិយាយ បានថា កាន់តែទទួល ទានច្រើន មាត់ ធ្មេញ ក៏ កាន់តែមាន សុខភាពល្អ ។
    ៤- ផ្លែក្រេនបឺរី
    សម្រាប់ផ្លែឈើ មួយប្រភេទនេះ មានតម្លៃខ្ពស់ បន្តិចមែន ប៉ុន្តែប្រសិនបើ បានទទួលទាន អ្នកនឹងមាន អារម្មណ៍ថា ធ្មេញមាន សុខភាពល្អ ប្រាកដមែន ពីព្រោះ ក្រេនបឺរី មានសារធាតុ ដែលជួយ ទប់ស្កាត់កុំឱ្យ បាក់តេរី តោងជាប់ធ្មេញ ការពារដំណើរ វិវត្ត របស់អតិសុខុម ប្រាណ ។
    ៥- ផ្លែប៉ោម
    ទោះបីជា ផ្លែប៉ោមមិនអាច ពិឃាតដង្កូវ ស៊ីធ្មេញបាន ដោយផ្ទាល់ ក៏ពិតមែន ប៉ុន្តែ វាមានប្រសិទ្ធភាព ក្នុងការភ្ញោច ក្រពេញទឹកមាត់ ឱ្យផលិតទឹកមាត់ ចេញមកច្រើនៗ ។ បន្ទាប់មកទឹកមាត់ ក៏នឹងលាងជម្រះ មិនឱ្យមាន កម្ទេចអាហារ ជាប់តាម ជើងធ្មេញ ។ មិនតែប៉ុណ្ណោះ វាថែមទាំងជួយ សម្រួល ស្ថានភាព អាស៊ីដក្បុង ក្នុងមាត់ ឱ្យមានតុល្យភាព ដើម្បីការពារ សំណឹកធ្មេញ ។
    ៦- ការ៉ុត
    ជាតិសរសៃ និង ភាពស្រួយស្រែះ របស់ការ៉ុត នឹងបំពេញ មុខងារ ខាត់កម្ទេច អាហារ ដែលជាប់តាម ជើងធ្មេញ ។ បន្ទាប់ មកវានឹងជួយ ភ្ញោចក្រពេញ ទឹកមាត់ ឱ្យបញ្ចោញទឹកមាត់ មកលាងជម្រះ ធ្មេញឱ្យស្អាត មានន័យថា បើបាន ទំពាការ៉ុតលេង មួយ កូនមើម គឺស្មើនឹងយើង កំពុងអង្គុយដុស សម្អាតធ្មេញដែរ ៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.